ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នឹង​ចាប់ផ្តើម​ការ​ហោះហើរ​មក​កម្ពុជា​វិញ​នៅ​ខែកក្កដា

3 ឆ្នាំ មុន

ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​វៀតណាម (Vietnam Airlines) គ្រោង​នឹង​បើក​ជើងហោះហើរ​អន្តរជាតិ​មក​កាន់​ប្រទេស​កម្ពុជា​ឡើង​វិញ នៅ​ថ្ងៃ​ទី​០២ ខែកក្កដា​ខាង​មុខ​នេះ ។ ស្ថានទូត​ប្រទេស​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០…

ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​វៀតណាម (Vietnam Airlines) គ្រោង​នឹង​បើក​ជើងហោះហើរ​អន្តរជាតិ​មក​កាន់​ប្រទេស​កម្ពុជា​ឡើង​វិញ នៅ​ថ្ងៃ​ទី​០២ ខែកក្កដា​ខាង​មុខ​នេះ ។

ស្ថានទូត​ប្រទេស​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ ថា ក្រុមហ៊ុន Vietnam Airlines អាច​នឹង​បើក​ជើងហោះហើរ​អន្តរជាតិ​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ស្ថានីយ​មក​ដល់​មួយ​ចំនួន​នៅ​កូរ៉េ​ខាងត្បូង តៃវ៉ាន់ ហុងកុង និង​អាស៊ី​អាគ្នេយ៍ ហើយ​ជើងហោះហើរ​ពី​ហាណូយ​-​វៀន​ច័ន្ទ ប្រទេស​ឡាវ ពី​វៀង​ច័ន្ទ​មក​ភ្នំពេញ និង​ភ្នំពេញ ទៅ​ទីក្រុង​ហូ​ជី​មិ​ញ​នឹង​អាច​ចាប់ផ្តើម​ការ​ហោះហើរ​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២០ ដែល​មាន​ជើងហោះហើរ​សរុប​៧​ជើង​មួយ​ថ្ងៃ ។

ការ​បើក​ជើងហោះហើរ​ជា​អន្តរជាតិ​ឡើង​វិញ ត្រូវ​គេ​សង្ឃឹមថា នឹង​ធ្វើ​មាន​ភាព​ប្រសើរ​ឡើង​វិញ ចំពោះ​វិស័យ​ទេសចរណ៍ ។

នៅ​ក្នុង​ឱកាស​ប្រកាស​ពី​វិធានការ​សុ​វត្តិភាព​ដាក់​ឲ្យ​សេវា​ទេសចរណ៍​នៅ​កម្ពុជា​អនុវត្ត កាលពី​ថ្ងៃ​ទី​៥ មិថុនា​នេះ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​បណ្តា​ប្រទេស​ក្នុង​ពិភពលោក បើក​ជើងហោះហើរ​អន្តរជាតិ​ឡើង​វិញ កាន់តែ​ឆាប់​ការ​ប៉ះពាល់​វិស័យ​ទេសចរណ៍​នឹង​កាន់តែ​ល្អ​ប្រសើរ ។

យោង​តាម​ការ​វាយតម្លៃ​អន្តរជាតិ លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា បើ​បណ្តា​ប្រទេស​នៅ​លើ​ពិភពលោក បើក​ជើងហោះហើរ​ជា​អន្តរជាតិ​ជា​បន្តបន្ទាប់​ត្រឹម​ខែកក្កដា ផល​ប៉ះពាល់​វិស័យ​ទេសចរណ៍​មាន​៥៨% បើ​ការ​បើក​ជើងហោះហើរ នៅ​ខែកញ្ញា​ផល​ប៉ះពាល់ កើន​ដល់​៧០% ហើយ​បើ​ការ​បើក​ជើងហោះហើរ​ដល់​ខែធ្នូ ចុងឆ្នាំ​នោះ​វិញ​ផល​ប៉ះពាល់​មាន​ដល់​៧៨% ។

ក្រសួងទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹង​ថា តាម​របាយការណ៍ អង្គការ​ទេសចរណ៍​ពិភពលោក នៅ​ក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ​២០២០​នេះ ផល​ប៉ះពាល់​ទេសចរណ៍​អន្តរជាតិ​មានការ​ធ្លាក់​ចុះ​ក្នុង​អត្រា​ប្រមាណ ២២% ខាតបង់​ប្រាក់​ចំណូល​ប្រមាណ ៨០ ពាន់​លាន​ដុល្លារ ស្មើនឹង​ការ​បាត់បង់​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៦៧ លាន​នាក់ ដោយសារ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-19 មានកា​រវិ​វត្ត​កាន់តែ​ធ្ងន់ធ្ងរ និង​បាន​បង្ខំ​ឱ្យ​ប្រទេស​ជា​គោលដៅ​ទេសចរណ៍​ចំនួន ៩៧ ប្រទេស (​ស្មើ​៤៥%) បាន​បិទ​ទាំងស្រុង ឬ​មួយ​ផ្នែក​នៃ​ច្រកព្រំដែន​របស់​ខ្លួន​។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា ប្រទេស​នៅ​ក្នុង​អាស៊ាន មួយ​ចំនួន​គ្រោង​បើក​ជើងហោះហើរ​អន្តរជាតិ​នៅ​ក្នុង​ខែកក្កដា​ខាង​មុខ​នេះ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ភាព​វិជ្ជមាន​ពី​ការ​អះអាង​នោះ​មាន​តិច​តូច ហើយ​ប្រើ​ប្រួល​តាម​សភាពការណ៍​ជាន់​ស្តែង​នៃ​ជំងឺ​កូ​វី​ដ​១៩ ។ សម្រាប់​កម្ពុជា​លោក​ថោ​ង ខុន​ថា បាន​បាត់បង់​ថវិកា​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​ពី វិស័យ​ទេសចរណ៍​នៅ​ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២០​នេះ ហើយ​ការងារ​ជាង​៤​ម៉ឺន​បាន​បាត់បង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ