ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រកាស​សាលក្រម​កាត់ទោស​ស្ត្រី​ប្រើ​ក្មេង​សុំទាន ជាប់​ពន្ធនាគារ​ចំនួន​16​ថ្ងៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណីកេងប្រវ័ញ្ច​លើ​ពលកម្ម​កុមារ ដោយ​ដឹក​ក្មេង​ដើរ​សុំទាន​តាម​ភ្លើងស្តុប ដាក់​ពន្ធនាគារ​ម្នាក់​ៗ៣​ខែ តែ​ទោស​នេះ​ត្រូវ​បាន​ឲ្យ​អនុវត្ត​ទណ្ឌកម្ម​ក្នុង​ពន្ធនាគារ​ត្រឹម​១៦​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណីកេងប្រវ័ញ្ច​លើ​ពលកម្ម​កុមារ ដោយ​ដឹក​ក្មេង​ដើរ​សុំទាន​តាម​ភ្លើងស្តុប ដាក់​ពន្ធនាគារ​ម្នាក់​ៗ៣​ខែ តែ​ទោស​នេះ​ត្រូវ​បាន​ឲ្យ​អនុវត្ត​ទណ្ឌកម្ម​ក្នុង​ពន្ធនាគារ​ត្រឹម​១៦​ថ្ងៃ សល់​ប៉ុន្មាន​ព្យួរ​ទាំងអស់ ។ ស្ត្រី​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ឆែ ធឿ​នអាយុ​៥៨​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ នួន ទូច អាយុ​២៨​ឆ្នាំ ទាំង​២​នាក់​ស្នាក់​នៅ​ក្នុងភូមិ​អន្ទង់​៤សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ។

សូម​រំឭក​ថា កាលពី​រសៀល​ថ្ខែ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្ត​តាម​ចំណារ​អនុញ្ញាត​ឲ្យ​បង្ក្រាប​ជាក់ស្តែង​របស់​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​ករណី​កេងប្រវ័ញ្ច​ពលកម្ម​កុមារ ក្នុង​រូបភាព​បង្ខំ​ឲ្យ​ក្មេង​ដើរ​សុំទាន​តាម​ភ្លើងស្តុប និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ស្ត្រី​មេខ្យល់​២​នាក់ និង​សង្គ្រោះ​កុមារ​រង​គ្រោះ​៦​នាក់ ។

វរសេនីយ៍ឯក កែវ ធា នាយការិយាល័យនគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​មេខ្យល់​ទាំង​២​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ភ្នំពេញ ហើយ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ពួក​គេ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ។ ចំណែក​កុមារ​ទាំង​៦​នាក់ ប្រគល់​ឲ្យទៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​រាជធានី​ភ្នំពេញ​យក​ទៅ​គ្រប់គ្រង ។លោក កែវ ធា ឲ្យ​ដឹង​ទៀត​ថា កុមារ​ចំនួន​៦​នាក់​ដែល​ត្រូវ​បាន​សង្គ្រោះ​នេះ​មាន​កុមារី​៣​នាក់ ក្នុង​នោះ​មាន​ទារក​ចំនួន​២​នាក់ ដែល​ជាករណី​កេងប្រវ័ញ្ច​ពលកម្ម​លើ​កុមារ​ក្នុង​រូបភាព​ដើរ​សុំទាន នៅ​ផ្សា​របឹង​ឈូក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ក្រោយ​ពី​ជាប់​ឃុំ​អស់​រយៈពេល​១៥​ថ្ងៃ សាលា​ដំបូង​បាន​លើកយក​សំណុំរឿង​នេះ​មក​បើក​សវនាការ​ជំនុំ​ជម្រះ​ទោស និង​ក្រោយ​ពេល​បញ្ចប់សវនាការ​ចៅក្រម​ជំនុំជម្រះ​បាន​សម្រេច​ផ្ដន្ទាទោស​លើ​ជន​ជាប់​ចោទ​ដាក់​ពន្ធនាគារ​កំណត់ម្នាក់​ៗ៣​ខែ តែ​ឲ្យ​អនុវត្ត​ក្នុង​ពន្ធនាគារ​ត្រឹម​១៦​ថ្ងៃ​ប៉ុណ្ណោះ ពោល​គឺ​ជន​ត្រូវ​ចោទ​នឹង​រួច​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​សុក្រ​ទី​១២ ខែមិថុនា ៕​​

អត្ថបទសរសេរ ដោយ