ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ-និយោជិតជាង​​៦ពាន់​នាក់​​បាន​ទទួល​​ប្រាក់​ឧបត្ថម្ភ​​ បន្ទាប់ពីព្យួរ​​ការ​ងារ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​កម្មករ​ កម្ម​ការិនី​ និង​និយោជិត​ចំនួន​៦.១៧០​នាក់​នៅ​ស្វាយ​រៀង​ត្រូវ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​និង​ក្រុមហ៊ុន​រោងចក្រ សហគ្រាស បន្ទាប់​ពី​​ពួក​​គាត់​ត្រូវ​បាន​ថៅកែ​រោងចក្រ​ព្យូ​រ​ការងារ​មួយ​រយៈ​ដោយ​សារ​វិបត្តិ​ជម្ងឺ​កូ​វី​ដ​-១៩​នៅ​ទូ​ទាំង​ពិភពលោក​។ បើ​តាម​លោក អ៊ូ សា​ខឿន…

ខេត្តស្វាយរៀង​ ៖ ​កម្មករ​ កម្ម​ការិនី​ និង​និយោជិត​ចំនួន​៦.១៧០​នាក់​នៅ​ស្វាយ​រៀង​ត្រូវ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​និង​ក្រុមហ៊ុន​រោងចក្រ សហគ្រាស បន្ទាប់​ពី​​ពួក​​គាត់​ត្រូវ​បាន​ថៅកែ​រោងចក្រ​ព្យូ​រ​ការងារ​មួយ​រយៈ​ដោយ​សារ​វិបត្តិ​ជម្ងឺ​កូ​វី​ដ​-១៩​នៅ​ទូ​ទាំង​ពិភពលោក​។

បើ​តាម​លោក អ៊ូ សា​ខឿន ប្រធាន​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង​បានអោយ​ដឹង​កាលពី​​រសៀល​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០២០​ ថា ដោយ​សារ​មាន​វិបត្តិ​ជម្ងឺ​កូ​វី​ដ​-១៩ និង​ខ្វះ​វត្ថុធាតុដើម​ផលិត​មិន​គ្រប់គ្រាន់ ពិសេស​ជួប​កង្វះ​ទីផ្សារ​ និង​អ្នកបញ្ជា​ទិញ​លក់​ផលិតផល​មិន​ច្រើន​ដូច​ពេល​មុន គិត​មក​ដល់​ថ្ងៃ​ទី​១០​ ខែមិថុនា​ ​កន្លងមកនេះ ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ស្វាយ​រៀង​មាន​ក្រុមហ៊ុន​និង​រោងចក្រ​ចំនួន​១៦ ត្រូវ​បាន​ថៅកែ​សុំ​ព្យូ​រ​កិច្ចសន្យាការងារ​តាម​ប្រ​ព​ន្ធ័​ស្វ​យ័​ប្រ​វត្ត​ិកម្ម ដោយ​ដាក់​អោយ​កម្មករ និយោជិត សំរាក​ពី​ការងារ​រយៈ​ពេល​ខ្លី​ចំនួន​៨.៦៤៨​នាក់ ក្នុង​ចំណោម​កម្មករ បំរើ​ការងារ​ទាំង​១៦​ក្រុមហ៊ុន​ចំនួន ២២.៧៤៦​នាក់​។

​លោក​បាន​បញ្ជាក់​ថា ​ក្នុង​ចំណោម​កម្មករ កម្មការិនី និង​និយោជិត ដែល​ក្រុមហ៊ុន រោងចក្រ សហគ្រាស ចំនួន​១៦ ដាក់​អោយ​សំរាក​ការងារ​រយះ​ពេល​ខ្លី តាម​រយៈ​មន្ទីរ​ការងារ ចេញ​លិខិត​អនុញ្ញាត​ព្យួរការងារ​តាម​ប្រ​ព​ន្ធ័​ស្វ​យ័​ប្រវត្តិ​កម្ម មាន​កម្មករនិយោជិត​ចំនួន​៦.១៧០​នាក់ ដែល​បំរើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​១១​ក្រុមហ៊ុន បាន​ទទួល​ថវិកា​ពី​រាជរដ្ឋាភិបាល​ក្នុង​មួយ​ខែ​ចំនួន​៤០​ដុល្លារ​ ​ចំណែក​​៣០​ដុល្លា​រ​ទៀតបាន​​ពី​ថៅកែ​រួចរាល់​ហើយ នៅ​ប៉ុន្មាន​ថ្ងៃនេះ​ដើម្បី​ទ្រទ្រង់​ជីវភាព បន្ទាប់​ពី​ថៅកែ​បាន​ព្យួរការងារ​ដល់​ពួក​គាត់​ទាំង​ជាង​៨​ពាន់​នាក់ ​ហើយ​មន្ទីរ​នឹង​បន្ត​សម្របសម្រួល​បើក​ផ្តល់​អោយ​ក្រុម​កម្មករ​បន្ថែម​ទៀត បន្ទាប់​ពី​ក្រុមការងារ​ជំរឿន​ចំនួន​កម្មករ​រួច​។

ខេត្តស្វាយរៀង ជា​ខេត្ត​មួយ​ដែល​រាជរដ្ឋាភិបាល បាន​បង្កើត​អោយ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​ឆ្នាំ​២០០៥ រហូត​មក​ដល់​ប​ច្ចុប្ប​ន្ន ខេត្តស្វាយរៀង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ដល់​ទៅ​ចំនួន​១១​តំបន់ នៅ​ក្នុង​ដំណើរការ​ផលិត​ផ​លិ​ផល​នាំ​ចេញ​របស់​រោងចក្រ សហគ្រាស ចំនួន​៨​តំបន់ ទោះ​មាន​វិបត្តិ​ជម្ងឺ​កូ​វី​ដ​១៩ បាន​ផ្ទុះ​នៅ​ក្នុង​ពិភពលោក ហើយ​មិនសូវ​ដំណើរការ​ផលិត​នោះ នៅ​ទូ​ទាំង​ខេត្ត​មាន​ក្រុម​កម្មករ កម្មការិនី និង​និយោជិត​ចំនួន​តែ​ជាង​៨​ពាន់​នាក់ ក្នុង​ចំណោម​កម្មករ​ជាង​៧​ម៉ឺន​នាក់​ដែល​កំពុង​ប្រតិបត្តិ​ការងារ​ជំនាញ​របស់​ពួក​គេ​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ