ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​អន្តរាគមន៍​ដោះស្រាយ​ភ្លាម​ៗ​នៅ​តំបន់​ងាយ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​សហការ​មួយ​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ដើម្បី ចុះ​អន្តរាគមន៍​ដោះស្រាយ​ភ្លាម​ៗ​នៅ​ទីតាំង​ទឹក​លិច ដែល​បញ្ជៀ​ស​ផល​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។ លោក…

រាជធានី​ភ្នំពេញ​ ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​សហការ​មួយ​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ដើម្បី ចុះ​អន្តរាគមន៍​ដោះស្រាយ​ភ្លាម​ៗ​នៅ​ទីតាំង​ទឹក​លិច ដែល​បញ្ជៀ​ស​ផល​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា កិច្ចសហការ​រវាង​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ជាមួយ​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ដើម្បី​ត្រៀម​អន្តរាគមន៍​ដោះស្រាយ​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តំបន់​ងាយ​រង​គ្រោះ តំបន់​កណ្ដាល​ក្រុង និង​តំបន់​ជាយក្រុង​ដែល​ប្រឈម​នឹង​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​។

លោក​បន្ត​ថា កិច្ចសហការ​នេះ​គឺជា​មធ្យោបាយ​ដ៏​សំខាន់​ដើម្បី​ដោះស្រាយ​បញ្ហា​លិចលង់​នៅ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​នា​រដូវវស្សា​នេះ ក្នុង​គោលដៅ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​របស់​ប្រជាពលរដ្ឋ កុំ​អោយ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​ខូចខាត​ទ្រព្យសម្បត្តិ​។ «​សម្រាប់​ត្រៀម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទឹក​លិច​នា​រដូវវស្សា​នេះ សម្រាប់​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ យើង​នៅ​សហការ​យ៉ាង​ស្អិតរ​មួ​ត​ជាមួយ​រដ្ឋបាល​ខណ្ឌ​ចំនួន​១៤ ដើម្បី ចុះ​អន្តរាគមន៍​ដោះស្រាយ​ភ្លាម​ៗ​នៅ​ទីតាំង​ទឹក​លិច​។ ហើយ​មាន​រៀបចំ​ក្នុង​ការ​ស្ដារ​ប្រឡាយ លូ ដែល​យើង​បាន​ធ្វើ​មួយ​ចំនួន​ធំ​ហើយ យើង​បន្ត​ជា​ពិសេស​ទីតាំង​ដែល​ងាយ​ប្រឈម​មុខ​នឹង​ទឹក​លិច​។ ហើយ​ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​បាន​រៀបចំ​ក្រុម​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ទឹក​លិច​ភ្លាម​ៗ​តាម​ទីតាំង ដើម្បី​ធ្វើ​ម៉េច​សម្រួល​ផ្លូវទឹក​ហូរ​ឲ្យ​បាន​ល្អ​ប្រសើរ​»​។

លោក​បាន​បន្ត​ទៀត​ថា ដោយឡែក​ចំពោះ​ស្ថានីយ​បូមទឹក​ទាំង​១៤​កន្លែង មន្ទីរ​បាន​ជួសជុល​ថែទាំ​រួចរាល់​ហើយ​សម្រាប់​ការ​ត្រៀម​នៅ​ឆ្នាំ​ថ្មី​នេះ​។ ហើយ​លោក​សង្ឃឹមថា​បរិមាណ​បូមទឹក​ចេញ​ឆ្នាំ​នេះ គឺ​មានការ​កើនឡើង​ខ្ពស់​ជាង​ឆ្នាំ​មុន​ៗ ដោយសារ​ឥឡូវនេះ​ស្ថានីយ​ថ្មី​បាន​ស្ថាបនា​រួចរាល់ ដូច​ជា​នៅ​ស្ថានីយ​ទួល​សំពៅ​ដែល​អាច​ដំណើរការ​នៅ​ស​ប្តា​ហ៍​ក្រោយ​បន្ថែម​លើ​បរិមាណ​ទឹក​ដែល​បាន​បូម​ចេញ​។

លោក​បញ្ជាក់​ថា ពី​មុន​ការ​បូម​ចេញ​គឺ​៥​ម៉ែត្រ​គីប​ក្នុង​មួយ​សេ​កុង ប៉ុន្តែ​ឥឡូវ​គឺ ១២​ម៉ែត្រ​គីប​ក្នុង​មួយ​សេ​កុង​ទៀត​ឬ​រហូត​ដល់ ១៧ ម៉ែត្រ​គីប​ក្នុង​មួយ​សេ​កុង ដែល​យើង​គិត​ថា​បរិមាណ​ថ្មី​នេះ​ដែល​អាច​ជួយ​សម្រួល​បញ្ហា​ទឹក​លិច​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​បាន​មួយ​កម្រិត​។

លោក​បាន​បន្ថែម​ថា មន្ទីរ​បាន​បង្កើន​សមត្ថភាព​បូម​នៅ​ជុំវិញ​បឹង​ទំពុន​រហូត​ដល់​៦​ម៉ែត្រ​គីប​ក្នុង​មួយ​សេ​កុង​ទៀត ដែល​ធ្វើ​ឲ្យ​តាម​ទីតាំង​ស្ថានីយ ទាំង​១៤​កន្លែង​បាន​បង្កើន​ការ​បូម​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​។ លោក​បញ្ជាក់​ថា អ្វី​ដែល​ពិសេស​មួយទៀត​មន្ទីរ ក៏​បាន​កសាង​រចនាសម្ព័ន្ធ​មួយ​ចំនួន​ធំ ដូច​ជា​នៅ​បណ្ដា​យ​ស្ទឹង​មាន​ជ័យ នៅ​ទ្វារ​ទឹក​ដើម​ស្លែង ​និង​ការ​ដាក់​លូ​ប្រអប់​រហូត​ដល់​៧​ម៉ែត្រ​កន្លះ នឹង​ស្ថានីយ៍​បូម​ទឹកលូ​ប្រាំ ដើម្បី​សម្រួល​ដល់​ការ​រំដោះ​ទឹកភ្លៀង​និង​ទឹក​សម្អុយ​បញ្ចេញ​ទៅ​ក្រៅ​ក្រុង​ឲ្យ​បាន​លឿន កាត់​បន្ថយ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ​នា​រដូវវស្សា​នេះ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ