ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត​ម្ចាស់​ឆ្នាំ​ទាំង​៦​នេះ​ជា​អ្នក​នាំ​លាភ​សំណាង​ចូល​ផ្ទះ​សោះ

3 ឆ្នាំ មុន

ពិតជា​ពិសេស​អស្ចារ្យ​! យោង​តាម​តម្រា​កំពូល​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា ជោគ​វាសនា ឬ​ហៅ​ថា​ដំណើរ​ជីវិត​នៃ​ម្ចាស់​ឆ្នាំ​ទាំង​៦ ច ខាល មមែ ម្សាញ់ វក កុរ…

ពិតជា​ពិសេស​អស្ចារ្យ​! យោង​តាម​តម្រា​កំពូល​ហុងស៊ុយ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា ជោគ​វាសនា ឬ​ហៅ​ថា​ដំណើរ​ជីវិត​នៃ​ម្ចាស់​ឆ្នាំ​ទាំង​៦ ច ខាល មមែ ម្សាញ់ វក កុរ សុទ្ធតែ​ជា​ឆ្នាំ​ដែ​ល​​មានសំណាង​ល្អ​និង​ត្រូវ​ទទួល​បាន​លាភ​ជ័យ សម្បូរ​មាសប្រាក់ ទ្រព្យសម្បត្តិ​មហាសាល មា​ន​​វាសនា​ល្អ​វិសេស​លើស​ឆ្នាំ​នានា ។ ដើម្បី​ឱ្យ​ការ​ទស្សន៍​ទាយ​នេះ​ឆុត​មួយ​រយ​ភាគរយ សូម​លោក​អ្នក​បួងសួង​សុំ​លាភ​សំណាង​ឥឡូវនេះ​ប្រាថ្នា​អ្វី​នឹង​បាន​សម្រេច​ដូច​បំណង ។

ឆ្នាំច សុទ្ធរ​តែ​ជា​អ្នកមាន​សំណាងល្អ គំនិត​ឈ្លាសវៃ រហ័សរហួន និង​ជា​អ្នកមាន​វាសនា​ល្អ​តាំងពី​កំណើត​មក ។ ប្រសិនបើជា​អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​វិញ​157​នឹង​ទទួល​បាន​ផល​ចំណេញ​ច្រើន កាក់កប​ខ្លាំង មិន​ថា​ចំណាយ​ដើមទុន​តូច​ឬ​ធំ​ក៏​នឹង​ត្រូវ​បាន​លាភ​ទ្រព្យសម្បត្តិ​ហូរ​ចូល​មក​ជា​និច្ច នឹង​មានការ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃជា​ដរាប ។ ក្បួ​ន​តម្រា​ប្រាប់​ថា បើ​ទោះជា​លោក​អ្នកមាន​សម្ពាធ​ពី​ការងារ​បន្តិច មែន តែ​នេះ​មិន​មែ​ន​ជា​បញ្ហា​ចំពោះ​អ្នក​ឡើយ​វា​ជា​ស្ពាន​ជួយ​ចម្លង​ឱ្យ​ឈាន​ទៅ​ដល់​ជីវិត​មួយ​ដ៏​ជោគជ័យ និង​ប្រក​បដោយ​ភាព​រុងរឿង​ក្នុង​សុភមង្គល​មហាប្រសើរ ។ ហេតុនេះ​បើ​ក្នុង​គ្រួសារ​ណា​មាន​ស​មា​​ជិក​ឆ្នាំ​នេះ គ្រួសារ​នោះ​នឹង​ជួប​តែ​ភាព​រុងរឿង ភ្លឺស្វាង​ក្នុង​លើស​គ្រួសារ​នានា​ជាក់​ជា​មិន​​ខាន ។

ឆ្នាំខាល ដំណើរ​ជីវិត​របស់​លោក​អ្នក​269​ពី​មួយ​ថ្ងៃ​ទៅ​មួយ ថ្ងៃជា​អ្នកមាន​សំណាងល្អ​មាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​បង្ហាញ​ថា​ជីវិត​របស់​លោក​អ្នក​ចាប់ពី​ពេល​នេះ​ទៅ​មាន​លាភ​លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ដល់​ផ្ទះ លើក​ជីវិត​គ្រួសារ​អ្នក​ត្រដែត​ខ្ពង់ខ្ពស់ ។

ឆ្នាំមមែ ចាប់ពី​ពេល​នេះ​ទៅ​លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេ​ឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​បង្ហាញ​ថា លោក​អ្នក​369​មាន​លាភ​ធំ​លុយ​ធំ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត​បើ​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួ​ល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូ​ល​​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​ចូល​មក​ផ្ទួន​ៗ​លើក​ជីវិត​គ្រួសារ​អ្នក​ឡើង​ខ្ពស់ត្រដែត ។

ឆ្នាំម្សាញ់ ជា​មនុស្ស​ដែល​សម្បូរ​ដោយ​ប្រាជ្ញា ភាព​ឈ្លាសវៃ និង​ជា​មនុស្ស​ដែល​តែងតែ​ពឹងពាក់​លើ​ខ្លួនឯង​ជា​ជាង​ពឹង​អ្នក​ដទៃ​ឱ្យ​ជួយ ។ ការងារ​ប្រចាំ​ប្រចាំ​ថ្ងៃ​អ្នក​មើលទៅ​ហាក់ដូចជា​មាន​ភាព​លំបាកលំបិន​បន្តិច តែ​កុំ​បារម្ភ​191​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​អ្នក​នឹង​រួច​ផុត​ពី​ភាព​លំបាក​នេះ​ហើយ​ព្រោះ​ជា​វ័យ​ដែល​អ្នក​ត្រូវ​មាន​លាភ​សំណាង សម្បូរ​មាសប្រាក់ ស្រណុក​សុខ​ស្រួល​វិញ​ម្តង​ដោយសារ​តែ​ភ័ព្វសំណាង​ដែល​សាង​មក ។

ឆ្នាំវក ដំណើរ​ជីវិត​របស់​អ្នក​258​ភ្លឺ​ត្រចះត្រចង់​ចាប់ពី​ពេល​នេះ​ទៅ ដួង​រាសី​ឡើង​ខ្ពស់ត្រ​ដែ​ត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ជីវិត​គ្រួសារ​មាន​ភាព​សុខដុម​គាប់ប្រ​សើរ​ណាស់ ។ ចាប់ពី​ពេល​នេះ​តទៅ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញ​ដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​កប់​លើសលប់ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​អស់​មួយ​ជីវិត ។

ឆ្នាំកុរ ដំណើរ​ជីវិត​របស់​អ្នក​កាន់តែ​ឆ្ពោះទៅ​មុខ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក៏​បាន​ជួប​ប្រទះ​នឹង​ការ​លំបាក​ច្រើន​ណាស់​ដែរ ហេតុនេះ​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​ភាព​លំបាក​ទាំង​អស់នោះ​នឹង​ត្រូវ​រលាយ​ផុត​បាត់​ទៅ​ហើយ និង​នាំ​មក​វិញ​នូវ​ការ​ប្រទាន​ពរ​ជ័យ​ពី​ទេវតា​ទ្រព្យ​279​ជួយ​ឱ្យ​អ្នក​ស្គាល់​តែ​ភាព​រុងរឿង​សម្បូរ​លាភ​សំណាង មាសប្រាក់​មហាសាល​ស្រោចស្រព​ជីវិត​ចាប់ពី​ពេល​នេះ​តទៅ ។ អនាគត​ក្នុង​គ្រួសារ​ទាំងមូល​ជួប​តែ​សុខ​សុភមង្គល មហាប្រសើរ​ដោយសារ​តែ​ការ​តស៊ូ​ព្យាយាម​ជម្នះ​គ្រប់​ឧបសគ្គ​នា​ពេល​បច្ចុប្បន្ន ។ បើ​ចង់​រកស៊ី​ជំនួញ​ជួញដូរ​វិញ​នឹង​ហុច​ផ្លែផ្កា​ជាទី​គាប់ចិត្ត​មក​កាន់​អ្នក​វិញ​ជា​មិន​ខាន ។ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ