ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ភូមិបាលជាប់ចោទ​ចង់ដណ្តើមយកដី​ពល​រដ្ឋ១២គ្រួសារ​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្តឧត្តរមានជ័យ ៖ ដីស្រែ​ចំការ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​6​ហិ​កតា​ដែល​កំពុង​តែ​អាស្រ័យ​ល​ជា​រៀង​រាល់​ឆ្នាំ​ស្រាប់តែ​មាន​មន្ត្រី​ជំនាញ​ទៅ​ចុក​G.P.S​នៅ​លើ​ក្បាលដី​របស់​ពួក​គាត់​កាលពី​អំឡុង​ចុងខែ​ឧសភា​២០២០​កន្លង​ទៅ​នេះ​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​អូរ​គ្រ​ញួ​ង ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរ​មាន​ជ័យ​។ ប្រជាពលរដ្ឋ​ទាំង​១២​គ្រួ​សារបាន​រៀបរាប់​ឱ្យ​កោះសន្តិភាព​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៣​ក្រុម​អាជ្ញាធរ​មូលរ​ដ្ឋា​ន​រួម​ទាំង​កំលាំង​ទាហាន​ដែល​ឈរជើង​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​បង្កើត​ជា​ភូមិ​មួយ​ដែល​ស្ថិត​នៅ​លើ​ខ្នងភ្នំ​ដងរ៉ែក​រៀបចំ​បែងចែក​ដី​លំនៅ​ឋាន​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ដី​រស់នៅ​ឱ្យ​ចូល​មក​រស់នៅ ក្នុង​កា​រៀបចំ​នេះ​រហូត​មក​ទល់​នឹង​ឆ្នាំ​២០០៥​ទើប​មាន​ប្រជាពលរដ្ឋ​រស់នៅ​រាប់រយ​គ្រួសារ​ក៍កើត​ជា​ភូមិ​មួយ​ជា​ភូមិ​អូរ​គ្រ​ញួ​ង​។ ប្រជាពលរដ្ឋ​ទាំង​១២​គ្រួសារ​ដដែល​បាន​បញ្ចា​ក់ថា…

​ខេត្តឧត្តរមានជ័យ ៖ ដីស្រែ​ចំការ​ប្រជាពលរដ្ឋ​ប្រមាណ​ជា​6​ហិ​កតា​ដែល​កំពុង​តែ​អាស្រ័យ​ល​ជា​រៀង​រាល់​ឆ្នាំ​ស្រាប់តែ​មាន​មន្ត្រី​ជំនាញ​ទៅ​ចុក​G.P.S​នៅ​លើ​ក្បាលដី​របស់​ពួក​គាត់​កាលពី​អំឡុង​ចុងខែ​ឧសភា​២០២០​កន្លង​ទៅ​នេះ​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​អូរ​គ្រ​ញួ​ង ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរ​មាន​ជ័យ​។

ប្រជាពលរដ្ឋ​ទាំង​១២​គ្រួ​សារបាន​រៀបរាប់​ឱ្យ​កោះសន្តិភាព​ដឹង​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៣​ក្រុម​អាជ្ញាធរ​មូលរ​ដ្ឋា​ន​រួម​ទាំង​កំលាំង​ទាហាន​ដែល​ឈរជើង​ការពារ​តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​បង្កើត​ជា​ភូមិ​មួយ​ដែល​ស្ថិត​នៅ​លើ​ខ្នងភ្នំ​ដងរ៉ែក​រៀបចំ​បែងចែក​ដី​លំនៅ​ឋាន​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​ដី​រស់នៅ​ឱ្យ​ចូល​មក​រស់នៅ ក្នុង​កា​រៀបចំ​នេះ​រហូត​មក​ទល់​នឹង​ឆ្នាំ​២០០៥​ទើប​មាន​ប្រជាពលរដ្ឋ​រស់នៅ​រាប់រយ​គ្រួសារ​ក៍កើត​ជា​ភូមិ​មួយ​ជា​ភូមិ​អូរ​គ្រ​ញួ​ង​។

ប្រជាពលរដ្ឋ​ទាំង​១២​គ្រួសារ​ដដែល​បាន​បញ្ចា​ក់ថា ក្រោយ​ពី​ក្រុម​អាជ្ញាធរ​បែងចែក​ដី​លំនៅ​ឋាន​រួច​មក​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្វះខាត់​ខ្លាំង​នាំ​គ្នា​ចូល​ព្រៃ​រក​ដក​ផ្សិត​លក់​ឬ​អូស​រទេះ​ចិញ្ចឹមជីវិត​ដោយ​ពុំ​មាន​អាជ្ញាធរ​បែងចែក​ដីស្រែ​ចំការ​ទេ ពួក​គាត់​ទាំង​១២​គ្រួ​សារបាន​សុំ​ដី​តាម​ចម្រាក់​ភ្នំ​កាលពី​អំឡុង​ឆ្នាំ​២០១២​ហើយ​បាន​នាំ​គ្នា​កាប់​ឆ្ការព្រៃ​អាស្រ័យ​ផល​រហូត​មក​ទល់​ឆ្នាំ​២០២០​នេះ​ស្រាប់តែ​មាន​លោក​ស្តើង វណ្ណ​ណេ​ត​មន្ត្រី​ភូមិបាល​ស្រុក​អន្លង់​វែង​នឹង​លោក​កូវ ពិសិដ្ឋ​នាំ​គ្នា​ទៅ​ចុក​G.P.S នៅ​លើ​ក្បាលដី​របស់​ពួក​គាត់​កាលពី​ចុងខែ​កុម្ភៈ​២០២០​ធ្វើ​ឱ្យ​ពួក​គាត់​ព្រួយ​បារ​ម្ម​ណ៍​គ្រប់​ៗ​គ្នា​ខ្លាច​បាត់បង់​ដីស្រែ​ចំការ​របស់​ខ្លួន​។

ទាក់ទិន​នឹង​ការ​ព្រួយ​បារ​ម្ម​ណ៍​របស់​ប្រជាពលរដ្ឋ​នេះ លោក​កូវ ពិសិដ្ឋ​បាន​រៀបរាប់​ឱ្យ​កោះសន្តិភាព​ដឹង​ថា លោក​មាន​ដី​នៅ​ក្នុងភូមិ​អូរ​គ្រ​ញួ​ង​ទីតាំង​ដែល​ប្រជាពលរដ្ឋ​កំពង់​តែ​អាស្រ័យ​ផល​ខាងលើ​មាន​ចំនួន​១២​ប្លង់​ក្នុង​មួយ​ប្លង់​២០x៤០​ម៉ែត្រ​ក្នុង​នោះ​ក៍​មាន​ដី​លោក​ស្តើង វណ្ណ​ណេ​ត​មួយ​ប្លង់​ដែរ​ហើយ​ក្នុង​អំឡុង​ចុងខែ​៥​នោះ​លោក​បាន​នាំ​គ្នា​ទៅ​ចុក​G.P.S.​មែន​រួម​ទាំង​បាន​បោះបង្គោល​របង​ទៀត​ផង​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ដក​ចោល​។

លោក​កូវ ពិសិដ្ឋ​បាន​បញ្ចា​ក់ថា ដី​ទាំងនេះ​គឺ​លោក​បាន​ប្រមូល​ទិញ​កាលពី​អំឡុង​ឆ្នាំ​២០០៥​កន្លង​ទៅ ខណៈនោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​អាស្រ័យ​ផល​តែ​លោក​បាន​ប្រាប់​លោក​មេ​ភូមិ​អូរ​គ្រ​ញួ​ង​ដែរ​ឱ្យ​ជួយ​មើលថែ​ទាំ ហើយ​លោក​មេ​ភូមិ​ថា​ពួក​គាត់​សុំ​អាស្រ័យ​តែ​ប៉ុណ្ណោះ​។

លោក​សាស់ សុ​ផ​ន​ហៅ​ហ៊ុ​ច​មេ​ភូមិ​អូរ​គ្រ​ញួ​ង​បានឱ្យ​ដឹង​ថា ទីតាំង​ដី​ដែល​មាន​បញ្ហា​នេះ​ជា​ដី​ក្រុម​អាជ្ញាធរ​បែងចែក​ជូន​ទៅ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឆ្នាំ​២០០៣​មក​ទល់​២០០៥​ពេល​នោះ​ប្រជាពលរដ្ឋ​ខ្លះ​ចូល​មក​រស់នៅ​ខ្លះ​ទៀត​បាន​ត្រឹម​ទទួលយក​តែ​មិន​មក​រស់នៅ​ហើយ​បាន​បោះបង់​ចោល​ដោយ​ដី​ប្រភេទ​ចម្រាក់​ភ្នំ​តែ​ត្រង់​ថា ឈ្មោះ​កូវ ពិសិដ្ឋ​រូប​គាត់​ប្រមូល​ទិញ​ពី​ន​ណា​រលោក​ក៍​មិន​បានដឹង​ដែរ តែ​ដី​ដែល​កូវ​ពិសិដ្ឋ​បាន​អះអាង​ថា​ជា​ដី​របស់​ខ្លួន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ​សព្វថ្ងៃ​ពួក​គាត់​ដា​ស្វាយចន្ទី​ឡើង​កម្ពស់​មួយ​ម៉ែត្រ​ហើយ​៕​​

អត្ថបទសរសេរ ដោយ