ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​មាន​វិបត្តិ​សេដ្ឋកិច្ច​ប្រមាណ​២០​ម៉ឺន​នាក់​បាន​រៀបចំ​ឥណទាន​ឡើង​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​១​ស​ប្តា​ហ៍​ទី​មួយ ខែមិថុនា​នេះ មាន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ប្រមាណ​២០​ម៉ឺន ទទួល​បានការ​អនុគ្រោះ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ខ្លួន​បាន​ខ្ចីប្រាក់​ក្នុង​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ។ លោក កាំ​ង តុង​ងី…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​១​ស​ប្តា​ហ៍​ទី​មួយ ខែមិថុនា​នេះ មាន​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ប្រមាណ​២០​ម៉ឺន ទទួល​បានការ​អនុគ្រោះ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ខ្លួន​បាន​ខ្ចីប្រាក់​ក្នុង​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ។

លោក កាំ​ង តុង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ពលរដ្ឋ​ទាំង​ពី​២០​ម៉ឺន​នាក់ គឺ​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជិត​១០​ពាន់​លាន​ដុល្លារ ។ ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង​២​លាន​នាក់​ត្រូវ​បាន​គេ​ដឹង​ថា បាន​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ក្នុង​ទឹកប្រាក់​ប្រមាណ ៣០ ទ្រី​លាន​រៀល (៧,៤ ប៊ី​លាន​ដុល្លា​) ដើម្បី​ទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ ដូច​ជា​ការ​យក​ទៅ​ពង្រីក​មុខរបរ​ជាដើម ។ ប៉ុន្តែ​នៅ​ពេល​មាន​វិបត្តិ​កូ​វី​ដ​១៩​នេះ មាន​ពលរដ្ឋ​ជា​ច្រើន​បាន​រង​ផល​ប៉ះពាល់​មិន​អាច​មាន​លទ្ធភាព​រក​ប្រាក់​សងបំណុល​បាន ពិសេស​ពលរដ្ឋ​ធ្វើការ​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ ទេសចរណ៍ សណ្ឋាគារ និង​សំណង់​ជាដើម ។

ការ​រៀបចំ​ប្រាក់​ឥណទាន​ឡើង​វិញ គឺជា​យន្តការ​មួយ​របស់​ធនាគារជាតិ​ដែល​បាន​ស្នើ​ដល់​គ្រឹះស្ថាន​ហរ​ញ្ញ​វ​ត្ថុ្ត​ផ្តល់​ការ​អនុគ្រោះ​ដល់​ពលរដ្ឋ ។ ការ​រៀបចំ​ប្រាក់​ឥនទាន​ឡើង​វិញ​ត្រូវ​បាន​អនុវត្ត​ចាប់ពី​ខែមីនា ដើមឆ្នាំ​២០២០​នេះ​មក ។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ជាង​១០០​ជា​សមាជិក​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​ជួប​បញ្ហា​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​រៀបចំ​ឥណទាន​ឡើង​វិញ នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ខ្លួន​បាន​ខ្ចីប្រាក់ ដើម្បី​ទទួល​បានការ​រៀបចំ​ការ​ឥណទាន​ឡើង​វិញ ។

ការ​រៀបចំ​ឥណទាន​ឡើង​វិញ បើ​តាម​សមាគម​ហិរញ្ញវត្ថុ​កម្ពុជា​មាន​ដូច​ជា ការ​កាត់​បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន ឬ​ចំនួន​ដែល​ត្រូវ​សង​នៅ​ឥណប្រតិទាន ។ ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ទាប​ជាង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដើម ។

ការ​ពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម ឬ​ការ​ប្រាក់ ឬ​ការ​ធ្វើ​មូលធន​កម្ម​ការ​ប្រាក់ ។ ការ​ពន្យារ​ឥណទាន​ប្រ​តិ​ទាន​ឬ​ការ បន្ថែម និង​ឬ ការ​ផ្លាស់​ប្តូរ​អ្នក​រួម​ខ្ចី និង​ឬ​អ្នក​ធានា ប្រសិនបើ​មាន ។ ការ​ផ្លាស់​ប្តូរ​ពី​ឥណទាន​មានការ​ទូត​ទាត់​សង​តាម​ការ​បង់​រំលស់​ទៅ​ជា​ការ​ទូទាត់​តែ​ការ​ប្រាក់ ហើយ​ទូទាត់​សង​ប្រាក់​ដើម​ទាំងអស់​នៅ​ឥណប្រតិទាន​ជាដើម ។

លោក កាំ​ង តុង​ងី បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ពលរដ្ឋ​ទៅ​ដាក់​ពាក្យ​ស្នើ​សុំ​រៀបចំ​ឥណទាន​ឡើង​វិញ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នឹង​ចុះ​ពិនិត្យ​ស្ថាព​ភាព​ជាក់ស្តែង​ពលរដ្ឋ ដើម្បី​ធ្វើការ​វាយតម្លៃ និង​អនុម័ត ។ ការ​ជ្រើស​វិធី​ណាមួយ​ក្នុង​ការ​រៀបចំ​ឥណទាន​ឡើង​វិញ​អាស្រ័យ​លើ​ការ​ជជែក​គ្នា​របស់​ភាគី​ទាំង​ពីរ ។ តែ​លោក​បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​ឥណទាន​ឡើង​វិញ​ភាគច្រើន​បំផុត ដែល​បាន​អនុម័ត​កន្លង​មក គឺ​ការ​រៀបចំ​ឲ្យ​ពលរដ្ឋ​បង់​តែ​ការ​ប្រាក់ នៅ​ក្នុង​កំពុង​ពេល​មាន​វិត្ត​កូ​វី​ដ​១៩​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ