ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបមុខសញ្ញាជួញ​គ្រឿងញៀ.ន​បាន​មួយ​សំបុកធំ​ក្នុងក្រុងសែនមនោរម្យ​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​នៅ​ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​មួយ​សំបុក​ធំ កាលពី​ថ្ងៃ​ទី​១១ ​មិថុនា វេលា​ម៉ោង​១១​និង​០៥​នាទី ។ លោក​កាន់ ពេញ អធិការ​ក្រុង​សែន​មនោ​រម្យបាន​ឲ្យ​ដឹង​ថា…

ខេត្តមណ្ឌលគិរី​៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​នៅ​ក្រុង​សែន​មនោ​រម្យ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​មួយ​សំបុក​ធំ កាលពី​ថ្ងៃ​ទី​១១ ​មិថុនា វេលា​ម៉ោង​១១​និង​០៥​នាទី ។ លោក​កាន់ ពេញ អធិការ​ក្រុង
​សែន​មនោ​រម្យបាន​ឲ្យ​ដឹង​ថា កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិ​ការ​ដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ និង​កម្លាំង​ប៉ុស្ដិ៍​ស្ពាន​មាន​ជ័យ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ ឈ្មោះ ញៀន សុខ​ធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បណ្ដោះអាសន្ន​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បន្ទាប់​មក​យើង​បាន​ធ្វើការ​ឆែកឆេរ​លើ​ដងខ្លួន ក៏​ប្រទះ​ឃើញ​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​១​កញ្ចប់​តូច​។

សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង ដើម្បី​សួរនាំ​។​ ក្រោយ​ធ្វើការ​សួរនាំ​រួច​ក៏​ឈាន​ដល់​ធ្វើការ​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ គ្រុយ ធូ ស្ថិត​នៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ដោយ​មានការ​សម្របសម្រួល​ពី​លោក ម៉​ម វ៉ា​ន់​ដា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​។​ក្រោយ​ធ្វើការ​ឆែកឆេរ​យើង​បាន​រក​ឃើញ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​០៩​កញ្ចប់​តូច និង​០១​កញ្ចប់​ធំ​។

បន្ទាប់មក ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បន្ថែម​៤​នាក់​ដូច​ខាងក្រោម ៖ ១.​ឈ្មោះ គ្រុយ ធូ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​២.​ឈ្មោះ រិ​ន សីហា ហៅ​រ៉ូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​៣.​ឈ្មោះ ពៅ ពុត ហៅ​ពឹង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បណ្ដោះអាសន្ន​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។​៤.​ឈ្មោះ រិ​ន រោ​ទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចំបក់ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

វត្ថុ​តាង​រួម​មាន​៖១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​០៩​កញ្ចប់​តូច ០១​កញ្ចប់​ល្មម និង​០១​កញ្ចប់​ធំ​ល្មម​។​២.​ម៉ូតូ​ម៉ាក​SUZUKI Lets ពណ៌​សលាយ​ក្រហម​០១​គ្រឿង​។​៣.​ថង់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន ៤.​ទូរស័ព្ទ​ចំនួន​០៤​គ្រឿង ម៉ាក​Samsung ០១​គ្រឿង ម៉ាក​Vivo ០១​គ្រឿង ម៉ាក Vfone ០១​គ្រឿង ម៉ាក​HIYA ០១​គ្រឿង ៥.​អាយ​កូ​ម ម៉ាក​Motorola ០១​គ្រឿង ៦.​លុយ​ចំនួន​៤៨ ១០០៛​។
ដកហូត​សម្ភារៈ ១.​កងដៃ​លោហៈធាតុ​ពណ៌​លឿងទុំ​០១ ២.​ខ្សែ​ក​និង​បន្តោង លោហៈធាតុ​ពណ៌​លឿង​០១​។​ករណី​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​និង​វត្ថុ​តាង​ខាងលើ ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕

អត្ថបទសរសេរ ដោយ