ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​នឹង​មិន​ចាប់​អ្នកបើកបរ​ប្រើ​បាស់​បណ្ណ​បើកបរ​សេរី​ចាស់​ដែល​គ្មាន QR Code បើ​មិន​ហួស​សុពលភាព

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កន្លង​មក​មាន​ភាព​មិន​ច្បាស់លាស់​មួយ​ចំនួន​ជុំវិញ​បញ្ហា​អ្នកបញ្ជា​យានយន្ត​ដែល​ប្រើប្រាស់​បណ្ណ​បើកបរ​ចាស់​ថា ត្រូវ​ទៅ​ផ្លាស់​ថ្មី​យក​បណ្ណ​បើកបរ​សេរី​ថ្មី​មាន QR Code ឬ​យ៉ាងណា ហើយ​បើសិន​ប្រើ​អា​ចាស់​អាច​ត្រូវ​ផាកពិន័យ ឬ​យ៉ាងណា ។…

រាជធានី​ភ្នំពេញ ៖ កន្លង​មក​មាន​ភាព​មិន​ច្បាស់លាស់​មួយ​ចំនួន​ជុំវិញ​បញ្ហា​អ្នកបញ្ជា​យានយន្ត​ដែល​ប្រើប្រាស់​បណ្ណ​បើកបរ​ចាស់​ថា ត្រូវ​ទៅ​ផ្លាស់​ថ្មី​យក​បណ្ណ​បើកបរ​សេរី​ថ្មី​មាន QR Code ឬ​យ៉ាងណា ហើយ​បើសិន​ប្រើ​អា​ចាស់​អាច​ត្រូវ​ផាកពិន័យ ឬ​យ៉ាងណា ។

ជុំវិញ​បញ្ហា​នេះ ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​បាន​បញ្ជាក់ កាលពី​រសៀល​ថ្ងៃ​ទី​១១ មិថុនា​ថា ជុំវិញ​សំណួរ​ដែល​ចោទសួរ​ថា តើ​បណ្ណ​បើកបរ​ដែល​មិន​មាន QR Code ហើយ​នៅ​មាន​សុពលភាព​តើ​អាច​ប្រើប្រាស់​បាន​ដែរ​ឬទេ ឬ​តម្រូវ​អោយ​ប្តូរ​ថ្មី ?

ក្រសួង​សាធារណការ​បាន​បន្ត​ថា «​សូម​បញ្ជាក់​ថា បណ្ណ​បើកបរ​ដែល​មិន​មាន QR Code (​ទម្រង់​ប្រភេទ​ចាស់​) ដែល​នៅ​មាន​សុពលភាព គឺ​អាច​ប្រើប្រាស់​បាន​ធម្មតា​រហូត​ដល់​ថ្ងៃ​ផុត​សុពលភាព​មិន​តម្រូវ​ឱ្យ​ប្តូរ​យក​បណ្ណ​បើកបរ​ប្រភេទ​ថ្មី​ដែល​មាន QR Code ឡើយ​» ។

សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បណ្ណ​បើកបរ​ផុត​សុពលភាព ឬ​ខូច ឬ​រហែក អាច​ធ្វើការ​ប្តូរ​ថ្មី​បាន​នៅ​មណ្ឌល​ផ្តល់​បណ្ណ​បើកបរ​អ៊ី​អន​១ និង​អ៊ី​អន​២ ឬ​នៅ​មន្ទីរ​សា​រណការ និង​ដឹក​ជញ្ជូន​ខេត្ត ។ ក្នុង​នោះ​ផង​ដែរ​ខាង​ក្រសួង​បាន​បញ្ជាក់​ថា ចំពោះ​តម្លៃ​នៃ​ការ​ប្តូរ​បណ្ណ​បើកបរ គឺ​ទី​១-​បណ្ណ​បើកបរ​ម៉ូតូ ២០០០០៛ , ទី​២ -​បណ្ណ​បើកបរ​រថយន្ត ៣០០០០៛ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ