ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិស្រៀវសាច់គ្រប់គ្នា! ក្រោយឃើញ​​រថភ្លើង​​ពន្លះជាមួយ​​ឡាន​ដឹក​ដី​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​បែន​ដឹក​ដី​​មួយ​​គ្រឿង​បាន​ក្រឡាប់​បះជើង​រង​ការ​ខូចខាត​យ៉ាងដំណំ​ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​ ឬ​​បាត់បង់ជីវិត​​នោះ​ឡើយ បន្ទាប់​ពី​ត្រូវ​រថភ្លើង​១​ខ្សែ​បុក ​ខណៈ​​ពេល​រថយន្ត​​នេះ​កំពុង​បើក​ដឹក​​ដី​ឆ្លងកាត់​ផ្លូវដែក​ ហើយ​វាក់​អើ​មិន​បានឃើញ​រថភ្លើង​​មក​​ដល់ ។ ​ចំណែក​អ្នកស្រុក​ក៏​បាន​ប្រាប់​ផង​ដែរ​ថា…

រាជធានី​ភ្នំពេញ ​៖ ​រថយន្ត​បែន​ដឹក​ដី​​មួយ​​គ្រឿង​បាន​ក្រឡាប់​បះជើង​រង​ការ​ខូចខាត​យ៉ាងដំណំ​ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រង​របួស​ ឬ​​បាត់បង់ជីវិត​​នោះ​ឡើយ បន្ទាប់​ពី​ត្រូវ​រថភ្លើង​១​ខ្សែ​បុក ​ខណៈ​​ពេល​រថយន្ត​​នេះ​កំពុង​បើក​ដឹក​​ដី​ឆ្លងកាត់​ផ្លូវដែក​ ហើយ​វាក់​អើ​មិន​បានឃើញ​រថភ្លើង​​មក​​ដល់ ។ ​ចំណែក​អ្នកស្រុក​ក៏​បាន​ប្រាប់​ផង​ដែរ​ថា រថភ្លើង​បាន​ចុច​សុ​ី​ផ្លេ​រ​តាំងពី​នៅ​ឆ្ងាយមក​​ម៉្លេះ ​ប៉ុន្តែ​អ្នកបើកបរ​រថយន្ត​អត់​ឮ​ និង​អត់​ឈប់​ នៅ​តែ​បន្ត​បើក​ឆ្លងកាត់ ម្យ៉ាង​ទៀត​ទីនោះ​គ្មានដាក់​​បា​រ៉ា​ស់​ហាមឃាត់​ផង​នោះ ទើបត្រូវរ​ថ​ភ្លើង​បុក​រថយន្ត ​បណ្ដាល​ឲ្យ​ក្រឡាប់​តែ​ម្ដង​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ម​ិថុ​នា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវលំ​ ត្រង់​ចំណុច​ផ្លូវដែក​ឆ្លងកាត់​​រាជធានី​ភ្នំពេញ​-​ខេត្តបាត់ដំបង ស្ថិត​នៅ​ក្នុងភូមិ​តា​ពូ​ង សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។​

រថយន្ត​​ដឹកដី​មួយគ្រឿងដែល​ក្រឡាប់​ព្រោះ​ត្រូវ​​រថភ្លើង​បុកខាងលើ​​នេះ ​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ​ ព​ណ៌​ខៀវ​ ពាក់​ស្លាក​លេ ​ភ្នំពេញ ៣B-៦៧១២ បើ​ក​បរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​ គ្រាន់តែ​ដឹង​ថា ​រស់នៅ​ក្នុងភូមិ​កណ្ដាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល ​និង​មិន​មានរង​គ្រោះថ្នាក់​ឡើយ​។

តាម​ប្រភពពី​អ្នក​ភូមិ​បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ​ គេឃើញ​រ​ថ​យន្ត​​មួយគ្រឿង​នេះ​មានដឹកដី​​បើកចេញពី​រណ្ដៅ​ដី​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ឪឡោក​ ខណ្ឌ​កំ​បូល ដោយ​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ​ខណៈនោះ​ក៏​មាន​រថយន្ត​បែន​ដឹក​ដី​ផ្សេង​ទៀត​បើក​ជា​ហូរហែ​បន្តកន្ទុយ​គ្នា​ទៅ​មក​តាម​ផ្លូវ​នោះ​ដែរ​។​

តាម​ប្រភពដដែល​បាន​បន្ត​ថា ស្រប​ពេល​នោះ​ក៏​មាន​រថភ្លើង​១​ខ្សែ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពី​ខេត្តបាត់ដំបង​ចូល​រាជធានី​ភ្នំពេញ ហើយ​រថភ្លើង​បាន​ចុច​សុ​ី​ផ្លេ​រ​ច្រើន​ដង​ផង​ដែរ លុះ​ពេល​​​មក​​ដល់​ត្រង់​ចំណុច​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ ​អ្នកបើកបរ​រថយន្ត​អត់​បានឮ​ និង​អត់​បានឃើញ​រថភ្លើង​ ​ទើប​អត់​ឈប់​ នៅ​តែ​បន្ត​បើក​ឆ្លងកាត់​ផ្លូវដែក ហើយ​ខណៈ​រថយន្តឆ្លង​ជិត​ផុត​ទៅ​ហើយ ស្រាប់តែ​ត្រូវ​រថភ្លើង​បុក​ចំ​ចំហៀង​ពីក្រោយ​ខាងឆ្វេង ​បណ្ដាល​ឲ្យ​ក្រឡាប់​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ពួក​គាត់​នឹក​ស្មានថា​ អ្នកបើកបរ​រថយន្ត​ត្រូវ​បាត់បង់ជីវិត​បាត់​ទៅ​ហើយ លុះ​ពេល​រថភ្លើង​ទៅ​ផុត​ ក៏​នាំ​គ្នារ​ត់ទៅ​មើល ឃើញ​បុរស​អ្នកបើកបរ​រថយន្ត​បើកទ្វារ​ខាងស្ដាំ​លូន​ចេញពី​ក្នុង​រថយន្ត​ដោយ​សុវត្ថិភាព ហើយ​រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​ ។ ​ចំណែក​រថភ្លើង​មិន​បាន​ឈប់​ទេ​ ក៏​​បើក​បន្តដំណើរ​ចូល​ទៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​បាត់​ស្រមោល រីឯ​គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​តែ​ត្រង់​ចំណុច​កើតហេតុ​នេះ​គ្មាន​បា​រ៉ា​ស់​សម្រាប់​ហាមឃាត់​ពេល​មាន​រថភ្លើង​មក​ដល់​។​ មិនតែប៉ុណ្ណោះ ​នៅ​តំបន់​នោះ​មាន​ឧប្បត្តិហេតុ​បែប​នេះ​កើត​ឡើងជា​បន្តបន្ទាប់​មក​ហើយ ហើយ​ខាង​រថយន្ត​រង​គ្រោះ​ខូចខាត​ខ្ទេចខ្ទី​ ហើយត្រូវ​​ចេញ​សំណង​ទៅ​ឲ្យ​ខាង​រថភ្លើង​ថែម​ទៀត​ផង​។

ក្រោយ​ពេល​កើតហេតុ​ បុរស​ជា​អ្នកបើកបរ​រថយន្ត​មានការ​ភិត​​ភ័យ​ និង​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ​បាត់ ចំណែក​នគរបាល​ប៉ុស្តិ៍​ស្នោរ​បាន​ចុះ​ទៅ​សម្រួល​មិន​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍ និង​រាយការណ៍​ជូន​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ចុះ​ទៅ​នាំ​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ទៀត​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ