ខេត្តចំនួន៥ ផលិតស្រូវច្រើនជាងគេនៅកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា មានខេត្ត៥ ក្នុងនោះមាន ខេត្តព្រៃវែង បាត់ដំបង តាកែវ…
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា មានខេត្ត៥ ក្នុងនោះមាន ខេត្តព្រៃវែង បាត់ដំបង តាកែវ…
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា មានខេត្ត៥ ក្នុងនោះមាន ខេត្តព្រៃវែង បាត់ដំបង តាកែវ បន្ទាយមានជ័យ និងខេត្តកំពង់ធំ បានផលិតស្រូវបានច្រើនជាងគេ នៅកម្ពុជាក្នុងឆ្នាំ២០១៩ ។ ទិន្នផលផលិតស្រូវសរុបរបស់ខេត្តទាំង៥នោះ កាលពីឆ្នាំកន្លងទៅបានប្រមាណ ៥ ៦១៣ ០០០ តោន ។
លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា មូលហេតុដែលខេត្តទាំង៥ អាចផលិតស្រូវបានច្រើនដោយសារការដាំដុះស្រូវស្រាលបង្កើនរដូវ ។ ពលរដ្ឋនៅខេត្តទាំង៥ អាចមានលទ្ធភាពដាំដុះពីពីរទៅបីដងក្នុងមួយឆ្នាំ ។
លោករដ្ឋមន្ត្រីបានឲ្យបន្ថែមថា ក្នុងឆ្នាំ២០១៩ កម្ពុជាផលិតស្រូវទូទាំងប្រទេសសម្រេចបាន ១០,៨៨ លានតោន ហើយសល់សម្រាប់ធ្វើការនាំចេញចំនួនប្រមាណ ៥ ៧៦០ ០០០ តោន ។ ថ្នាក់ដឹកនាំក្រសួងកសិកម្មថា ជាមួយទន្និផលល្អបែបនេះ កម្ពុជាមិនមានការប្រឈមនឹងការកង្វះស្រូវហូបនោះឡើយ ។
សម្រាប់ការបង្ករបង្កើននៅក្នុងរដូវវស្សា ដើមឆ្នាំ២០២០នេះ គិតត្រឹមចុងខែឧសភា ក្រសួងកសិកម្ម បានឲ្យដឹងថា ផ្ទៃដីភ្ជួររាស់សម្រេចបាន ៨៤៧ ៤៨៤ហិកតា លើសឆ្នាំ២០១៩ ៤៩១ ៣១២ហិកតា ។ ផ្ទៃដីសាបសម្រេចបាន៥៤៨ហិកតា លើសឆ្នាំមុន ៥៤៥ហិកតា ។
ចំណែកផ្ទៃដីស្ទូង និងព្រោះ សម្រេចបាន៦៣៩ ១៥៨ហិកតា ស្មើនឹងជាង២៤% នៃផែនការដែលមានចំនួន ២ ៥៨៨ ១៣០ហិកតានោះ ។ ខេត្តបាត់ដំបង ដែលជង្រុកស្រូវរបស់កម្ពុជា មន្ទីរកសិម្មខេត្តនេះបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ការងារភ្ជួររាស់សម្រេច បានចំនួន ៨៤ ៤០៤ ហិកតា ស្មើនឹង២៦,១២% ហើយការដាំដុះស្រូវសរុបសម្រេចបានចំនួន ៨៤ ៤០២ហិកតា ស្មើជាង២១%។
ក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍន្ឍនភាព របស់ខេត្តបាត់ដំបងកាលពីពាក់កណ្តាលខែឧសភាកន្លងមកនេះ លោក ងួន រតនៈ អភិបាលខេត្តនេះ ថាកាលពីឆ្នាំ២០១៩ នោះ ខេត្តលោកបានផលិតស្រូវបានជាង១លានតោនលើផ្ទៃដីជាង៣៩ម៉ឺនហិកតា ៕
ចែករំលែកព័តមាននេះ