ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ជា​ឧក្រិដ្ឋ​ជន​​ទាំង​៤​នាក់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន ចំនួន​4​នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​7 ឈាន​ចូល​ថ្ងៃ​ទី​8 ខែមិថុនា ឆ្នាំ​2020 នោះ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ជនជាតិ​ចិន ចំនួន​4​នាក់ ដែល​សមត្ថកិច្ច​បង្ក្រាប​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​7 ឈាន​ចូល​ថ្ងៃ​ទី​8 ខែមិថុនា ឆ្នាំ​2020 នោះ នា​ព្រឹក​ថ្ងៃ​ទី​12 ខែមិថុនា​នេះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​បង្ហាញ​មុខជា​សាធារណៈ មុន​នឹង​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​៤​នាក់​ជា​ជនជាតិ​ចិន​មាន ១-​ឈ្មោះ Wei ShunCheng ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​ខេត្ត​សាន​ស៊ី ប្រទេស​ចិន មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខៈ (​គ្មាន​) ។ ២.​ឈ្មោះ Teng JiaLiang ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានស្រុក​កំណើត​ខេត្ត​Guang Xi ប្រទេស​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខៈ (​គ្មាន​) ។

៣-​ឈ្មោះ Song XiaLing ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មានស្រុក​កំណើត​ខេត្ត​អាន​ហ៊ួ​យ ប្រទេស​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខៈ (​គ្មាន​) និង​៤-​ឈ្មោះ Zhang YiBo ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានស្រុក​កំណើត​ខេត្ត​ហ៊ឺ​ណា​ន ប្រទេស​ចិន មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេខៈ (​គ្មាន​) ។

យោង​តាម​ការ​បញ្ជាក់​ពី​លោកស្នងការ​រង​ទទួល​ផែន​សណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ថ្លែង​ក្នុង​ស​ន្និ​សិទ្ធិ​សារព័ត៌មាន​ដែល​បង្ហាញមុខ​ជនសង្ស័យ​ទាំង​4​នាក់​នោះ​ថា ករណី​ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម ជំរិត​ទារប្រាក់​យ៉ាង​ឃោរឃៅ (​បង្ក​ដោយ​ជនជាតិ​ចិន និង​ជនជាតិ​ចិន​) គិត​ចាប់ពី​ថ្ងៃ​ទី​៥ ខែមិថុនា វេលា​ម៉ោង​១១​ព្រឹក រហូត​ដល់​ថ្ងៃ​ទី​៨ ខែមិថុនា វេលា​ម៉ោង​២​រសៀល ករណី​នេះ​ត្រូវ​បង្ក្រាប​បាន​ទាំងស្រុង ដោយ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​បាន​រំដោះ​ជន​រង​គ្រោះ​ម្នាក់​ផង​ដែរ​។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី​៥ ខែមិថុនា​វេលា​ម៉ោង​១១​ព្រឹក ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ទទួល​បណ្តឹង​ពី​ឈ្មោះ Tang XinJue ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន​ថា នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ម៉ោង​ប្រហែល​៤​និង​១០​នាទី​ទៀប​ភ្លឺ មិត្តភក្តិ​របស់​គាត់ (​ជន​រង​គ្រោះ​) ឈ្មោះ Wang WenXing ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ត្រូវ​ក្រុម​ជនជាតិ​ចិន​មួយ​ក្រុម​ចាប់​យក​ទៅ​បង្ខាំង​ទុក​នៅ​ទីកន្លែង​មួយ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​បាន​ប្រើ​គណនី​វី​ឆាត​របស់​ជន​រង​គ្រោះ​ឈ្មោះ Wang WenXing មក​ប្រពន្ធ​ជន​រង​គ្រោះ (​នៅ​ប្រទេស​ចិន​) ដោយ​ជំរិត​ទារប្រាក់​ចំនួន​៥០០,០០០Yuan (​ហាសិប​ម៉ឺន​យន្ត​) ជា​ការ​ដោះ​ដូរ​ជាមួយ​ជន​រង​គ្រោះ បើ​មិន​ព្រម​វេរ​លុយ​ឱ្យ​ទេ ពួក​វា​នឹង​ផ្តាច់ជីវិត​ចោល ។

គួរ​រំលឹក​ទៀត​ថា ករណី​នេះ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ស្រាវជ្រាវ ដើម្បី​រំដោះ​ជន​រង​គ្រោះ និង​ចាប់​ជនសង្ស័យ​បាន នៅ​ថ្ងៃ​ទី​០៧ ខែមិថុនា ម៉ោង​១០​និង​៣០​នាទី​យប់ ។

គួរ​រំលឹក​ថា ដោយ​កម្លាំង​បាន​ចាប់​ជនសង្ស័យ​២​នាក់ ភេទ​ប្រុស ជនជាតិ​ចិន នៅ​តាម​បណ្តោយ​ផ្លូវជាតិ​ទីរួមខេត្ត​កំពង់ស្ពឺ ខណៈ​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក HighLander ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2AN-4020 ហើយ​ដកហូត​យក​វត្ថុ​តាង​ទូរស័ព្ទ​ចំនួន​៣​គ្រឿង​។ បន្ទាប់​មក​សមត្ថ​កិច្ច​បន្ត​ធ្វើការ​ស្រាវជ្រាវ​រំដោះ​ជន​រង​គ្រោះ​ទាំង​យប់ ក្នុង​ស្ថានភាព​ស្រាត ដៃ​ទាំង​សងខាង​មាន​ជាប់​ខ្សែ​ស៊ី​ល និង​.​ក មាន​ខ្សែ​ចង​ជាប់​ខ្លួន នៅ​ចំណុច​ពយ​ថ្ម​យក្ស (​ក្នុង​ព្រៃ​ជាប់មាត់​សមុទ្រ​) ស្ថិត​នៅ​ភូមិ​១ ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។

តែ​មាន​ជនសង្ស័យ​ដែល​យាម​ជន​រង​គ្រោះ បានដឹង​ខ្លួន​មុន ក៏​រួច​រត់​ចូល​ក្នុង​ព្រៃ​ជ្រៅ​បាត់ ខណៈ​នោះ​មេឃ​កំពុង​ភ្លៀង​ខ្លាំង តែ​កម្លាំង​របស់​យើង​នៅ​តែ​បន្ត​រុករក​យ៉ាង​សកម្ម ។ លុះ​រហូត​ដល់​រសៀល​​ថ្ងៃ​ទី​៨ ខែមិថុនា ម៉ោង​២​រសៀល ទើប​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត កំពុង​សម្ងំ​លាក់ខ្លួន​ក្នុង​ព្រៃ នៅ​ចំណុច​ពយ​ថ្ម​យក្ស ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ