ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រឡាញ់​យូ​រ​ហើយ! លុះ​ឃើញ​នាង​ចូល​ក្នុង​បន្ទប់ទឹក ទ្រាំមិនបាន​​ចូល​តាម​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​រោងចក្រ​កាត់ដេរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ ​បន្ទាប់ពីជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់​​បង្ខំ​សេពសន្ថវៈ​លើ​កម្ម​ការី​ម្នាក់​បាន​សម្រេច​ក្នុង​បន្ទប់ទឹក នៅ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ស្ថិត​ក្នុងខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ សន្តិសុខ​រោងចក្រ​កាត់ដេរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ ​បន្ទាប់ពីជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ចាប់​​បង្ខំ​សេពសន្ថវៈ​លើ​កម្ម​ការី​ម្នាក់​បាន​សម្រេច​ក្នុង​បន្ទប់ទឹក នៅ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ស្ថិត​ក្នុងខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ ឈុ​ន ហាវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​សន្តិសុខ​ឯកជន ស្នាក់​នៅ​ក្នុង​រោងចក្រ មានស្រុក​កំណើត​ភូមិ​កំពង់លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។ ចំណែក​​នារី​​រង​គ្រោះ​មាន​អាយុ​១៨​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ។

បើ​តាម​សម្តី​នារី​រង​គ្រោះ​រៀបរាប់​ប្រាប់​សមត្ថ​កិច្ច​ថា មុន​ពេល​កើតហេតុ​ ​នាង​បាន​ចូល​ធ្វើការ​ក្នុង​រោងចក្រ​ដូច​ធម្មតា ប៉ុន្តែ​នៅ​វេលា​ម៉ោង​១១​ថ្ងៃ​ដដែល​នោះ​នាង​បាន​ដើរ​ចូល ទៅ​បន្ទប់ទឹក ក្នុង​គោលបំណង​បត់ជើងតូច ។ លុះ​ពេល​ចូល​ដល់​ក្នុង​បន្ទប់​ទឹក ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ដើរទៅ​ជាមួយ​ដែរ ឃើញ​ដូច្នោះ ​នាង​បម្រុង​ស្ទុះ​ចេញ​មក​ក្រៅដែរ ​ប៉ុន្តែ​ត្រូវ​បាន​ជនសង្ស័យ​រុញ​ចូល​ក្នុង​បន្ទប់ទឹក​វិញ ​រួច​​ចាក់​គន្លឹះ ទ្វារ ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់បង្ខំសេពសន្ថវៈ​លើ​រូប​នាង​រហូត​បាន​សម្រេច ។

តាម​ប្រភពដដែល​បាន​បន្ត​ថា ក្រោយ​​ពេល​កើតហេតុ ​ភ្លាម​ៗ​នាង​បាន​សម្រេចចិត្ត​ទៅ​រាយការណ៍​ប្រាប់​អ្នក​ទទួលខុសត្រូវ​ខាង​រោងចក្រ ដើម្បី​ឲ្យ​បានដឹង​អំពី​ទ​ង្វើ​ដ៏​​អាក្រក់​រប​ស់​​សន្តិសុខ​ម្នាក់​​នោះ​ រួច​ហើយ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​មូលដ្ឋាន​ឲ្យ​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​នាំ​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បានឆ្លើយ​​សារភាព​​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់បង្ខំសេពសន្ថវៈលើ​​​នារីរងគ្រោះ​នៅ​ក្នុង​បន្ទប់ទឹក​​ប្រាកដ​មែន (​មូលហេតុ​មក​ពី​​ខ្លួន​​លួច​ស្រឡាញ់​នាង​យូ​ហើយ​) ។

ជនសង្ស័យ​បាន​សារភាព​ដោយ​មិន​លាក់​លៀម​​ទៀត​ថា ខ្លួន​ជា​សន្តិសុខ​យាម​ប្រចាំការ​នៅ​មុខ​រោងចក្រ ចំណែក​នារីរង​គ្រោះ​នាង​ជា​កម្មការិនី​​កាត់ដេរ នៅពេល​នាង​ដើរ​ចេញចូល​ធ្វើ​ការ​កាត់មុខ​​ខ្លួន​​ជា​រៀងរាល់ថ្ងៃ និង​តែងតែ​បោះពាក្យ​សម្តី​លេប​ខា​យ​ឌឺដង​ដាក់​គ្នា ធ្វើ​ឲ្យ​​ខ្លួន​​មានចិត្ត​ប្រតិព័ទ្ធ គ្រាន់តែ​មិន​ហ៊ាន​ហា​ស្តី​ពោល​ពាក្យ​ថា​សុំ​ស្រឡាញ់​នាង​នោះ​ទេ ។

ជនសង្ស័យ​បាន​ឆ្លើយសារភាព​បន្ត​ថា ការ​ព្យា​យាម​លួច​សម្លឹង​មើលឃើញ​សម្រស់​នាង​រាល់ថ្ងៃ ធ្វើ​ឲ្យ​អារ​ម្ម​របស់​​ខ្លួន​​ទប់​លែ​ង​បាន ​លុះ​​មានឱកាស​ល្អ​ ខណៈ​ពេល​ដែល​នាង​ដើរ​ចូល​ក្នុង​បន្ទប់ទឹក ខ្លួន​ក៏​សម្រេចចិត្ត​ដើរទៅ​តាម​ក្រោយ ហើយ​ចាប់​បង្ខំសេពសន្ថវៈ​​រហូត​បាន​សម្រេច ទើប​ចេញពី​បន្ទប់ទឹក​ទៅ​កន្លែង​យាម​វិញ ស្រាប់តែ​មិន​បា​ន​ប៉ុន្មាន​ម៉ោង​ផង​ ត្រូវ​នារី​រង​គ្រោះ​ប្តឹង​សមត្ថ​​កិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង​ទៅ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​​នារី​​រង​គ្រោះ និង​ស្តាប់​ចម្លើយ​សារភាព​ជាក់ស្តែង ពាក់​ព័ន្ធ​បទល្មើស​ដូច​ការ​ចោទប្រកាន់​នោះ​មែន សមត្ថ​​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ