ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ប្ដា​ហ៍​ទី​១ នៃ​ខែមិថុនា ភ្ញៀវ​ក្នុងស្រុក​ជាង​១៥ ម៉ឺន​នាក់​ចេញ​ដើរ​ទស្សនា​ទូ​ទាំង​ប្រទេស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ស​ប្ដា​ហ៍​ទី​១ នៃ​ខែមិថុនា ឆ្នាំ​២០២០​នេះ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចំនួន​១៥៧,៩៤២ នាក់ បាន​ចេញ​ដើរ​ទស្សនា​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​កំណើន ២៤.២០​ភាគរយ​ធៀប​នឹង​ស​ប្តា​ហ៍​មុន…

រាជធានី​ភ្នំពេញ ៖ ក្នុង​ស​ប្ដា​ហ៍​ទី​១ នៃ​ខែមិថុនា ឆ្នាំ​២០២០​នេះ ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ចំនួន​១៥៧,៩៤២ នាក់ បាន​ចេញ​ដើរ​ទស្សនា​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​កំណើន ២៤.២០​ភាគរយ​ធៀប​នឹង​ស​ប្តា​ហ៍​មុន ។ នេះ​បើ​យោង​តាម​លោក ថោ​ង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍​ដែល​បាន​បញ្ជាក់​ប្រាប់​នៅ​យប់​ថ្ងៃ​ទី​១១ ខែមិថុនា​នេះ ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា «​ស្ថានភាព​ទេសចរណ៍​ផ្ទៃក្នុង​នា​ស​ប្តា​ហ៍​ទី​១ នៃ​ខែមិថុនា (០១-០៧) មាន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ដែល​បាន​ចេញ​ដើរ​ទស្សនា​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន ១៥៧,៩៤២ នាក់ កើនឡើង ២៤.២០​ភាគរយ​ធៀប​នឹង​ស​ប្តា​ហ៍​មុន​» ។ លោក​រដ្ឋមន្ត្រី​បញ្ចា​ក់ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ទាំងនេះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១៥៤,២៨៦​នាក់ កើនឡើង ២៤.០៧​ភាគរយ ចំណែក​ភ្ញៀវ​បរទេស​ក្នុង​ប្រទេស​វិញ​មាន​ចំនួន ៣,៦៥៦ នាក់ កើនឡើង ៣០.៤៣​ភាគរយ ។

ជា​ការ​កត់សម្គាល់ ក្នុង​ស​ប្តា​ហ៍​កន្លង​មកនេះ​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​បាន​ហក់​ឡើង​ខ្ពស់​ជាង​ស​ប្តា​ហ៍​មុន​ៗ ពិ សេស​ខេត្ត​តំបន់ឆ្នេរ​នៅ​តែ​ជា​គោលដៅ​ទេសចរណ៍​យ៉ាង​សំខាន់​ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ច្រើន (​ជាង​៥០​ភាគរយ​នៃ​ទេសចរ​ផ្ទៃក្នុង​សរុប​) ។

រីឯ​ខេត្តបាត់ដំបង​ឃើញ​ថា កើនឡើង​ជាង​១៣​ភាគរយ នៃ​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​សរុប ។ ខេត្តសៀមរាប​បាន​បង្ហាញ​សញ្ញា​នៃ​ការ​ងើបឡើង​ខ្លះ​បើ​ទោះបីជា​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​មិន​ទាន់​មាន​ចំនួន​ច្រើន​វិញ​នៅឡើយ ខណៈ​ដែល​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយ​ចំនួន​បាន​បើក​ដំណើរការ​អាជីវកម្ម​ឡើង​វិញ ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ភ្ញៀវ​ទេសចរ​ជាតិ​យ៉ាងច្រើន​គួរសម​បាន​ទៅ​កម្សាន្ត​នៅ​តំបន់​អង្គរ ពិសេស​ជា​លក្ខណៈ​ក្រុម​គ្រួសារ និង​ការ​ជិះ​កង់​កម្សាន្ត​ជា​ក្រុម​ៗ ។

បើ​ទោះជា​យ៉ាងនេះ​ក្តី​លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​លើក​ឡើង​ថា «​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​បាន​ក៏​កំពុង​តែ​រៀបចំ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ ឬ​ជា​គ្រុម​នេះ​ដែរ ។ ដោយ​ក្រុមហ៊ុន​គិត​ថា ដើម្បី​អាច​ជួយ​ខាង​ក្រុមហ៊ុន​បាន​ខ្លះ ។ ហើយ​ឥឡូវ​មាន​ប្រមាណ​២​ភាគរយ​កន្លះ​នៃ​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក​បាន​ដាក់​ជា​កញ្ចប់​ទស្សនកិច្ច​នា​តំបន់​នានា​ក្នុងស្រុក ដើម្បី​ឱ្យ​អ្នក​ដែល​ចង់​ធ្វើ​ដំណើរ​កំសាន្ត ដែល​ចូល​ចិត្ត​ដើរ​ជា​គ្រុម ឬ​គ្រួ​សារបាន​ទិញ​កញ្ចប់​ទស្សនកិច្ច​នេះ ។ នេះ​ជា​ការ​សាកល្បង នូវ​កញ្ជប់​ទស្សនកិច្ច ប៉ុន្តែ​ជា​លទ្ធិ​ផល បាន​តិចតួច​ណាស់​»​។

លោកស្រី​បាន​បន្ត​ទៀត​ថា កញ្ជប់​ទស្សនកិច្ច​ជា​គ្រុម​នេះ​មិន​ទទួល​បានការ​គាំទ្រ​ច្រើន​ទេ ដោយ​ប្រជាជន​កម្ពុជា​ចូល​ចិត្ត​ដើរ​ជា​លក្ខណៈ​គ្រួសារ ឬ​ចំណាយ​ថវិកា​ខ្លួនឯង ។ ពួក​គាត់​មិន​ទទួលយក កញ្ចប់​ទស្សនកិច្ច​ជា​គ្រុម​នេះ​ទេ ដូចនេះ​លោកស្រី សង្ឃឹមថា ប្រជាជន​កម្ពុជា​នឹង​ជួយ​គាំទ្រ នូវ​កម្មវិធី​កញ្ចប់​ទស្សនកិច្ច ពី​ក្រុមហ៊ុន​ទេសចរណ៍​ក្នុងស្រុក​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ