ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​បឋម​សិក្សា​នៅ​ជន​បទ​ចំនួន​១៥​សាកល្បង​ដាក់​ដំណើរការ​សិក្សា​បែប​ឌី​ជី​ថ​ល

3 ឆ្នាំ មុន
  • ភ្នំពេញ

សាលា​បឋម​សិក្សា​ជនបទ​ចំនួន​១៥​សាលា ត្រូវ​បំពាក់​ប្រព័ន្ធ​អប់រំ​តាម​បែប​ឌី​ជី​ថ​ល (​អេ​ឡិច​ត្រូ​និក​) ដែល​ផ្តល់​ដោយ​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា (ChildFund Cambodia) ។ គម្រោង​សាកល្បង​នេះ​នឹង​ផ្តល់​លទ្ធភាព​ដល់​សាលា​គោលដៅ​តាម​ជនបទ អាច​ប្រើប្រាស់​ធនធាន​អប់រំ​បែប​ឌី​ជី​ថ​ល​សម្រាប់​ការ​អប់រំ​ពី​ចម្ងាយ ។…

សាលា​បឋម​សិក្សា​ជនបទ​ចំនួន​១៥​សាលា ត្រូវ​បំពាក់​ប្រព័ន្ធ​អប់រំ​តាម​បែប​ឌី​ជី​ថ​ល (​អេ​ឡិច​ត្រូ​និក​) ដែល​ផ្តល់​ដោយ​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា (ChildFund Cambodia) ។

គម្រោង​សាកល្បង​នេះ​នឹង​ផ្តល់​លទ្ធភាព​ដល់​សាលា​គោលដៅ​តាម​ជនបទ អាច​ប្រើប្រាស់​ធនធាន​អប់រំ​បែប​ឌី​ជី​ថ​ល​សម្រាប់​ការ​អប់រំ​ពី​ចម្ងាយ ។ «​បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ផ្ដល់​ឱកាស​ឱ្យ​កុមារ​ជនបទ​បាន​ស្វែង​យល់​ពី​ប្រព័ន្ធ​អប់រំ​បែប​ឌី​ជី​ថ​ល និង​ជួយ​ពង្រឹងសមត្ថភាព​គ្រូបង្រៀន​ក្នុង​ការ​តាមដាន និង​វាយតម្លៃ​សមត្ថភាព​របស់​សិស្ស​» នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ។

នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គការ​ឆាល​ហ្វា​ន​កម្ពុជា (ChildFund Cambodia) កាលពី​ថ្ងៃ​ទី​១១ មិថុនា ដើម្បី​ទទួលផល​ពី​គម្រោង​សាកល្បង​នេះ តាម​រយៈ​ការ​បំពាក់​ប្រព័ន្ធ​មាតិកា​ឌី​ជី​ថ​ល (Content Server)​នេះ ។

គម្រោង​នេះ​នឹង​ត្រូវ​សាកល្បង​តាម​សាលា​បឋម​សិក្សា​ក្នុងស្រុក​ស្វាយ​ជ្រំ និង​ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ចាប់ពី​ថ្ងៃ​ទី​០១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ។

គម្រោង​នេះ​នឹង​ផ្តោត​លើ​សិស្ស​ពី​ថ្នាក់​ទី​១ ដល់ទី ៦ ហើយ​វិធានការ​កិច្ច​ការពារ​កុមារ​ទាំងឡាយ នឹង​ត្រូវ​បាន​ដាក់​បញ្ចូល ដើម្បី​ធានា​ថា សិស្ស​រៀនសូត្រ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ។ ក្រសួង​អប់រំ​យុវ​ជ និង​កីឡា​បាន​បញ្ជាក់​ថា គម្រោង​នេះ​នឹង​ផ្តល់​លទ្ធភាព​ដល់​សាលា​គោលដៅ​តាម​ជនបទ​អាច​ប្រើប្រាស់​ធនធាន​អប់រំ​បែប​ឌី​ជី​ថ​ល​ដោយ​ដោះស្រាយ​បញ្ហា​ពុំ​មាន​ប្រព័ន្ធ​អ៊ីនធឺណិត សម្រាប់​ការ​អប់រំ​ពី​ចម្ងាយ ។

បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ផ្ដល់​ឱកាស​ឱ្យ​កុមារ​ជនបទ បាន​ស្វែង​យល់​ពី​ប្រព័ន្ធ​អប់រំ​បែប​ឌី​ជី​ថ​ល និង​ជួយ​ពង្រឹងសមត្ថភាព​គ្រូបង្រៀន​ក្នុង​ការ​តាមដាន និង​វាយតម្លៃ​សមត្ថភាព​របស់​សិស្ស ។ កម្មវិធី​នេះ មិន​ត្រឹមតែ​ធានា​ថា កុមារ​អាច​បន្ត​ការ​សិក្សា​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ ប៉ុណ្ណោះ​ទេ តែ​ជា​ការ​ជួយ​ឱ្យ​សាលា​តាម​ជនបទ​ត្រៀមខ្លួន​សម្រាប់​កា​រវិ​វ​ឌ្ឍ​នា​ពេល​អនាគត ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ