ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​បាន​ហើយ​! ប្រុស​ជា​ប្តី​ចាក់​​សាំង​ដុត​ប្រពន្ធ​ខ្លួ​ន​ឯង

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ជនសង្ស័យ​ដែល​ចាក់​សាំង​ដុត​ប្រល័យ​ជីវិត​ប្រពន្ធ​នៅ​ស្រុក​ពញាឮ ខេត្ដកណ្ដាល ត្រូវ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ស្រាវជ្រាវ​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​ខេត្ដកណ្ដាល ដើម្បី​យក​ទៅ​ចាប់​ការ​តាម​នីតិវិធី​ច្បាប់​ហើយ​។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​ថៃ្ង​ទី​១០…

ខេត្តកំពង់ស្ពឺ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ជនសង្ស័យ​ដែល​ចាក់​សាំង​ដុត​ប្រល័យ​ជីវិត​ប្រពន្ធ​នៅ​ស្រុក​ពញាឮ ខេត្ដកណ្ដាល ត្រូវ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ស្រាវជ្រាវ​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​ខេត្ដកណ្ដាល ដើម្បី​យក​ទៅ​ចាប់​ការ​តាម​នីតិវិធី​ច្បាប់​ហើយ​។ ការ​ឃាត់ខ្លួន​នេះ ធ្វើ​ឡើង​កាលពី​ថៃ្ង​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ ដោយ​កម្លាំង​អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ ដឹកនាំ​ដោយ​លោក​អធិការ​នគរបាល​ស្រុក ចុះ​ស្រាវជ្រាវ​ឃាត់​មុខសញ្ញា​ជា​ជនសង្ស័យ​ក្នុង​អំពើ​ឃាត​កម្ម ដែល​រត់គេច​មក​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងភូមិ​ពាម​រស់ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ក្នុង​ចំការ​មួយ​កន្លែង ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ដោយ​ការ​ចង្អុល​ណែនាំ​ពីរ​លោកស្នងការ​នគរបាល​ខេត្ដ និង​កិច្ច​សម្របសម្រួល​នីតិវិធី​ពីរ​អយ្យការ អម​សាលាដំបូង​ខេត្ដកំពង់ស្ពឺ កម្លាំង​នគរបាល​នៃ​អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ សហការ​ជាមួយ​តំណាង​ក្រុមហ៊ុន​ចំការ​អំពៅ ស្ថិត​ក្នុងភូមិ​ពាម​រស់ ឃុំ​រស្មី​សាមគ្គី ស្រុក​ឱ​រ៉ា​ល់ ហើយ​បាន​ឃាត់ខ្លួន​ឈ្មោះ ផូ ងួ​ន​ហៅ តឿ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ភូមិ​ព្រៃ​ផ្ចិ​ក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ។

លោក​អធិការ​បាន​បញ្ជាក់​ពី​ដំណើរ​រឿងហេតុ​ថា កាលពី​ថៃ្ង​ទី​៦ ខែមិថុនា ឆ្នាំ​២០២០ ជន​ជនសង្ស័យ​រូប​នេះ​បាន​បង្កជម្លោះ​ជាមួយ​ប្រពន្ធ ដោយ​បាន​យក​សាំង​ចាក់​ដុត​ប្រពន្ធ​នៅផ្ទះ​ក្នុងភូមិ​ផ្ចិ​ក ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល រួច​ក៏​រត់គេច​ខ្លួន​បាត់​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាក់​សាំង​ដុត​ប្រពន្ធ​ខ្លួន បណ្តាល​ឱ្យ​បាត់បង់​ជីវិត​មែន ដោយសារ​តែ​ភ្លើងកំហឹង​ក្នុង​ជម្លោះ​កើតឡើង រហូត​មិន​អាច​គ្រប់គ្រង​អារម្មណ៍​បាន ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​ប្រគល់​ជូន​នគរបាល​ខេត្ដកណ្ដាល ទទួលយក​ទៅ​អនុវត្ដ​នីតិវិធី​បន្ដ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ