ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរយ៉ាងណាដែរធៀបជាមួយលុយចិន កូរ៉េ និងជប៉ុន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះមានកម្លាំងជាងប្រាក់យន់ចិន និងប្រាក់វុនកូរ៉េ តែចាញ់ប្រៀបប្រាក់យ៉េនជប៉ុន នេះបើប្រៀបធៀបទៅនឹងថ្ងៃម្សិលមិញ ។ ធានាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១២ខែមិថុនា…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះមានកម្លាំងជាងប្រាក់យន់ចិន និងប្រាក់វុនកូរ៉េ តែចាញ់ប្រៀបប្រាក់យ៉េនជប៉ុន នេះបើប្រៀបធៀបទៅនឹងថ្ងៃម្សិលមិញ ។ ធានាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១២ខែមិថុនា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ហាងឆេង ប្រាក់យន់ចិនបានធ្លាក់ថ្លៃបន្តិចធៀបនឹងប្រាក់រៀលខ្មែរ ដែល ១យន់ចិន ទិញចូលត្រឹមតែ ៥៧៩ រៀល និងលក់ចេញ ៥៨៤ រៀល ដែលកាលពីម្សិលមិញទិញចូលរហូតដល់ ៥៨០ រៀល ហើយលក់ចេញ ៥៨៦ រៀលឯណោះ ។

ទន្ទឹមនេះសម្រាប់អត្រាប្តូរប្រាក់វុនកូរ៉េក៏ខ្សោយកម្លាំងជាងប្រាក់រៀលខ្មែរបន្តិចដែរ ដែលថ្ងៃ នេះ ១០០វុនកូរ៉េ ទិញចូលត្រឹមតែ ៣៣៨ រៀល និងលក់ចេញ ៣៤២ រៀល ខណៈកាល ពីថ្ងៃម្សិលមិញទិញចូលរហូតដល់ ៣៤៤ រៀល និងលក់ចេញ ៣៤៧ រៀល ។

ដោយឡែកសម្រាប់ហាងឆេងប្រាក់យ៉េនជប៉ុន គឺមានប្រៀបជាងប្រាក់រៀលខ្មែរបន្តិចវិញ ដោយថ្ងៃនេះ ១០០យ៉េនជប៉ុន ទិញចូលរហូតដល់ ៣៨២៨ រៀល និងលក់ចេញ ៣៨៦៦ រៀល ដែលកាលពីម្សិលមិញទិញចូលត្រឹមតែ ៣៨២៧ រៀល ហើយលក់ចេញតែ ៣៨៦៦ រៀលប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ