មូលហេតុ​ដែល​គួរ​ទទួលទាន​ទឹក​រមៀត​ក្ដៅ​ឧណ្ហ​ៗ ១ពែង​រាល់​ព្រឹក


ភាគច្រើន​នៃ​ពួក​យើង​សុទ្ធតែ​ស្គាល់​និង​ធ្លាប់​ទទួលទាន​រមៀត ប៉ុន្តែ​ប្រហែលជា​មិន​ដែល​សាក​ទឹក​រមៀត​ក្ដៅ​ឧណ្ហ​ៗ​ឡើយ​។ ហេតុ​អ្វី​ទើប​គួរ​ទទួលទាន​ទឹក​រមៀត​ក្ដៅ​ឧណ្ហ​ៗ​? ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​ទឹក​រមៀត​ក្ដៅ​ឧណ្ហ​ៗ​រាល់​ព្រឹក ៖

១. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង

នេះ​ក៏​ព្រោះតែ​ទឹកមៀត ឬ​តែ​រមៀត​ក្ដៅ​ឧណ្ហ​ៗ​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​និង​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ស្ទះ​ស​សៃ​ឈាម​រក្សា​សុខភាព​បេះដូង​បាន​យ៉ាង​ប្រសើរ​។ ភេសជ្ជៈ​នេះ​ក៏​កម្ចាត់​ការ​កកើត​ឡើង​នូវ​កំណក​ឈាម​ជួយ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​និង​ដាច់​ស​សៃ​ឈាម​ខួរក្បាល​គួរ​ឱ្យ​កត់សម្គាល់​។

២. សម្រាល​អាកា​រៈ​ឈឺចាប់​និង​ហើម​សន្លាក់

ការ​ទទួលទាន​តែ​រមៀត​ក្ដៅ​ឧណ្ហ​ៗ ១ ពែង​រាល់​ព្រឹក​ជួយ​ដោះស្រាយ​បញ្ហា​ឈឺ​ហើម​សន្លាក់​បាន​យ៉ាង​ប្រសើរ​។ នេះ​ក៏​ព្រោះតែ​រមៀត​មាន​ផ្ទុក​នូវ​សារធាតុ curcumin ដែល​មិន​ត្រឹមតែ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​និង​ការ​ហើម​ផង​ដែរ​។

៣. ធ្វើ​ឱ្យ​ការ​រំលាយ​អាហារ​កាន់តែ​ប្រសើរ​ឡើង

រមៀត​មាន​សមត្ថភាព​ជម្រុញ​ការ​ផលិត​ទឹកប្រមាត់​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​។ ហើយ​ការ​រំលាយ​អាហារ​មាន​លក្ខណៈ​ប្រសើរ​នឹង​ជួយ​បង្កើន​សមត្ថភាព​រាង​កាយ​ក្នុង​ស្រូប​យក​សារធាតុចិញ្ចឹម​ពី​អាហារ​ដែល​អ្នក​បាន​ទទួលទាន​។

៤. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក

រមៀត​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ curcumin ដែល​ជួយ​ការពារ​កោសិកា​សុខភាព​ល្អ​មិន​ឱ្យ​ក្លាយទៅជា​កោសិកា​មហារីក​។ Curcumin មិន​ត្រឹមតែ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក និង​ទប់ស្កាត់​ជំងឺមហារីក​ផង​ដែរ​។

៥. ការពារ​ថ្លើម

រមៀត​ជួយ​ជម្រុញ​ឱ្យ​ថ្លើម​ផលិត​អង់ស៊ីម​កាន់តែ​ច្រើន​ដើម្បី​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​កម្ចាត់​កាក​សំណល់​និង​ជាតិពុល​ចេញពី​រាង​កាយ​។ រមៀត​ក៏​ដើរតួ​នាទី​ជា​អ្នក​សម្អាត​និង​ទប់ស្កាត់​ការ​ប្រមូលផ្ដុំ​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម​ផង​ដែរ​។ ការ​ទទួលទាន​ទឹក​រមៀត​ក្ដៅ​ឧណ្ហ​រាល់​ព្រឹក​នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​ថ្លើម​ក្នុង​ការ​ដំណើរការ​បំបែក​ជាតិ​ខ្លាញ់​និង​សារធាតុ​គីមី​ផ្សេង​ៗ ហើយ​កម្ចាត់​ចោល​សមាសធាតុ​ដែល​មិន​ចាំបាច់ ឬ​រាង​កាយ​មិន​ត្រូវការ​។ ដំណើរការ​នេះ​នឹង​បន្សាប​ជាតិពុល​ក្នុង​រាង​កាយ​។

៦. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេង​ៗ​ដែល​ផ្សារ​ភ្ជាប់​នឹង​ការ​រលាក​ក្នុង​រាង​កាយ

រមៀត​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក ដូច្នេះ​ហានិភ័យ​នៃ​ជំ​ងឺំ​មហារីក ជំងឺ​ទឹកនោមផ្អែម ជំងឺ​រលាក​សន្លាក់ ជំងឺ​ពុក​ឆ្អឹង និង​ជំងឺ​បេះដូង ព្រមទាំង​បញ្ហា​សុខភាព​ច្រើន​ផ្សេង​ទៀត​ដែល​ផ្សារ​ភ្ជាប់​ជាមួយ​ការ​រលាក​ក្នុង​រាង​កាយ​អាច​ត្រូវ​បាន​កាត់​បន្ថយ​តាម​រយៈ​ការ​ទទួលទាន​តែ​រមៀត​ជា​ប្រចាំ​រាល់​ព្រឹក​៕ ប្រភព ៖ Health.com.kh

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ