ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់គាំងថ្លែងមិនចេញ ​បានត្រឹម​​ឈរ​សំឡឹង​​​​ភ្លើងបំផ្លាញ​​​​​ចម្ការ​​​​ហ្មត់

3 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្តប៉ៃលិន ៖ ​ម្ចាស់​ចម្ការ​ម្នាក់​ស្លុត​ស្មារតី​ស្ទើរតែ​គាំងបេះដូង ពេលក្រឡេក​ឃើញ​ដំណាំ​របស់​ខ្លួន​​២​កន្លែង ស្ថិត​នៅ​ក្បែរ​គ្នា ត្រូវ​បាន​អគ្គិភ័យលេប​ត្របាក់​ប៊ិះ​អស់ទាំង​ស្រុង ដោយ​សង្ស័យ​មាន​អ្នក​ដើរ​រក​ឃ្មុំ​តាម​ព្រៃ ដុត​ភ្លើងអត់​ពន្លត់ បណ្តាល​ឱ្យ​ឆេះ​រាល រហូត​ចូល​ទៅ​ដល់​ដំណាំ​របស់​ខ្លួន​អស់​ជា​ច្រើន…

​ខេត្តប៉ៃលិន ៖ ​ម្ចាស់​ចម្ការ​ម្នាក់​ស្លុត​ស្មារតី​ស្ទើរតែ​គាំងបេះដូង ពេលក្រឡេក​ឃើញ​ដំណាំ​របស់​ខ្លួន​​២​កន្លែង ស្ថិត​នៅ​ក្បែរ​គ្នា ត្រូវ​បាន​អគ្គិភ័យលេប​ត្របាក់​ប៊ិះ​អស់ទាំង​ស្រុង ដោយ​សង្ស័យ​មាន​អ្នក​ដើរ​រក​ឃ្មុំ​តាម​ព្រៃ ដុត​ភ្លើងអត់​ពន្លត់ បណ្តាល​ឱ្យ​ឆេះ​រាល រហូត​ចូល​ទៅ​ដល់​ដំណាំ​របស់​ខ្លួន​អស់​ជា​ច្រើន ខណ​:​ម្ចាស់​ជាប់រវល់​ធ្វើការ​នៅ​កន្លែង​ផ្សេង ​ក៏​រាល​ឆេះ​ផ្អើល​ដល់​រថយន្ត​ពន្លត់អគ្គិភ័យ​អន្តរាគមន៍​តែ​ម្តង ។

ហេតុការណ៍​ភ្លើង​ឆេះ​ដំណាំ​ក្នុង​ចម្ការ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៥០​នាទី​រសៀល​ថ្ងៃ​​ទី​១១ ​មិថុនា​ ស្ថិត​នៅ​ចំណុច​ទួល​រំដេង ក្នុងភូមិ​បរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុង​​​​ប៉ៃលិន ។ ប្រភព​ព័ត៌មាន​ពី​នគរ​បាលបានឱ្យ​ដឹង​ថា ម្ចាស់​ចម្ការ មានឈ្មោះ លឹ​ម សុខ​នី​ម ភេទ​ស្រី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ដោយ​ត្រូវ​ភ្លើង​ឆេះ​រាល បណ្តាល​ឱ្យ​ឆេះ​ខូចខាត​ដំណាំ​ដូច​ជា ៖ ឆេះ​តា​ង៉ែ​ន​អស់​ចំនួន​៤០០​ដើម ដំណាំ​ស្វាយ​ចំនួន​២០០​ដើម ដើម​ដូង​ចំនួន​៥៥​ដើម និង​ដើម​ចេក​ចំនួន​៦០​គុម្ព ។

ប្រភព​បន្ត​ទៀត​ថា ភ្លើង​បន្ត​រាល​ឆេះ ដល់​ដំណាំ​របស់​ខ្លួន​នៅ​កន្លែង​ក្បែរ​គ្នា​មួយ​ចម្ការ​ទៀត ស្ថិត​នៅ​ក្បែរ​បន្ទាយ​អូរ​អែម ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ដូច​ជា ៖ ដំណាំ​ចេក អស់​ចំនួន​២៥០​ដើម ដំណាំ​ត្រប់​អស់​ចំនួន​៤០​ម៉ែត្រ​បួន​ជ្រុង ។ ប្រភព​បញ្ចា​ក់​ទៀត​ថា ក្រោយ​ពី​បាន​ទទួល​បាន​ដំណឹង​ពី​ម្ចាស់​ចម្ការ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ប​រយ៉ា​ខា កម្លាំង​អធិការ​នគរបាល​ក្រុងប៉ៃ​លិន និង​កម្លាំង​នគរបាល ស្នងការ​ខេត្ត បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍ ដោយ​ប្រើប្រាស​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​​២​គ្រឿង ។

សូម​បញ្ជាក់​ថា ៖ នៅ​ក្នុង​ចម្ការ​ខាងលើ មាន​ពេញ​ទៅ​ដោយ​ស្មៅ​ងាប់​ៗ ជា​ច្រើន ដោយ​ម្ចាស់​បាញ់ថ្នាំ​ស្មៅ​កាលពី​ថ្មី​ៗ​កន្លង​ទៅ លុះ​ភ្លើង​ឆេះ​នៅ​ក្នុង​ព្រៃ ក្បែរ​ចម្ការ ក៏​បណ្តាល​ឱ្យ​រាល​ឆេះ​ចូល​ដល់​ក្នុង​ចម្ការ យ៉ាង​លឿន​តែ​ម្តង ស្ទើរតែ​ពន្លត់​មិន​ទាន់​នោះ​ឡើយ ។ តែ​សំណាងល្អ រោង​ចាំចម្ការ​នៅ​ក្បែរ​នោះ មិន​ត្រូវ​បាន​ភ្លើង​ឆេះ​ដល់​នោះ​ទេ ក្រោយ​ពី​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចុះ​ទៅ​ជួយ​ទាន់​ពេល ៕

អត្ថបទសរសេរ ដោយ