ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​បញ្ឈប់​ការ​គំរាមកំហែង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​បញ្ឈប់​ការ​គំរាមកំហែង ។ ការ​ទាមទារ​នេះ ខណៈ​លោក សឺ​ន យឿ​ង ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម…

រាជធានី​ភ្នំពេញ ៖ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​បញ្ឈប់​ការ​គំរាមកំហែង ។ ការ​ទាមទារ​នេះ ខណៈ​លោក សឺ​ន យឿ​ង ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​បាន​ធ្វើ​សន្និសីទកាសែត ស្តី​ពី​ការ​រឹតត្បិត​សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​កាន់កាប់​ដីធ្លី នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ នៅ​សហគមន៍​បុរី​ព្រៃនគរ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្មី​ៗ​នេះ ។

លោក សឺ​ន យឿ​ង ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​ថា ថ្មី​ៗ​នេះ​នៅ​វៀតណាម (​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​) មាន​បញ្ហា​កើត​ឡើងជា​បន្តបន្ទាប់ ដូច​ជា នៅ​ខេត្ត​ក្រមួនស អាជ្ញាធរ​វៀតណាម​បាន​ចូលចាប់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៦​នាក់ (​មួយ​គ្រួសារ​) កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២០​។ ការ​រំលោភសិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វៀតណាម​កើត​ឡើងជា​បន្តបន្ទាប់ ។ ហើយ​ការ​ធ្វើ​សន្និសីទកាសែត​នេះ គឺ​ដើម្បី​ឲ្យ​អង្គការ​ជាតិ និង​អន្តរជាតិ ទាំង​ក្នុង និង​ក្រៅប្រទេស​បានដឹង​អំពី​ករណី​ខ្មែរ​កម្ពុជា​រង​ការ​រំលោភ​បំពាន​ពី​អាជ្ញាធរ​វៀតណាម ។

ចំណែក​លោក សឺ​ន ជុំ​ជួន អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ បាន​លើក​ឡើង​ថា ដោយសារ​តែ​មានការ​តវ៉ា​ទាមទារ​ដីស្រែ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម អាជ្ញាធរ​វៀតណាម​បាន​ហាមឃាត់ និង​បាន​កើត​មាន​អំពើ​ហិង្សា​មក​ខ្មែរក្រោម​រង​របួស​ប្រមាណ​១០​នាក់ ។ កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២០ អាជ្ញាធរ​វៀតណាម​បាន​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរក្រោម​មួយ​គ្រួសារ​មាន​គ្នា​ចំនួន​៦​នាក់ ។ ក្រៅពី​នេះ​ក៏​មានការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

លោក សឺ​ន ជុំ​ជួន បាន​បន្ត​ថា ទ​ង្វើ​របស់​អាជ្ញាធរ​វៀតណាម​មក​លើ​ខ្មែរ​កម្ពុជា​ក្រោម គឺជា​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​រំលោភសិទ្ធិ​សេរីភាព​បញ្ចេញមតិ ។ ហើយ​ស្នើ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ដែល​ត្រូវ​បាន​ចាប់ខ្លួន ។ ជាមួយ​គ្នា​នេះ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះ​លែង​លោក ហ្វិ​ន វ៉ា​ន​ឌាប និង​ក្រុម​គ្រួសារ​ឲ្យ​មាន​សេរីភាព​ជា​បន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ ។ បញ្ឈប់​ការ​គំរាមកំហែង ឬ​ចាប់ខ្លួន​គ្រួសារ​ខ្មែរក្រោម​ដែល​ពាក់ព័ន្ធ​ដីស្រែ ៣០០០​ហិ​កតា នៅ​ភូមិ​-​ឃុំ ប៉ប្រក់ ស្រុក​ព្រៃ​ម៉េ​ង ខេត្ត​ក្រមួនសរ ។

សូម​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​វៀតណាម​គ្រប់​លំដាប់ថ្នាក់ សហការ​គ្នា​ស្វែងរក​ដំណោះស្រាយ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ប្រជា​កសិករ​ដោយ​កុំ​មាន​ភាព​រើសអើង ។ បញ្ឈប់​ការ​គំរាមកំហែង​លើ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​បាន​បញ្ចេញមតិ​តាម​ប្រព័ន្ធ​សង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ