សមត្ថកិច្ច​ជំនាញ​ចុះ​ប្រមូល​ស្រាថ្នាំ​យីហោ តាំង គួ​យ ក្រោយ​ពី​មាន​អ្នក​ស្លាប់


ខេត្តបន្ទាយមានជ័យ ៖ ស្រាថ្នាំ​យីហោ​តាំង​គួ​យ ដែល​គេ​សង្ស័យ​ថា ជាប់​ពាក់ព័ន្ធ និង​កា​ពុល​មនុស្ស​ស្លាប់ និង​កំពុង​សម្រាក​ព្យាបាល​ជា​ច្រើន​នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​ម៉ា​ឡៃ កាលពី​យប់​ថ្ងៃ​ទី​៩ មិថុនា​។ សម្រាប​ថ្ងៃ​ទី​១១ ខែមិថុនា​នេះ ត្រូវ​មន្ត្រី​សាខា​កាំកុងត្រូល​សហ​ការណ៍​ជាមួយ​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដឹកនាំ​ដោយ​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត ព្រមទាំង​ចៅសង្កាត់​ប៉ោយ​ប៉ែ​ត និង​សង្កាត់​ផ្សារ​កណ្តាល ចុះ​ធ្វើការ​ត្រួតពិនិត្យ ហើយ​ដកហូត​ពី​តាម​ទីផ្សារ និង​តូប​លក់​តាម​ភូមិ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំងមូល​បាន រាប់​ពាន់​ដប​។

គេ​មិន​ទាន់​ដឹង​ថា អាជីវករ​ដែល​ទទួល​ស្រាថ្នាំ​យីហោ តាំង គួ​យ ដាក់​លក់​ច្រើន​ៗ និង​ត្រូវ​មន្ត្រី​ជំនាញ ហៅ​សាកសួរ​ឬ​យ៉ាងណា​នៅឡើយ​ទេ ព្រោះ​លោក សាន វិជ្ជា​សា​រ៉ា​វុ​ឌ្ឍ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន ដោយ​ទូរស័ព្ទ​ម្តង​ចុច​ចូល​គ្មាន​អ្នក​ទទួល ម្តង​ជាប់រវល់​។ យ៉ាងណា​ក៏​ដោយ លោក អ៊ឹម សុ​ភារៈ នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ចុះ​ពិនិត្យ​រក​ស្រា​យីហោ សង្ស័យ​ខាងលើ​គឺ​កំពុង​បន្ត​ធ្វើ​ដូច​ភ្លៀងរលឹម​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​នេះ មិន​ទាន់​ឈប់​នៅឡើយ​ទេ​។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា ក្រោយ​ពិនិត្យ​លើ​ទីផ្សារ​មន្ត្រី និង​សមត្ថកិច្ច​ចុះ​ពិនិត្យ​តាម​តូប អាជីវករ គ្រប់​ភូមិ​នៅ​ទូ​ទាំង​ក្រុង​ទៀត​ផង ដែល​គិត​មក​ដល់​ម៉ោងជាង​៥​ល្ងាច​ថ្ងៃនេះ រក​ឃើញ​ស្រា​យីហោ​ខាងលើ ជាប់​សង្ស័យ​ខាងលើ​ប្រហែល​៥០០​យួរ ហើយ​ថា​វត្ថុ​តាង​ទាំងនេះ​ក្រោយ​ប្រមូល​បាន​ប្រគល់​ជូន​ទៅ​ខាង​មន្ត្រី​ជំនាញ កាំកុងត្រូល​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។ អ្នកស្រុក​រិះគន់​ថា ស្រាថ្នាំ​ខាងលើ​បាន​វាយលុក​ទីផ្សារ​ស្ទើរ​ពេញ​ក្រុង ប៉ោយ​ប៉ែ​ត និង​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​មួយ​រយៈ​ទៅ​ហើយ លុះ​មាន​អ្នក​ស្លាប់​ទើប​មន្ត្រី​ជំនាញ​ស្ទុះស្ទា​ចុះ​ត្រួតពិនិត្យ ទីបំផុត​រាប់​ពាន់​ដប​នេះ​ជា​ការ​ប្រមូល​រយៈពេល​១​ថ្ងៃ​តែ​ប៉ុណ្ណោះ​៕ ដោយ ៖ មុត សា​រុន

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ