ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ខណ្ឌ​ទាំង​១៤ និង​ប៉ុស្តិ៍​ណា បម្រើ​ប្រជាពលរដ្ឋ​មិន​បាន​ល្អ រាយការណ៍​ចូល​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ស្នងការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១ មិថុនា ២០២០​នេះ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១ មិថុនា ២០២០​នេះ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បង្ហោះ​សារ​បញ្ជាក់​យ៉ាង​ច្បាស់​ថា បើ​នៅ​មាន​មន្ត្រី​តាម​បណ្តា​ខណ្ឌ និង​ប៉ុស្តិ៍​ណា បម្រើ​ប្រជាពលរដ្ឋ និង​ផ្តល់​សេវា​សាធារណ​:​ផ្សេង​ៗ​ជូន​ប្រជាពលរដ្ឋ​មិន​បាន​ល្អ សូម​រាយការណ៍​ចូល​ផេ​ក​«​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​» ឬ​ទំនាក់ទំនង​មក​លេខ​របស់​ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស ។

ឧត្តមសេនីយ៍ឯក ស ថេ​ត បន្ត​ថា មួយ​រយ​:​ពេល​កន្លង​មកនេះ សង្កេត​ឃើញ​ថា ដោយ​ការ​អនុវត្ត​តាម​ការ​ណែនាំ​បាន​យ៉ាង​ល្អ មន្ត្រី​តាម​បណ្តា​ការិយាល័យ​ជំនាញ អធិការ​ខណ្ឌ​ទាំង​១៤ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ការ​ប្រចាំការ ២៤​ម៉ោង​លើ​២៤​ម៉ោង ទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ប្រើប្រាស់​សម្តី និង​កាយវិការ ក៏​បាន​សមរម្យ ជា​ពិសេស​ផ្តល់​សេវា​សាធារណ​:​ឲ្យ​បាន​លឿន និង​ឆាប់រហ័ស​ក្នុង​ការ​ធ្វើ​សៀវភៅ​ស្នាក់​នៅ (​ក​២) សៀវភៅ​គ្រួសារ (​ក​៤) និង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាពលរដ្ឋ​មាន​លក្ខណ​:​ល្អ​ប្រសើរ ទាន់​ពេលវេលា ដោយ​ទទួល​បានការ​សាទរ និង​កោតសរសើរ​ពី​សំណាក់​ប្រជាពលរដ្ឋ ផង​ដែរ ។

លោកស្នងការ ស ថេ​ត បញ្ជាក់​ថា ដូច្នេះ ប្រសិនបើ​នៅ​មាន​សេសសល់​មន្ត្រី​តាម​បណ្តា​ការិយាល័យ​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​ណា ដែល​អនុវត្ត​ការងារ និង​បម្រើ​ប្រជាពលរដ្ឋ​មិន​បាន​ល្អ ដូច​ជា​មិន​ទទួល​ពាក្យបណ្តឹង ប្រើប្រាស់​សម្តី និង​កាយវិការ​មិន​សមរម្យ ទទួល​ឯកសារ​ពី​ប្រជាពលរដ្ឋ​ទុក​យូរ​ជ្រុល មិន​ធ្វើ​ជូន​ប្រជាពលរដ្ឋ សូម​ជួយ​រាយការណ៍​មក​កាន់​ផេ​ក «​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​» ឬ​ក៏​ទំនាក់ទំនង​មក​លេខ​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាម​រយៈ​ទូរស័ព្ទ​លេខ 069 516 999 ។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រីករាយ​នឹង​ទទួលយក​រាល់​ខំ​មិន​(​មតិយោបល់​)​របស់​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ