ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ជំងឺ​គ្រុន​ជ្រូក​ នៅ​នី​ហ្សេ​រី​យ៉ា ជ្រូក​៣០​ម៉ឺន​ក្បាល ត្រូវ​បាន​សម្លា.ប់

3 ឆ្នាំ មុន

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ កសិករ​ឈ្មោះ Ayo Omirin បាន​ប្រាប់អ្នកសារព័ត៌មាន BBC ថា សត្វ​ជ្រូក​ប្រហែល ៣០០,០០០​ក្បាល…

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ កសិករ​ឈ្មោះ Ayo Omirin បាន​ប្រាប់អ្នកសារព័ត៌មាន BBC ថា សត្វ​ជ្រូក​ប្រហែល ៣០០,០០០​ក្បាល ត្រូវ​បាន​សម្លាប់​ចោល ធ្វើ​អោយ​ប៉ះពាល់​ខ្លាំង​បំផុត​ដល់​ជីវភាព​កសិករ​ប្រមាណ ៣.០០០ នាក់ ។

ការ​ចិញ្ចឹម​ជ្រូក អាច​រកប្រាក់​ចំណូល​ដ៏​សំខាន់​មួយ ដើម្បី​ចេញពី​ភាព​ក្រីក្រ​សម្រាប់​ប្រជាជន​ជា​ច្រើន នៅ​ក្នុង​ប្រទេស​នី​ហ្សេ​រី​យ៉ា នេះ​មាន​ន័យ​ថា ការ​ផ្ទុះ​ឡើង​នេះ កំពុង​គំរាមកំហែង​ដល់​ជីវភាព​រស់នៅ​របស់​គ្រួសារ​រាប់​ពាន់ ផង​ដែរ ។

ទោះបីជា​វា​គ្មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ក៏​ដោយ ក៏​វីរុស​នេះ អាច​សម្លាប់សត្វ​ជ្រូក ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ នេះ​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក ។

ប្រធាន​អង្គការ​លោក Adewale Oluwalana បាន​និយាយ​ថា វា​មាន​រយៈពេល​១២​ឆ្នាំ​ហើយ ចាប់តាំងពី​ករណី​ជំងឺ​គ្រុន​ជ្រូក​ចុង​ក្រោយ​នៅ​អាហ្វ្រិក​បាន​វាយប្រហារ​កសិដ្ឋាន Oke Aro ។ វីរុស​នេះ អាច​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ជាមួយ​ជ្រូក និង​ជ្រូកព្រៃ ឆ្លង​តាម​រយៈ​ចំណី​សត្វ ដែល​មាន​មេរោគ​និង​លើ​សម្លៀក​បំពាក់ និង​ឧបករណ៍​កសិកម្ម ។

សូម​បញ្ជាក់​ដែរ​ថា យ៉ាង​ហោច​ណាស់ មាន​ជ្រូក​ចំនួន​៦​លាន​ក្បាល​ហើយ ត្រូវ​បាន​គេ​សម្លាប់ បន្ទាប់​ពី​មេរោគ​នេះ បាន​វាយប្រហារ​ប្រទេស​ក្នុង​តំបន់​អាស៊ី​កាលពី​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ