ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះឡោម​ព័ទ្ធ​ទីតាំង​ផលិត​ស្រា​ថ្នាំចិនសែ​តាំង​គួ​យ ក្រោយមានអ្នកផឹកពុលច្រើននាក់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ទីតាំង​ចែកចាយ និងផលិត​ស្រាថ្នាំ​​ចិន​សែ​ តាំង​គួ​យ ដែល​បណ្តាល​ឱ្យអ្នកផឹក​ពុល​រហូត​ដល់​បាត់បង់ជីវិត និង​មានអ្នកខ្លះទៀត​កំពុងសង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យ ​ក្នុង​​ស្រុក​ម៉ា​ឡៃ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​…

រាជធានី​ភ្នំពេញ​ ៖ ទីតាំង​ចែកចាយ និងផលិត​ស្រាថ្នាំ​​ចិន​សែ​ តាំង​គួ​យ ដែល​បណ្តាល​ឱ្យអ្នកផឹក​ពុល​រហូត​ដល់​បាត់បង់ជីវិត និង​មានអ្នកខ្លះទៀត​កំពុងសង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យ ​ក្នុង​​ស្រុក​ម៉ា​ឡៃ ​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​ឡោម​ព័ទ្ធ និង​ត្រៀមឆេកឆេរ​ទីតាំង​ផលិត​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ​ តាំង​ពី​ព្រឹក​រហូត​ដល់រសៀល ប៉ុន្តែមិនបានចូលឆេកឆេរនោះទេ ដោយសារ​ដីការរត់ការ​មិនទាន់ ហើយសមត្ថកិច្ច​គ្រាន់តែ​ដកហូត​បាន​ធុងជ័រ និង​សម្បកដបដែលម្ចាស់ទីតាំង​យកទៅប្លុងចោលនៅ​ចំណុចដីឡូត៍មួយកន្លែង​ប៉ុណ្ណោះ ។ គួររំលឹកថា ស្រាថ្នាំ​បាន​ផ្តាច់ជីវិត​មនុស្ស​៦​នាក់ និង​កំពុង​សង្គ្រោះ​បន្ត​៥​នាក់

ការ​​ចុះ​ឆែកឆេរ​ទីតាំង​ផលិត និង​ចែកចាយ​ស្រា​​ថ្នាំ​ចិន​សែ​ខាងលើ​នេះ គ្រោង​ធ្វើ​ឡើងតាំង​ពីព្រឹក ​រហូត​ដល់​​​រសៀល​ថ្ងៃ​ទី​១១ ​ខែ​មិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​មួយ​កន្លែង ស្ថិត​​ក្នុង​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ​។

​ប្រតិបត្តិការ​ខាងលើ​នេះ ដឹកនាំ​ដោយ លោក​ង៉ែត ចេក​ អគ្គនាយករង​នៃ អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម និង​មានការ​ចូលរួម​សហ​ការណ៍ ពី​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។

តាមប្រភព​ព័ត៌មាន​អោយ​ដឹង​ថា សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​នោះ​តាំងពី​ព្រឹក ហើយ ទំនង​ជា​ម្ចាស់ទីតាំង​ខាងលើ​​ដឹងខ្លួន​មុន បាន​ចាក់សោ​គេចខ្លួន​​បាត់ ទើប​សមត្ថកិច្ច​ពន្យា​រ​ពេល រង​់ចាំ​មាន​ដី​កា ទើប​​ចុះ​កាត់​សោ​ទ្វារ ដើម្បី​បើក​ប្រតិបត្តិការចូល​​ឆែកឆេរ ។​ មុន​ពេល​ត្រៀម​ឆែកឆេរ​ទីតាំង​ខាងលើ​ ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​បាន​រក​ឃើញ​សំ​ដប​ស្រាថ្នាំ​ខាងលើ​ និង​ធុង​សម្រាប់​ផលិត​ដែល​ម្ចាស់​យក​ទៅ​បោះចោល​ក្នុង​ព្រៃ​ និង​កៀន​របង​ដី​ឡូ​តិ៍​ទុក​ចោលមួយកន្លែង​ ​ខាងជើង​ផ្លូវជាតិ​លេខ​៦ ​ដើម្បី​បំផ្លាញ​ភស្តុ​តាង​។

តាម​ប្រភពពី​សមត្ថកិច្ចអោយ​ដឹង​ថា ការ​ឈាន​ចុះ​ទៅ​ឡោម​ព័ទ្ធ​ និង​ឆែកឆេរ​​ទីតាំង​ផលិត​និង​ចែកចាយ​ស្រាថ្នាំ​ចិន​សែ​ តាំង​គួ​យ​ ខាងលើ​នេះ បន្ទាប់​ពី​​មាន​អ្នក​ផឹកស្រា​ថ្នាំ​នេះ បណ្តាល​ឱ្យ​​ពុល​រហូត​បាត់បង់ជីវិត ​ចំណែក​អ្នក​ខ្លះ​​កំពុង​តែ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ជា​ច្រើន​នាក់​ ។ ​តាម​រយៈ​​អ​សយ​ដ្ឋា​ន​ និង​លេខ​ទូរស័ព្ទ​នៅលើ​​សំបក​ដប ទើប​​សមត្ថកិច្ច​ឈាន​រក​ឃើញ​ទីតាំង​ផលិត​នាំ​យក​ទៅ​បោះ​ដុំ​និង​ចែកចាយ​តាម​បណ្តាខេត្ត​ ហើយ​ចុះ​មក​ឆែកឆេរ​តែម្តង​។

តាម​មន្ត្រី​ជំនាញ​បានអោយ​ដឹង​ថា​ ទាក់ទិន​ការ​​ពុល​ស្រាថ្នាំ បណ្តាល​ឱ្យមានអ្នកបាត់បង់ជីវិត​នេះដែរ ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ចុះ​ទៅ​តាម​ខេត្ត​ ដើម្បី​យក​ស្រាថ្នាំ​មក​ធ្វើ​ការ​ពិសោធន៍​​ហើយ ​តែ​មិន​ទាន់​ដឹង​ពី​លទ្ធផលនៅឡើយទេ ​។​ ចំពោះ​ការពុល​ស្រាថ្នាំ បណ្តាល​​ឱ្យ​មានអ្នកបាត់បង់ជីវិត​នេះដែរ ​មន្ត្រី​ជំនាញ​មានការ​សង្ស័យ​ថា​ ម្ចាស់​ទីតាំងផលិត​បាន​យក​អាល់​កុល​ក្លែងក្លាយ​ដែល​ធ្វើ​ពី​មេតា​ណុ​លយ​កមក​ផលិត​ស្រា​ ជា​ហេតុ​ធ្វើ​​ឱ្យអ្នក​ផឹក​ពុល​​។

តាម​រយៈ​ការ​ស្រាវជ្រាវ​ មុន​ដំបូង​ម្ចាស់​បាន​ទិញ​អាកុល​នៅ​ក្រុមហ៊ុន​SKD​ដែល​ជា​អាកុល​មាន​ស្តង់ដា​ដោយសារ​អាល់កុល​ថ្លៃ​ ក៏​ទៅ​ទិញ​អាល់កុល​កន្លែង​ផ្សេង​ចំ​អាល់កុល​ក្លែងក្លាយ​ធ្វើ​ពី​មេតា​ណុ​ល​ជា​ហេតុ​បណ្តាល​អោយ​ពុល​តែ​ម្តង​។

តាមប្រភព​​ព័ត៌មាន​បានអោយ​ដឹង​ថា​ ​ម្ចាស់ទីតាំង​ផលិត​ស្រាថ្នាំ​ខាងលើ​ឈ្មោះ​ខ្វៅ សុវណ្ណ​ ភេទប្រុស​ អាយុប្រមាណ​៧០​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ង​ន ចា​គា​ អាយុ​៦០​ឆ្នាំ​ បាន​ចាក់សោផ្ទះ និង​​បំផ្លាញ​វ​ត្ថុតាង​ ព្រមទាំង​​គេច​បាត់​អស់​រយៈ​​ពេល​២​ថ្ងៃ​មក​ហើយ​។​

បន្ទាប់​ពី​ធ្វើការ​ឡោម​ព័​ទ្ធ​រហូត​ដល់​វេលា​ម៉ោង​៤​និង​៥០​នាទី​​រសៀល​ថ្ងៃ​ដដែល សមត្ថ​កិច្ច​មិន​បាន​ឆែកឆេរ​នោះ​ទេ​ ដោយ​ពន្យា​រពេល​​ គឺ​គ្រាន់តែ​ដកហូត​សំបក​ដប​និង​ធុងជ័រ​​ផលិត​ចំណុះ​ប្រមាណ​១​ពាន់​លីត្រ​ដែល​ម្ចាស់​យក​ទៅ​ប្លុង​ចោល​តែ​ប៉ុណ្ណោះ​ ៕​ (កែសម្រួលដោយ ៖ ធីតា​)

សូម​បញ្ជាក់​ថា ដូច្នេះ សូមកុំ​ចេះ​តែ​៊​ហ៊ាន​ពិសារ​ស្រាថ្នាំ​គ្មាន​ប្រភព ចៀស​បាត់​ជីវិត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ