ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកឈ្នះរង្វាន់រថយន្ត Porsche ពីស្រាបៀរ កម្ពុជា នឹងទទួលបានរថយន្តនេះនៅថ្ងៃទី ១៣ខែមិថុនា ខាងមុខនេះហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រង្វាន់រថយន្ត Porsche ស៊េរីចុងក្រោយដែលលោក ដែង ម៉េងស្រ៊ាង បានឈ្នះកាលពីខែមុនពីស្រាបៀរ កម្ពុជា នឹងត្រូវប្រគល់ដល់ដៃលោកនៅថ្ងៃសៅរ៍…

រាជធានីភ្នំពេញ ៖ រង្វាន់រថយន្ត Porsche ស៊េរីចុងក្រោយដែលលោក ដែង ម៉េងស្រ៊ាង បានឈ្នះកាលពីខែមុនពីស្រាបៀរ កម្ពុជា នឹងត្រូវប្រគល់ដល់ដៃលោកនៅថ្ងៃសៅរ៍ ទី ១៣ ខែមិថុនា ខាងមុខនេះនៅស្ថានីយទូរទស្សន៍ហង្សមាស ក្នុងកម្មវិធីប្រគំតន្រ្តី Cambodia Brew the Beat ចាប់ពីម៉ោង ៨ដល់ម៉ោង ១០យប់ ។

ការប្រគល់រង្វាន់នេះនឹងត្រូវផ្តល់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អមដោយតារាចម្រៀងល្បីៗដូចជាអ្នកនាង ឱក សុគន្ធកញ្ញា, លោក ឆន សុវណ្ណរាជ, កញ្ញា រ៉េត ស៊ូហ្សាណា, លោក Step និងលោក នូ ឧសភា ដែលជាអ្នកតំណាងពាណិជ្ជកម្មស្រាបៀរ កម្ពុជា ផងដែរ ។

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ចូលរួមអបអរសាទរជាមួយ លោក ដែង ម៉េងស្រ៊ាង ដែលមានសំណាងឈ្នះរង្វាន់ដ៏ធំខាងលើនេះ ។ លោកស្រីក៏បានបញ្ជាក់ផងដែរថា រង្វាន់រថយន្ត Porsche នេះនៅមានបន្តទៀត ក៏ដូចជារង្វាន់ជាទឹកប្រាក់ ៥០លានរៀល ៥លានរៀល ១០ម៉ឺនរៀល និង ៥ម៉ឺនរៀលជាច្រើនរង្វាន់ទៀត ដែលត្រូវបានបង្កប់នៅក្នុងក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ដែលក្រុមហ៊ុនបានបញ្ចេញលក់នៅលើទីផ្សាររួចជាស្រេចផងដែរ ។

សូមបញ្ជាក់ថា លោក ដែង ម៉េងស្រ៊ាង បានឈ្នះរង្វាន់រថយន្តទំនើប Porsche ស៊េរីចុង ក្រោយនេះកាលពីថ្ងៃទី ១៨ខែឧសភា កន្លងទៅ នៅក្នុងកម្មវិធីជួបជុំគ្នាជាមួយមិត្តរួមការងារ បន្ទាប់ពីសម្រាកពីការងារ ហើយក្រុមហ៊ុនក៏បានត្រួតពិនិត្យ និងរៀបចំឯកសារសម្រាប់ការប្តូររង្វាន់នេះទៅដល់លោករួចរាល់ផងដែរ ។ ពិសា ស្រាបៀរ កម្ពុជា ដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ