ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កក្រើក​សង្វៀន​! ​ឃី​ម បូ​រ៉ា ប៉ះ​តា​ញ់ មក​រា ដណ្ដើម​ប្រាក់​រង្វាន់​6​ពាន់​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រង់ចាំ​អស់​រយៈពេល​ជិត​បី​ខែ​រួច​មក ទីបំផុត​កីឡាករ តា​ញ់ មក​រា បាន​រក​ឃើញ​ដៃគូ​ដណ្តើម​ខ្សែ​ក្រវាត់​ពិតប្រាកដ​ឃើញ​ហើយ​គឺ ឃី​ម បូ​រ៉ា បន្ទាប់​ពី​ប្រកួត​ឈ្នះ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​រង់ចាំ​អស់​រយៈពេល​ជិត​បី​ខែ​រួច​មក ទីបំផុត​កីឡាករ តា​ញ់ មក​រា បាន​រក​ឃើញ​ដៃគូ​ដណ្តើម​ខ្សែ​ក្រវាត់​ពិតប្រាកដ​ឃើញ​ហើយ​គឺ ឃី​ម បូ​រ៉ា បន្ទាប់​ពី​ប្រកួត​ឈ្នះ ឈុត សេរី​វ៉ា​ន់​ថង ។ កីឡាករ​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ មិថុនា ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​និង​ប្រាក់​រង្វាន់​៦​ពាន់​ដុល្លារ​ដែល​កីឡាករ​គ្រប់​រូប​ប្រាថ្នា​ចង់បាន​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ តា​ញ់ មក​រា បាន​ផ្តួល​កីឡាករ បាង កា​យ៉ាក ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​ដណ្តើម​បាន​ពានរង្វាន់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​រដូវ​កាល​ទី​៣​ក្រុម​ទី​១ ដោយ​កូនសិស្ស​របស់​លោកគ្រូ ធន់ សុភា រូប​នេះ​ត្រូវ​ចំណាយពេល​ជា​ច្រើន​ខែ​ដើម្បី​រង់ចាំ​ជើង​ឯក​ក្រុម​ទី​២ ដោយ​រំពឹង​ថា អាច​នឹង​បាន​ជួប​ដៃគូ​ចាស់ ឈុត សេរី​វ៉ា​ន់​ថង តែ​ផ្ទុយ​មក​វិញ​គឺ ឃី​ម បូ​រ៉ា ទៅ​វិញ​ទេ​។

បន្ទាប់​ពី​យកឈ្នះ​ឈុត សេរី​វ៉ា​ន់​ថង កីឡាករ​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្តកំពង់ឆ្នាំង ឃី​ម បូ​រ៉ា បាន​និយាយ​ឲ្យ​ដឹង​ថា តាម​ពិត​រូបគេ​ចង់​ជួប​ឈុត សេរី​វ៉ា​ន់​ថង ខ្លាំង​ជាង តែ​ប៉ះ​ឃី​ម បូ​រ៉ា ក៏​មិន​អី​ដែរ​ព្រោះ​អ្នក​ទាំង​២​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា ។ លើក​នេះ​រូបគេ​មានការ​ជឿជាក់​ខ្លាំង ថា​អាច​ដណ្តើម​ខ្សែក្រវាត់​ពី​ឃី​ម បូ​រ៉ា បាន ដោយ​ហេតុផល​មិន​ចង់​ខកចិត្ត​ម្តង​ហើយ​ម្តងទៀត ព្រោះ​កន្លង​មក​រូបគេ​ធ្លាប់​ឈ្នះ​តែ​ពានរង្វាន់ ដោយ​មិន​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ម្តងណា​ឡើយ ។

ចំណែកឯ ឃី​ម បូ​រ៉ា ក៏​ដូច​គ្នា ពោល​គឺ​គេ​ក៏​មិន​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​ដូច​គ្នា ទើប​មានការ​លើក​ឡើង​ថា ជំនួប​រវាង​កីឡាករ​ជើង​ខ្លាំង​ទាំង​ពីរ​លើក​នេះ​ពិតជា​ធ្វើ​ឱ្យ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​កក្រើក​ខ្លាំង​មិន​ខាន​។

លោក ម៉ា ស៊ី​ថេ​ត អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​បាន​លើក​ឡើង​ថា សម្រាប់​ការ​ប្រកួត​រវាង​ឃី​ម បូ​រ៉ា និង​តា​ញ់ មក​រា លើក​នេះ អាជ្ញាកណ្ដាល​និង​ចៅក្រម​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​បំផុត ជា​ពិសេស​ក្នុង​ការ​កាត់ក្ដី​និង​ការ​ផ្ដល់​ពិន្ទុ​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​សុក្រឹត​និង​យុត្តិធម៌​បំផុត ដើម្បី​ចៀសវាង​នូវ​ការ​រិះគន់​ពី​មហាជន​ទូទៅ និង​កីឡាករ​បាក់ទឹកចិត្ត ។ ទោះបី​យ៉ាងណា អ្នក​ចាញ់​លើក​នេះ​ទទួល​បាន​៣​ពាន់​ដុល្លារ​ដែរ ប៉ុន្តែ​ម្នាក់​ៗ​សុទ្ធតែ​ចង់​ឈ្នះ​ដាច់ខាត​ដូច​គ្នា​ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​និង​ទឹកប្រាក់​៦​ពាន់​ដុល្លារ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ