ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឈើ​២៥០​ដើម នៅ​លើ​ដងផ្លូវ​២៦​ខ្សែ នៅ​ក្រុងភ្នំពេញ​នឹង​ត្រូវ​កា.ប់​ចោល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៅ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើមឈើ​២៥០​ដើម នៅ​លើ​ដងផ្លូវ ២៦​ខ្សែ ក្នុង​ក្រុងភ្នំពេញ ខ្លះ​ងាប់​ខ្លះ​ពុក​ផុយ និង​ប្រហោង​គល់​ងាយ​នឹង​ដួល​រលំ ក្នុង​ចំណោម​ដើមឈើ​សរុប​ជាង​៥​ម៉ឺន​ដើម…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៅ​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដើមឈើ​២៥០​ដើម នៅ​លើ​ដងផ្លូវ ២៦​ខ្សែ ក្នុង​ក្រុងភ្នំពេញ ខ្លះ​ងាប់​ខ្លះ​ពុក​ផុយ និង​ប្រហោង​គល់​ងាយ​នឹង​ដួល​រលំ ក្នុង​ចំណោម​ដើមឈើ​សរុប​ជាង​៥​ម៉ឺន​ដើម ដែល​អាជ្ញាធរ​ភ្នំពេញ​ត្រៀម​កាប់​ចោល និង​ត្រូវ​ដាំ​ថ្មី​ជំនួស​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ។

អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន និង​កំពុង​ដំណើរការ​កាប់​លះ​មែកឈើ​ជា​ច្រើន​ដើម ដែល​មាន​ស្លឹក និង​មែក​ស៊ុប​ឌ្រុ​ប នៅ​តាម​ដង​វិ​ថី​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បញ្ជៀ​សការ​បាក់​រលំ​ពេល​មាន​ភ្លៀង​ខ្យល់ ។

លោក​សំ សា​មុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​បាន​ឲ្យ​ដឹង​ថា ពេល​នេះ​អង្គភាព​របស់​លោក​កំពុង​ធ្វើ​សកម្មភាព​កាប់​លះ​មែកឈើ​ដែល​ដុស​ស៊ុប​ឌ្រុ​ប នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ (​ត្រសក់ផ្អែម​)​ចាប់ពី​សាលា​ភូមិន្ទ​រដ្ឋបាល ដល់​ផ្សារ​ធំ​ថ្មី ហើយ​យើង​បាន​ដំណើរ​កាប់​លះ​មែកឈើ​បែប​នេះ តាំងពី​ថ្ងៃ​ទី​១ ខែឧសភា និង​គ្រោង​បញ្ចប់​នៅ​ក្នុង​ខែកក្កដា ឬ​សីហា​ខាង​មុខ ។

លោក​សំ សា​មុត បន្ត​ថា ៖​ការងារ​នេះ យើង​តែង​ធ្វើ​នៅ​រដូវវស្សា​ព្រោះ​ដើមឈើ​លូតលាស់​ល្អ បើ​យើង​កាប់​លះ​នៅ​រដូវវស្សា​ដើមឈើ​អាច​ងាប់ ។ លោក​បាន​បន្ត​ថា មាន​ដើមឈើ​ជា​ច្រើន​ដើម​ត្រូវ​បាន​កាប់​លះ​មែក​តាម​ដង​វិ​ថី​សំខាន់​ៗ​មាន​ដូច​ជា ៖ នៅ​ផ្លូវ​លេខ​១៧៤,១៥៨,​ផ្លូវ​៨១,១២៦,​ផ្លូវ​លេខ​៧០​និង​តំបន់​ជុំវិញ​មន្ទីរពេទ្យ​គន្ធ​បុ​ប្តា​ជាដើម ។

ចំណែក​ការងារ​កាប់​លះ​មែក ឈើ​បន្ត​នឹង​ត្រូវធ្វើ​ឡើង​នៅ​ផ្លូវ​ត្រសក់ផ្អែម​, វិ​ថី​ព្រះ​សីហ​នុ​,​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​ព្រះ​ន​រោ​ត​ម្ត​,​វិ​ថី​កម្ពុជា​ក្រោម និង​មហាវិថី​ម៉ៅ​សេ​ទុង ។ លោក​ប្រធាន​អង្គ ភាព​សួនច្បារ​បាន​បន្ត​ថា ដើមឈើ​ដែល​មាននៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ជាង​៥ ម៉ឺន​ដើម លើ​ផ្លូវ​២៦​ខ្សែ ក្នុង​នោះ​ដើមឈើ​ធំ​ៗ​ដែល​មាន​អាយុកាល​ចាប់ពី​១០០​ឆ្នាំ​ឡើង​មាន​ជាង​៤០%​។

ក្នុង​ចំណោម​ដើមឈើ​ជាង​៥​ម៉ឺន​ដើម​នេះ​មាន​២៥០​ដើម​មាន​សភាព​ពុក​ផុយ ប្រហោង​គល់​អាច​ប្រឈម​នឹង​ការ​បាក់​រលំ ។

លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​កាប​ដើមឈើ ដែល​ចាស់​ពុក​ផុយ​ទាំង​២៥០​ដើម​នោះ​ចោល​ជៀសវាង​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ រួច​ដាំ​ថ្មី​ជំនួស​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ