អ្នកស្រុកជាង១០០គ្រួសារ​ផ្ទុះកំហឹង លើក​​គ្នាប្តឹងប្រធានភូមិ​


ខេត្តឧត្ត​រ​មានជ័យ ​៖ អ្នកស្រី​ស្វាយ នៀម​ មេ​ភូមិ​ស្រែ​កណ្តាល ​រង​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុងភូមិ​ថា យក​ដី​គម្រោង​ទីផ្សារ​៣០០ គុណ៤០០​ម៉ែត្រ​ ដី​គំរោងមណ្ឌល​សុខភាព​៨០x២០០ ដែល​​សម្រាប់​ធ្វើការ​អភិវឌ្ឍន៍​ និងដី​ឡូ​របស់​ប្រជាពលរដ្ឋ​អស់​មួយ​ចំនួន​ ត្រូវ​បាន​អ្នក​ភូមិ​ប្តឹង​ទំលាក់​អ្នកស្រី​ចូល​ទៅ​ដល់​សាលាឃុំ​ត្រពាំង​ប្រាសាទ សាលាស្រុក​ត្រពាំង​ប្រាសាទ​ និង​ចូល​ទៅ​ដល់​សាលាខេត្ត​ឧត្តរមានជ័យ​ផង​ដែរ​។

អ្នកភូមិ​ឋ​ដែល​ផ្ទុះ​កំ​ហឹង​​ប្រមាណ​ជាង​១០០​គ្រួសា​បានឱ្យ​កោះសន្តិភាព​ដឹង​ថា អ្នកស្រី​ស្វាយ នៀម ​ត្រូវ​បាន​ទទួល​មុខ​តំណែង ​ជា​មេ​ភូមិ​ស្រែ​កណ្តាល​នៅ​ក្នុង​ឆ្នាំ​២០១៤​ ក្រោយ​ពី​បាន​កាន់​តំណែង​រួច​មក​ តែងតែមាន​
ច​រិត​​រើសអើង ​ជាមួយ​ប្រជាពលរដ្ឋ​ដោយ​ប្រកាន់​បក្ស​ពួក​ក្រុម​គ្រួសា​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ ​

លើស​ពី​នេះ​អ្នកស្រី​ស្វាយ នៀម​ តាម​ការ​​សង្កេត​ឃើញ​មិន​ដែល​យកចិត្ត​ទុកដាក់​ ក្នុង​ការ​អភិវឌ្ឍន៍​ក្នុងភូមិ​ទេ មាន​តែ​យក​ដី​រដ្ឋ​ជា​ដី​គម្រោង​អភិវឌ្ឍន៍​ដូច​ជា​ដី​គ្រោង​ទីផ្សារ​ និងដី​គម្រោង​ម​ណ្ឌុ​ល​សុខភាព ដី​គម្រោង​អភិវឌ្ឍន៍​សួនច្បា​នៅ​មុខ​សាលា​បឋម​សិក្សា​ស្រែក​ណ្តា​ល យក​ទៅ​ជួល​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន​១០​គ្រួសារ ​ប្រមូល​យក​លុយ និងដី​ឡូ​របស់​ប្រជាពលរដ្ឋ​ពួក​គាត់​ចាក​ចេញពីផ្ទះ​ធ្វើ​ចំណាក់ស្រុក​រកស៊ី​ចិ​ញ្ចិ​ម​ជីវិត​អស់​រយៈពេល​មួយ​ឆ្នាំ​បើ​វិល​ត្រឡប់​មក​វិញ​ត្រូវ​អស់​ផ្ទះ​អស់​ដី​រស់នៅ ដោយសារ​អ្នកស្រី​មេ​ភូមិ​លក់​បាត់ ហើយ​មេ​ភូមិ​អះអាង​ថា ​ដី​នេះ​ផុត​អាណត្តិ​។

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ដដែល​បាន​បន្ត​ថា ​ដោយសារ​តែ​ទ​ង្វើ​អ្នកស្រី​ស្វាយ នៀង​ មេ​ភូមិ​រូប​នេះ​ ធ្វើ​ឱ្យ​ប្រជា​ពល​ក្តៅក្រហាយ​ស៊ូទ្រាំ​លេង​បាន​ទើប​ប្រជាពលរដ្ឋ​ឈាន​ទៅ​ដល់​ដាក់​ពាក្យ​ប្តឹង​អ្នកស្រី ស្វាយ​ នៀង ​នៅ​ក្នុង​អំឡុង​ខែ​៥​ឆ្នាំ​២០២០ ​ចូល​ទៅ​ដល់​អាជ្ញាធរ ឃុំ ស្រុក ខេត្ត​ឱ្យធ្វើ​ការ​ទំលាក់​ផ្លាស់​ប្តូ​ចេញ តែ​ទោះជា​ប្រជាពលរដ្ឋ​កៅ​ក្រហាយ​យ៉ាងណាក៏​​ដោយ ពេល​នេះ​ គេ​បាន​សង្កេត​លោក​មេឃុំ លោក​ចៅហ្វាយស្រុក លោក​ខេត្ត​ ហាក់បី​ធ្វើ​ដូច​ជា​មិន​យកចិត្ត​ទុក​​ដាក់​រហូត​មក​ទល់​ពេល​នេះ​ ។

ទាក់ទិន​ការ​ចោទប្រកាន់​នេះ ​កោះសន្តិភាព​បាន​ធ្វើ​បទ​សម្ភាសន៍​អ្នកស្រី​ស្វាយ នៀម ​មេ​ភូមិ​ស្រែ​កណ្តាល​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ​មិថុនា​ ២០២០ ​អ្នកស្រី​បាន​បំភ្លឺ​យ៉ាង​ក្បោះក្បាយ​ថា ការ​ចោទ​អ្នកស្រី​ពី​ប្រជាពលរដ្ឋ​មិនជា​រឿង​ពិតប្រាកដ​ទេ ដែល​ចោទ​អ្នកស្រី​ថា​ យក​ដី​គម្រោង​ទុកអភិវឌ្ឍន៍​ទីផ្សារ ដី​គម្រោង​អភិវឌ្ឍន៍
មណ្ឌលសុខភាព​លក់​មិនជា​រឿង​ពិត តែ​មាន​ប្រជាពលរដ្ឋ​សុំ​រស់នៅ​បណ្តោះអាសន្ន​២​គ្រួសារ​ដែរ លើស​ពី​នោះ​ចោទ​ថា យក​ដី​ឡូ​ប្រជាពលរដ្ឋ​លក់​មិន​មាន​ទេ​តែ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាកស្រុក​នៅ​ក្រៅ​ភូមិ​យូ​ពេក​អ្នកស្រី​បាន​ប្រគល់​ទៅ​ឱ្យ​អ្នក​ផ្សេង ហើយ​ដី​គម្រោង​អភិវឌ្ឍន៍​សួនច្បា​នៅ​ពីមុខ​សាលារៀន​បឋម​សិក្សា​ស្រែ​កណ្តាល​អ្នកស្រី​បាន​ជួល​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​១០​គ្រួសា​ក្នុង​មួយ​គ្រួសា​ក្នុង​តម្លៃ​១៥ម៉ឺន​រៀល​ក្នុង​មួយ​ឆ្នាំ​តែ​លុយ​ទាំងនេះ​ ទុក​​សម្រាប់​ធ្វើបុណ្យ​ភូមិ ​។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ