ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកការស៊ើបសួរលើសំណុំរឿង​​ចិន​៤នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១១ ​មិថុនា ឆ្នាំ​២០២០ បាន…

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១១ ​មិថុនា ឆ្នាំ​២០២០ បាន និង​កំពុង​បើក​ការ​ស៊ើបសួរ លើ​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៤ នាក់​ពាក់​ព័ន្ធ​ករណី​កែ​ច្នៃផលិត និង​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ប្រមាណ​ជាង​៧គីឡូក្រាម ខណៈ​ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​ការិយាល័យ​ទី​១០ នៃ មន្ទីរ​គ្រឿងញៀន​បញ្ជូន​ទៅ​ដល់ ។

តំណាង​អយ្យកា​របើក​ការ​ស៊ើបអង្កេត​យ៉ា ង​ដូច្នេះ គឺ​សំដៅ​រក​ឲ្យ​ឃើញ​បទល្មើស​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត ដើម្បី​ធ្វើ ការ​ចោទប្រកាន់​ជា​ផ្លូវការ ដាក់​ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនា​គារ​ជា​បណ្តោះ​អាសន្ន ។

សូម​បញ្ជាក់​ថា កម្លាំង​សមត្ត​កិច្ច​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង កែ​ច្នៃ ផលិត​និង​ជួញដូរ​គ្រឿងញៀន​ចំនួន​២​កន្លែង ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង កាលពី​វេលា​ម៉ោង​៨ និង​៤០ នាទី​យប់​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​ការ​សម្របសម្រួល​ពី​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

កិច្ចសហការ​នោះ ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៤នាក់ និង​រឹបអូស​នូវ​សា​រធាតុ​ញៀន​ជាង​៧​គីឡូក្រាម រួម​ជាមួយ​សម្ភារៈ នឹង​ឧបករណ៍​ផលិត​មួយ​ចំនួន​ទៀត ។ ជនសង្ស័យ​៤​នាក់​មាន ១. ឈ្មោះ LEE SHAOFENG ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ ចិន​(​តៃវ៉ាន់​) ។​២.​ឈ្មោះ HE YI RI ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិត​ឆ្លង​ដែ ន​លេខ G45794394 ។ ៣-​ឈ្មោះ ZHANG JUN ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ចិន ។ ៤-​ឈ្មោះ CAI TAO ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ ចិន ។

ទាក់ទិននឹង​កិច្ចសហការ​បង្ក្រាប​ទីតាំង​កែ​ច្នៃ ផលិត និង​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ឲ្យ​ដឹង​ថា នេះ​ជា​ស្នាដៃ​ដ៏​ធំធេង​ថ្មី​មួយទៀត​ចំពោះ​កិច្ចសហការ​បង្ក្រាប​គ្រឿង ញៀន រវាង​កងកម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ស្នង​ការ​ដ្ឋាន​នគ​របាល​រាជធានី​ភ្នំពេញ ដែល​មានការ​ចង្អុលបង្ហាញ​ពី​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គ ស្នងការ​រង ទទួល​បន្ទុក​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និង​លោក​ឧត្តម សេនីយ៍​ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរ​បា​រាជធានី​ភ្នំពេញ ។

លោក ឡឹ​ក វណ្ណៈ បន្ត​ថា ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ថ្នាក់​ដឹក នាំ​ក្រសួង មហាផ្ទៃ​នោះ​ហើយ ទើប​បាន​ជា​នៅ​វេលា​ម៉ោង​ខាងលើ កម្លាំង​នគរបាល​ជំនា ញ​ការិយាល័យ​ទី​១០ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្តម សេនីយ៍​ទោ សារី បុត្រ​សត្យា លោក​វរៈសេនីយ៍ឯក យឹ​ម សែន​ឧត្តម ជា​នាយករង​មន្ទីរ បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ និង​ឈាន​ដល់​ការ​បង្ក្រាប​២ គោលដៅ​ផ្សេង​គ្នា ។ គោលដៅ​ទី​១.​នៅ​ចំណុច​ក្បែរ​ស្ថានទូត​អូស្ត្រាលី ផ្លូវ​ចូ ល​ទៅ​មណ្ឌល​កោះ​ពេជ្រ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន និង​គោលដៅ​ទី​២ នៅ​ចំណុច អា​ផាត​ធឺ​ម៉ិ​ន សុភា ផ្ទះ​លេខ​១៥ ផ្លូវ ៣៥២ ស្ថិត​នៅ​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

លទ្ធផលឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ដូច​មានឈ្មោះ​ខាងលើ​នេះ និង​ចាប់​យក​វត្ថុ​តាង ៖

១-​សារធាតុ​ញៀន​សរុប ទម្ងន់ ៧៣០៧.១២​ក្រាម ស្មើ​(៧​គីឡូ​៣០៧​ក្រាម​) ។ ក្នុង​មាន ៖
.​ថ្នាំ​ញៀន​ប្រភេទ​.​កេ​តា​មីន​(Ketamine) ៥០៩៤.៥១ ក្រាម ។
.​ថ្នាំ​ញៀន​ប្រភេទ​.​ម៉េ​តំ​ហ្វេ​តា​មីន​(ICE) ២១៨៤.៥៥​ក្រាម ។
.​ថ្នាំ​ញៀន​ប្រភេទ​.​ហេ​រ៉ូ​អ៊ី​ន​(Heroin)០.៣១​ក្រាម ។
.​ថ្នាំ​ញៀន​ប្រ​ភែ​ទ​.​អ៊ិ​ច​ស្តា​ស៊ី​(MDMA) ២៥.៧៥​ក្រាម ។
២.​សារធាតុ​គីមី​ផ្សំ សរុប ៖ ១០៩​គីឡូ ៥១៩.២០​ក្រាម ។
.​សារធាតុ​គីមី​ផ្សំ​៤ ប្រភេទ​(​ស្ថិត​ក្នុង​តារាង​៤) ១៦ គីឡូ ៤៩០.៣៨​ក្រាម ។
.​សារធាតុ​គីមី​ផ្សំ​៩ ប្រភេទ (​គ្មាន​ក្នុង​តារាង​) ៩៣ គីឡូក្រាម ០២៨.82​ក្រាម ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤ នាក់ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ។ ពាក់​ព័ន្ធ​ទីតាំង​ដែល​ជា​គោលដៅ​របស់​ជនសង្ស័យ លួច​ផលិត​គ្រឿងញៀន ត្រូវ​បាន​សមត្ត​កិច្ច​ផ្លុំ​បេ​ទុកជា​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ស្រាវ​ជាវ​បន្ត ៕

អត្ថបទសរសេរ ដោយ