ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! សាលាដំបូង​សម្រេច​ហើយ ជាងកាត់សក់​កៀក​នារី​ម្នាក់​ចូល​ផ្ទះ​សំណាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​បុរស​ម្នាក់​ជា​ជាង​ការ​សក់…

រាជធានី​ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​បុរស​ម្នាក់​ជា​ជាង​ការ​សក់ ពាក់​ពន្ធ​ពី​បទ​«​រំលោភ​សេពសន្ថវៈ​» ។ ក្រោយ​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវ ហើយ​សំណុំរឿង​នោះ និង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ជា​ជនសង្ស័យ​ខាងលើ​ឈ្មោះ អ៊ុ​ក តុលា ហៅ​កូ​ឡា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាងកាត់សក់ មាន​ទីលំនៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ ចំណែក​នារី​ដែល​ថា​ជា​ជន​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ។

អង្គហេតុ​ខាងលើ​ដែល​ផ្តើម​ឡើង​បណ្តាល​ឲ្យ​មានការ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ជនសង្ស័យ និង​នារី​រង​គ្រោះជា​មនុស្ស​ស្នាល់​គ្នា​ឬ​ចាត់​ទុកដូចជា​សង្សា​ទៅ​ហើយ ។ នៅ​ពី​ថ្ងៃ​ទី​៥ ខែមិថុនា ជនសង្ស័យ និង​ជន​រង​គ្រោះ រួម​មាន​មិត្តភក្តិ​ជាង​កាត់​ម្នាក់​ទៀត បាន​បបួល​គ្នា​ផឹកស៊ី បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្រវឹង​ទន់​ខ្លួន ហើយដោយ​ឃើញ​ជន​រង​គ្រោះ​មាន​ស្ថានភាព​ស្រវឹង​ដូច្នោះ ជនសង្ស័យ​ល្បួងលួងលោម​នាង​ឱ្យ​ញ៉ាំ​គ្រឿង​ស្រវឹង​រហូត​ដល់​សន្លប់​តែ​ម្តង ។

សមត្ថកិច្ច​បង្ហើប​បន្ត​ថា លុះ​ពេល​នារី​រង​គ្រោះ​ស្រវឹង​លែង​ដឹងខ្លួន​ហើយ ជាងកាត់សក់​រួម​នេះ រួម​ជាមួយ​មិត្តភក្តិ​បាន​កៀង​នាង​ចូល​ទៅ​ក្នុងផ្ទះ​សំណាក់ ដើម្បី​ចាប់​បំពាន​សេពសន្ថវៈ ប៉ុន្តែ​ពេល​នោះ​ម្ចាស់ផ្ទះ​សំណាក់​មិន​ព្រម​ជួល​បន្ទប់​ឲ្យ​នោះ​ទេ ខណៈ​ឃើញ​ក្រុម​យុវជន​ស្រវឹង​ដាប​ទាំង​អស់​គ្នា​បែប​នេះ ។

សមត្ថកិច្ច​បង្ហើប​ទៀត​ថា បន្ទាប់​ពី​ម្ចាស់ផ្ទះ​សំណាក់​គេ​មិន​ជួល​បន្ទប់​ឲ្យ​នោះ ជនសង្ស័យ​បាន​ដឹក​ជន​រង​គ្រោះ​ស្រវឹង​មិនដឹង​ខ្លួន​ចេញ​ទៅ​បាត់​ទៅ ។ នេះ​បើ​តាម​ការ​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព ដែល​សាច់ញាតិ​នារី​រង​គ្រោះ​បង្ហាញ​ប្រាប់​សមត្ថកិច្ច ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២០ នោះ គឺ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​មួយ ដោយ​មានការ​ឡោម​ព​ទ្ធ​ចាប់ខ្លួន​បុរស​ម្នាក់​ឈ្មោះ អ៊ុ​ក តុលា ជា​ជាងកាត់សក់ ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ «​រំលោភ​សេពសន្ថវៈ​» លើ​នារី​អាយុ​១៧​ឆ្នាំ​ម្នាក់ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ MOTO ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ ដោយសារ​ករណី​នេះ​ដំបូង​ឡើយ​កើត​នៅ​ទីនោះ ចំណែក​នារី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ និង​ក្រុម​គ្រួសារ​នាំ​ចេញ​ទៅ​បាត់​ដែរ ប៉ុន្តែ​ក្រោយមក​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ជាងកាត់សក់​នោះ ។

បច្ចុប្បន្ន​នេះ ជនសង្ស័យ​ពាក់ព័ន្ធ​សំណុំរឿង​នេះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បញ្ជូន​​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែមិថុនា ដែល​តំណាង​អយ្យការ​បាន​បើក​ការ​ស៊ើបសួរ​រហូត​ដល់ទី​បញ្ចប់ នឹង​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ