ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! ជិះ​ដេញ​បុក​បុរស​ម្នាក់​ និង​​ធាក់​​ម៉ូតូ​ទម្លាក់​​ទឹក​ស្អុយ រួច​ស្រែក​ថា «ចោរ​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​សុខ​ៗ ក៏​ត្រូវ​ភាគី​បង្ក​មាន​គ្នា​២​នាក់​ជិះ​២​ម៉ូតូ​គ្រឿង ហើយ​បាន​ជិះ​ដេញ​តាម​បុក និង​វាយ​ជន​រង​គ្រោះ​រួច​ក៏​ស្រែ​កថា «​ចោរ​» ក្រោយមក​ក៏​ធាក់​ជន​រង​គ្រោះ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ ធ្វើ​ឱ្យ​ប្រជា​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ក៏​ដេញ​វាយ​បណ្តាល​ឱ្យ​រង​របួសធ្ងន់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ជិះ​ម៉ូតូ​សុខ​ៗ ក៏​ត្រូវ​ភាគី​បង្ក​មាន​គ្នា​២​នាក់​ជិះ​២​ម៉ូតូ​គ្រឿង ហើយ​បាន​ជិះ​ដេញ​តាម​បុក និង​វាយ​ជន​រង​គ្រោះ​រួច​ក៏​ស្រែ​កថា «​ចោរ​» ក្រោយមក​ក៏​ធាក់​ជន​រង​គ្រោះ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ ធ្វើ​ឱ្យ​ប្រជា​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ក៏​ដេញ​វាយ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ចំណែក​ជន​បង្ក​វិញ​រត់គេច​ខ្លួន​បាត់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​ផ្សារ​មនោ​រម្យ ស្ថិត​នៅ​ភូមិ​កន្ទោក សង្កាត់​កន្ទោក​ខណ្ឌ​កំ​បូល ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ដែល​ត្រូវ​ពលរដ្ឋ​យល់​ច្រឡំ​ថា​ចោរ​វាយ​នោះ ជិះ​ម៉ូតូ​ម៉ាក ស៊ុ​យ​សូ​គី​និ​ច ពណ៌​សលាយ​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ 1FO-8907 ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​សូ​គី​និ​ច បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​ជន​បង្ក​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​ជិះ​បំ​បុក​ជន​រង​គ្រោះ ហើយ​វាយ​២​ទៅ​៣​ដៃ និង​ស្រែ​កថា «​ចោរ​ៗ» បណ្តាល​ឲ្យ​ជន​រង​គ្រោះភ័យ ក៏​ត្រូវ​ជន​បង្ក​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ ថែម​ទាំង​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ក៏​ដេញ​វាយ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ ជន​បង្ក​ទាំង​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ចំណែកឯ​ជន​រង​គ្រោះ​ដែល​ជន​បង្ក​ចោទប្រកាន់​ថា «​ចោរ​» នោះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន រួច​ឱ្យ​សមត្ថកិច្ច​នគរបាល​នាំ​ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើ​ហេតុ បន្ទាប់​ពី​ការ​ឃាត់ខ្លួន​បុរស​ដែល​គេ​ចោទប្រកាន់​ខាងលើ ទើប​ដឹង​ថា​បុរស​ខាងលើ តាម​ពិតជា​ជន​រង​គ្រោះ​នោះ​ទេ ក្រោយមក​សមត្ថកិច្ច​នគរបាល​ក៏​បាន​ប្រគល់​ម៉ូតូ​ឱ្យ​ជន​រង​គ្រោះ​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ