ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ចិន៦នាក់​ទាំងកណ្តាលអធ្រាត្រ​នៅ​ស្ទឹង​​ត្រែង​​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ក្រុម​ជនជាតិ​ចិនចំនួន​៦​នាក់​ត្រូវឃាត់ខ្លួន ​ដោយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​កម្ពុជា​-​ឡាវ​ ខណៈ​ឆ្លង​ដែល​ដោយខុសច្បាប់​តាម​ច្រករបៀង​ កាលពីវេលា​ម៉ោង​២២ និង​៤៧​នាទី​យប់​ថ្ងៃ​ទី​១០​​មិថុនា ស្ថិត​នៅ​ចំណុច​​មុខ​ប៉ុស្តិ៍​អូរ​ស្វាយ​នៃ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៧០១ ​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ…

ខេត្តស្ទឹងត្រែង​៖ ក្រុម​ជនជាតិ​ចិនចំនួន​៦​នាក់​ត្រូវឃាត់ខ្លួន ​ដោយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​កម្ពុជា​-​ឡាវ​ ខណៈ​ឆ្លង​ដែល​ដោយខុសច្បាប់​តាម​ច្រករបៀង​ កាលពីវេលា​ម៉ោង​២២ និង​៤៧​នាទី​យប់​ថ្ងៃ​ទី​១០​​មិថុនា ស្ថិត​នៅ​ចំណុច​​មុខ​ប៉ុស្តិ៍​អូរ​ស្វាយ​នៃ​វរៈ​ការពារ​ព្រំដែន​គោក​លេខ​៧០១ ​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ​។

តាម​ការ​អោយ​ដឹង​ពី​នគរបាលការពារ​ព្រំដែន​គោក​៧០១​ថា ​ជនជាតិ​ខាងលើ​ចំនួន​៦​នាក់​ធ្វើដំណើរ​មក​ពី​ខេត្ត​ព្រះ​សីហ​នុ​តាមរថយន្តឈ្នួល​មួយ​គ្រឿង​មក​ដល់ ខេត្តស្ទឹងត្រែង​នៅ​វេលា​យប់​ហើយ ត្រូវ​បន្តដំណើរ​ដោយ​ឆ្លង​ដែន​តាម​ច្រករបៀង​ចូល​ទៅ​ប្រទេស​ឡាវ និង​បន្ត​ទៅ​កាន់​ប្រទេស​ចិន​ តែ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទាមទារ​កឯកសារ​ពុំ​មាន​ច្បាស់លាស់ ទើប​ឃាត់ខ្លួន​បណ្តោះអាសន្ន​សិន​។

នគរបាល​ការពារ​ព្រំដែន​ដដែល​បន្ត​ថា​ បុរស​ជនជាតិ​ចិន​ទាំង​៦​នាក់​នោះ​រួម​មាន​១-​ឈ្មោះ HUANG HONGBIN ភេទ​ប្រុស ២-​ឈ្មោះ ZHU DENGLONG ភេទ​ប្រុស ៣-​ឈ្មោះ SHI MENG​ភេទ​ប្រុស ៤-​ឈ្មោះ ZHANG WEI​ភេទ ប្រុស​៥-​ឈ្មោះ SONG GUOYI ភេទ​ប្រុស​៦-​ឈ្មោះ HAOJIANR ONG ភេទ​ប្រុស​មិន​មាន​លិខិត ឆ្លង​ដែន ឡើយ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ម៉ាក ស្តា​រិច​ពណ៌​ទឹកប្រាក់ ស្លាក​លេខ ព្រះ​សីហ​នុ ២C ៩៨០០ បើកបរ​ដោយ​ឈ្មោះ តុំ ច័ន្ទ​បូ​រី ភេទ​ប្រុស​ជនជាតិ​ខ្មែរ​មុខរបរ រត់​ឡាន​ឈ្នួល មក​ពី​ខេត្ត​ព្រះ​សីហ​នុ​។

ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង លោក អូត សី​ុ​វុ​ត្ថា បាន​ប្រាប់​កោះសន្តិភាព​ថា ​ជនជាតិ​ចិន​ខាងលើ បាន​បញ្ជូន​ពី​ព្រំដែន​មក​ដល់​ស្នង ការដ្ឋាន​នគរបាល​ខេត្ត​ហើយ ហើយ​លោក​កំពុង​រាយការណ៍​ជូន ទៅ​អគ្គនាយក​ដ្ឋាន​ដែរ​រង់ចាំ​ការ ពិនិត្យ​និង​ឯកភាព​យ៉ាងណា​ៗ​នឹង បន្ត​នីតិវិធី​ថែម​ទៀត​។​លោក​បន្ត​ថា ជនជាតិ​ចិន​ទាំង​៦​នាក់​ខាងលើ​មាន​លិខិតឆ្លងដែន​៥​នាក់​លើកលែង​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែល​មិន​មាន លិខិតឆ្លងដែន​ដោយនៅ​ក្នុង​ការ​ធ្វើ​ដំណើរ​តែ​មួយ​ទើប​ឃាត់​ទាំង អស់​គ្នា​សិន​រង់ចាំ​ការ​សម្របសម្រួល​ពី​ថ្នាក់ដឹកនាំ​ខាងលើ​នឹង ត្រូវ​អនុវត្ត​បែប​ណា​បន្ត​ទៀត​។ បច្ចុប្បន្ន​ ជនជាតិ​ចិន​ទាំង​៦​នាក់ខាងលើ ​កំពុង​ស្ថិត​នៅ​ស្នងការដ្ឋាននគរបាល​ខេត្តស្ទឹងត្រែង​នៅឡើយទេ​ ៕

អត្ថបទសរសេរ ដោយ