ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​មួយ​រូប​លើក​ឡើង​ថា ហេតុ​អី​មនុស្ស​ស្រី​សុខចិត្ត​យកប្តី​អាយុ​ច្រើន​ជាង​ខ្លួន ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រឿង​ពិត​កម្រ​ណាស់​ដែល​តារា​ស្រី​មួយ​រូប មិន​ធ្លាប់​មានរឿង​អាស្រូវ​ស្នេហា​ពី​មុន​មក​នោះ ស្រាប់តែ​ពេល​នេះ​នាង​បាន​លាតត្រដាង​ការ​ពិត​មួយ​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​របស់​នាង​ដែល​យកប្តី​ចាស់​ជាង​ខ្លួន ។ ជាមួយនឹង​រូបថត​ពីរ​សន្លឹក​ដែល​មួយ​សន្លឹក​ជា​រូបថត​ជុំ​ជាមួយនឹង​ស្វាមី និង​កូន​តូច និង​មួយ​សន្លឹក​ទៀត​គឺជា​រូប​របស់​ស្រី​ស្អាត​យើង គ្រង​ឈុត​រ៉ូ​ប​ពណ៌​ផ្កាឈូក​យ៉ាង​ស្រស់​ស្អាត​នោះ…

រាជធានី​ភ្នំពេញ ៖ ជា​រឿង​ពិត​កម្រ​ណាស់​ដែល​តារា​ស្រី​មួយ​រូប មិន​ធ្លាប់​មានរឿង​អាស្រូវ​ស្នេហា​ពី​មុន​មក​នោះ ស្រាប់តែ​ពេល​នេះ​នាង​បាន​លាតត្រដាង​ការ​ពិត​មួយ​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​របស់​នាង​ដែល​យកប្តី​ចាស់​ជាង​ខ្លួន ។

ជាមួយនឹង​រូបថត​ពីរ​សន្លឹក​ដែល​មួយ​សន្លឹក​ជា​រូបថត​ជុំ​ជាមួយនឹង​ស្វាមី និង​កូន​តូច និង​មួយ​សន្លឹក​ទៀត​គឺជា​រូប​របស់​ស្រី​ស្អាត​យើង គ្រង​ឈុត​រ៉ូ​ប​ពណ៌​ផ្កាឈូក​យ៉ាង​ស្រស់​ស្អាត​នោះ នាង នូវ សូ​នី​តា​បាន​បង្ហោះ​សារ​យ៉ាង​មាន​អត្ថន័យ​ស្តី​ពី​ការ​រៀប​ការ​របស់​នាង ។ ផ្តើម​នឹង​សំណួរ​ដែល​នាង​បាន​ចោទសួរ​ថា ហេតុ​អី​មនុស្ស​ស្រី​សុខចិត្ត​យកប្តី​អាយុ​ច្រើន​ជាង​ខ្លួន​នោះ នាង​បាន​បកស្រាយ​ថា ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​បុរស​ម្នាក់​នេះ​អាច​មិនមែន​ជា​បុរស​សង្ហា មិន​ឡូយឆាយ បណ្ដើរគ្នា​ទៅ​ណា​មក​ណា​ក៏​មិន​សក្តិ​សម​នឹង​នាង​ដែរ តែបើ​និយាយ​ថា មក​ពី​គាត់​ជា​អ្នកមាន​ទ្រព្យ មានមុខមាត់ ក៏​មិនមែន​អាច​ឱ្យ​នាង​ជ្រើសរើស​គាត់​ដែរ ព្រោះថា លុយ​ដែល​នាង​មានការ​ងារ​ដែល​នាង​ធ្វើ ក៏​អាច​ចិញ្ចឹម​នាង និង​គ្រួសារ​នាង​ឱ្យ​រស់នៅ​បាន​ស្រួល​ហើយ​» ។

នាង​បាន​បន្ត​ថា ប៉ុន្តែ​អាច​មាន​ចំណុច​ផ្សេង​ទៀត ដែល​នាង​សុខចិត្ត​ជ្រើស​យក​បុរស​វ័យ​ច្រើន​ជាង​នេះ គឺ ៖ ១. មិន​សង្ហា បណ្ដើរ​ទៅ​ណា​មិន​សម តែ​គាត់​មាន​ចរិត​ចាស់ទុំ បណ្ដើរ​ទៅ​ណា​មក​ណា​ធ្វើ​ឱ្យ​នាង​មាន​សេចក្ដី​ថ្លៃថ្នូរ អាច​ចូល​ចំណោម​គេ​ចុះ ។ ២. គាត់​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​ថា កក់ក្ដៅ មាន​សុវត្ថិភាព គ្រប់ពេល​ដែល​នាង​មាន​គាត់​នៅ​ក្បែរ ។ ៣. គាត់​ផ្ដល់​កម្លាំងចិត្ត ជំរុញ​នាង​គ្រប់​កាលៈទេសៈ និង​តែងតែ​ផ្ដល់​គំនិតល្អ​ៗ គាំទ្រ​នាង​គ្រប់ពេល​។ ៤. គាត់​ប្រៀប​ដូច​ជា​ឪពុក​ម្នាក់ អត់ឱន អធ្យាស្រ័យ មានចិត្ត​មេត្តា ចេះ​ការពារ និង​ជា​ពិសេស​គឺ មិន​ដែល​ធ្វើ​ឱ្យ​នាង ខ្វល់​គិត ពិបាកចិត្ត ព្រោះតែ​គាត់​នោះ​ឡើយ ។

៥. គាត់​អាច​ធ្វើ​បាន​គ្រប់យ៉ាង ដើម្បី​នាង លះបង់​ស្មោះត្រង់​យល់ចិត្ត ជា​ពិសេស គឺ​សម្ដី​ស​ម្ដៅ​គិតគូរ មិន​ចេះ​ត្អូញត្អែរ មិន​ពូកែ​ដ្រា​ម៉ា មិន​ស្រែក​គំហក មិន​ដែល​បង្ខំ​នាង​នោះ​ទេ អ្វី​ៗ គឺ​ផ្ដល់​សិទ្ធ​ក្នុង​ការ គិត ពិភាក្សា និង​ដោះស្រាយ​គ្នា​ជា​និច្ច ។

ជ្រើសរើស​គូជីវិត មិនបាច់​ខ្វល់​ទេ​ថា គាត់​សម​នឹង​យើង ឬ​ក៏​អត់ អ្នក​ដទៃ​គេ​មើល​មិន​គិត ឬ​និយាយ​បែប​ណា អ្វី​ដែល​សំខាន់​គឺ យើង​អាច​ទទួលយក​គាត់​បាន គាត់​អាច​ផ្ដល់​ឱ្យ​យើង នូវ​អ្វី​ដែល​យើង​ត្រូវការ នោះ​គឺ សេចក្ដី​ស្រឡាញ់ ភាព​ស្មោះត្រង់ ក្នុង​ជីវិត​គូ​ដ៏​យូរអង្វែង ។

បញ្ជាក់ ចាស់ រឺ​ក្មេង​អាស្រ័យ​ទៅ​លើ​ច​រិ​ក​របស់​ប្តី​ដែរ ។ #​មនុស្ស​ចុង​ក្រោយ ។ នេះ​ជា​អាច​ចាត់ទុកជា​លើក​ទី​១ ហើយ​ដែល​នាង នូវ សូ​នី​តា​បាន​បង្ហោះ​រូប​ជា​សាធារណៈ​ជាមួយ​ប្តី​របស់​នាង គឺ​លោក ទិ​ត្យ ថា​វរិ​ទ្ធ និង​កូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ