ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​មិត្តភក្តិ​ទៅ​ក្នុង​ព្រៃ​ធ្វើ​ដូច​ក្នុង​វី​ដេ​អូ​ហ្គេ​ម តែ​លទ្ធផល​គឺ​ពិតជា​តក់ស្លុត

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ តាម​ប្រភព​ព័ត៌មាន Vietnam News បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​ដែល​មានឈ្មោះ​កាត់​ថា H. T. V….

ប្រទេស​វៀតណាម ៖ តាម​ប្រភព​ព័ត៌មាន Vietnam News បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ម្នាក់​ដែល​មានឈ្មោះ​កាត់​ថា H. T. V. D. ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​បាត់បង់​ជីវិត ដោយ​ក​.​ដៃ​របស់​ក្មេង​ប្រុស​រូប​នេះ​ដែល​ត្រូវ​បាន​គេ​ចង​ជាប់​គ្នា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​អង្គា​រ៍ ក្នុងស្រុក QuỳnhLưu ខេត្ត Nghệ An ភាគ​កណ្តាល​។

ជន​បង្ក​មានឈ្មោះ​កាត់​ថា D.N.H ជា​សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ Quỳnh Lưu ហើយ​ក៏​ជា​អ្នក​ជិតខាង​របស់​ជន​រង​គ្រោះ​ផង​ដែរ ។ ហើយ​កាលពី​ថ្ងៃ​ពុធ ជន​បង្ក​បាន​សារភាព​ថា បាន​នាំ​ជន​រង​គ្រោះ ទៅ​ព្រៃ​នៅ​ស្រុក​Yên Thành កាលពី​ថ្ងៃអាទិត្យ ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​គាត់​។ ចំណែក​បំណង​របស់​គាត់​យោង​ទៅ​តាម​សក្ខីកម្ម​របស់​ជន​បង្ក​ឈ្មោះ H គឺ​ដើម្បី​ធ្វើ​ដូច​ក្នុង​វី​ដេ​អូ​ហ្គេ​ម ដែល​ខ្លួន​បាន​លេង ដោយ​ក្នុង​ហ្គេ​ម​នោះ​គឺ​ត្រូវ​យក​តួ​ទៅ​លាក់​ទុក​មិន​ឱ្យ​គេ​ដឹង​ថា​នៅ​ទីណា ហើយ​ខណៈ​ពេល​រក​ឃើញ​វិញ​នឹង​ក្លាយទៅជា​វីរបុរស​។ ដូចនេះ​ហើយ​បានជា​គេ​ធ្វើ​ទៅ​លើ D ដែល​ជា​ជន​រង​គ្រោះ ទើប​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​បែប​នេះ​។

ទោះ​យ៉ាងណា ក្នុង​នាម​ជា​ក្រុម​គ្រួសារ​របស់ D អាជ្ញាធរ​ក្នុង​តំបន់ និង​ប្រជាជន​រាប់រយ​នាក់​បាន​ចាប់ផ្តើម​ស្វែងរក​ក្មេង​ដែល​បាត់​ខ្លួន​នោះ​។ H បាន​ភ័យ​ខ្លាច ហើយ​សម្រេចចិត្ត​មិន​ប្រាប់​នរណា​ម្នាក់​ឱ្យ​ដឹង​រឿង​នេះ​ឡើយ​។

យោង​ទៅ​តាម​គ្រូ​របស់ H បានឱ្យ​ដឹង​ថា H ដែល​ជា​ជន​បង្ក គឺជា​ក្មេង​មាន​ប្រជាប្រិយភាព តែ​ចូល​ចិត្ត​លេង​ហ្គេ​ម​ពេក​។ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ H ត្រូវ​បាន​ប៉ូលិស​ក្នុង​តំបន់​កោះហៅ​សាកសួរ​។

ដោយសារ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មាន​ជីវភាព​ក្រីក្រ ទីភ្នាក់ងារ​ស៊ើបអង្កេត​មិន​រាប់​បញ្ចូល​បំណង​នៃ​ការ​ជំរិត​ទារប្រាក់ និង​ការ​ចាប់ពង្រត់​នោះ​ទេ​។ ផ្អែក​លើ​រូបភាព​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ថា H ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មនុស្ស​ចុង​ក្រោយ​ដែល​បាន​ទាក់ទង​ជាមួយ​ជន​រង​គ្រោះ​។ នៅ​ពេល H បង្ហាញ​ប៉ូលិស​នៅ​កន្លែង​ដែល​គាត់​លាក់ D គឺ​ពេល​នោះ D បាន​បាត់បង់​ជីវិត​ទៅ​ហើយ​។ ពេល​នេះ​នគរបាល​ខេត្ត Nghệ An កំពុង​ពង្រីក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​៕ ដក​ស្រង់​ចេញពី​វេ​ប​សាយ ៖ vietnamnews (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ