ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​៥​ថ្ងៃ ប្រេ​ស៊ី​ល​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី​ដល់​ទៅ​ជាង​១​សែន​នាក់

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ប្រទេស​ប្រេ​ស៊ី​ល បាន​បញ្ជាក់​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី…

ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ប្រទេស​ប្រេ​ស៊ី​ល បាន​បញ្ជាក់​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ថ្មី ជាង ១០០,០០០​ករណី​។

ក្រសួងសុខាភិបាល​របស់​ប្រទេស​ប្រេ​ស៊ី​ល បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំនួន ៣២,០០០​នាក់​ផ្សេង​ទៀត ក្នុង​រយៈពេល​២៤​ម៉ោង​កន្លង​មក ដែល​ចំនួន​សរុប​នៃ​ការ​ឆ្លង​កូ​វី​ដ​១៩ របស់​ប្រទេស​នេះ មាន​យ៉ាង​ហោច​ណាស់ ៧៧២,៤១៦​ករណី​។

ជាមួយ​គ្នា​នេះ​ដែរ ករណី​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​១៩ នៅ​ប្រទេស​នេះ ក៏​ឡើង​ជិត​ដល់ ៤០,០០០​ករណី ក្រោយ​ពី​មាន​អ្នក​បាត់បង់​ជីវិត​ថ្មី​ចំនួន ១,២៧៤​នាក់ កាលពី​ថ្ងៃ​ពុធ​។

ចំនួន​អ្នក​បាត់បង់​ជីវិត ដោយសារ​កូ​វី​ដ​១៩ នៅ​ប្រេ​ស៊ី​ល មាន​ចំនួន ៣៩,៦៨០​នាក់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ប្រេ​ស៊ី​ល គឺជា​ប្រទេស​ដែល​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​បំផុត​នៅ​ក្នុង​អា​មេ​រិ​កឡា​ទី​ន ដោយ​ជំងឺ​កូ​វី​ដ​១៩​។ វា​មាន​ចំនួន​ករណី​ឆ្លង​កូ​វី​ដ​ខ្ពស់​បំផុត​ទី​២ នៅ​ទូ​ទាំង​ពិភពលោក ដែល​ស្ថិត​នៅ​ពីក្រោយ​សហរដ្ឋអាមេរិក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ