ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ​មនុស្ស​ល្អ​មាន​៧​យា់ង

3 ឆ្នាំ មុន

មនុស្ស​ល្អ​មាន​លក្ខណៈ​សម្គាល់​៧​ប្រការ​ដែល​បុគ្គល​គួរ​កត់ចំណាំ​ចាំ​ទុក​ក្នុង​ចិន្តា និង​គួរ​ដើរ​តាម​លំ​អាន​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​គឺៈ ១-​ធម្ម​ញ្ញុ​តា ភាវៈ​ជា​អ្នក​ស្គាល់​នូវ​ហេតុ​និង​ផល ដូចជាដឹងថា របស់នេះជាហេតុជាទីតាំងនៃផលជាដើម ។ ២-អត្ថញ្ញុតា ភាវៈ​ជា​អ្នក​ស្គាល់​នូវ​ផល​នៃ​ហេតុ​មាន​ស្គាល់​ថា សេចក្តីសុខ​នេះ​ជា​ផល​ដែល​កើតមក​អំពី​ហេតុ​ជាដើម…

មនុស្ស​ល្អ​មាន​លក្ខណៈ​សម្គាល់​៧​ប្រការ​ដែល​បុគ្គល​គួរ​កត់ចំណាំ​ចាំ​ទុក​ក្នុង​ចិន្តា និង​គួរ​ដើរ​តាម​លំ​អាន​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​គឺៈ

១-​ធម្ម​ញ្ញុ​តា ភាវៈ​ជា​អ្នក​ស្គាល់​នូវ​ហេតុ​និង​ផល ដូចជាដឹងថា របស់នេះជាហេតុជាទីតាំងនៃផលជាដើម ។

២-អត្ថញ្ញុតា ភាវៈ​ជា​អ្នក​ស្គាល់​នូវ​ផល​នៃ​ហេតុ​មាន​ស្គាល់​ថា សេចក្តីសុខ​នេះ​ជា​ផល​ដែល​កើតមក​អំពី​ហេតុ​ជាដើម ។

៣-អត្ត​ញ្ញុ​តា ភាវៈ​ជា​អ្នកដឹង​ខ្លួន​ថា យើង​មាន​ជាតិ​គោត្រ​ត្រកូល​យ៉ាងនេះ ស័ក្តិយស​សម្បត្តិ​បរិវារ​ប៉ុណ្ណេះ ចំណេះវិជ្ជា ត្រឹម​ប៉ុណ្ណេះ​ៗ ហើយ​ត្រូវ​ប្រព្រឹត្ត​ខ្លួន​ឱ្យ​សមគួរ​ដល់​ឋានៈ​ដែល​មាន​នោះ​ៗ ។

៤-មត្តញ្ញុតា ជា​អ្នក​ស្គាល់ប្រមាណ​ក្នុង​ការ​ស្វែងរក​ទ្រព្យ​ចិញ្ចឹមជីវិត​ដោយ​សម្មាជីវៈ និង​ស្គាល់ប្រមាណ​ក្នុង​ការ​បរិភោគ​ឱ្យ​ល្មម​សមគួរ ។

៥-កាល​ញ្ញុ​តា ជា​អ្នក​ស្គាល់​កាល​វេលា​ដ៏​សមគួរ​ក្នុង​ពេល​ប្រកប​កិច្ច​នោះ​ៗ ។

៦-បរិ​សញ្ញុ​តា របៀប​ជា​អ្នក​ស្គាល់​ប្រជុំជន និង​កិរិយា​ដែល​ត្រូវ​ប្រព្រឹត្ត​ក្នុង​ទីប្រជុំជន​នោះ​ៗ​ថា ពួក​នេះ​កាល​ទៅរ​កតោង​ធ្វើ​កិរិយា​យ៉ាងនេះ ត្រូវ​និយាយ​យ៉ាងនេះ​ជាដើម ។

៧-បុគ្គល​ញ្ញុ​តា ជា​អ្នក​ស្គាល់​នូវ​អធ្យាស្រ័យ​នៃ​បុគ្គល​ថា បុគ្គល​នេះ​ល្អ គួរ​គប់​ជា​មិត្ត បុគ្គល​នេះ​ជា​មនុស្ស​អាក្រក់​មិន​គួរ​គប់​យក​ជា​មិត្ត​ជាដើម ។

លំ​អាន​ទាំង​៧​ប្រការ​នេះ​កើត​មាន​ដល់​បុគ្គល​ណា បុគ្គល​នោះ​នឹង​ចម្រើន​ដោយ​ស​បរិវារ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ