ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ប្រពន្ធ​ទៅ​សម្រាលកូន បែរជា​ភ្លើង​ក៏​លេប​ត្របាក់​ផ្ទះ​ខ្ទេច​អស់​ជាង​១​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​លក់​អីវ៉ាន់​ចាប​ហ៊ួ​យ​មួយ​កន្លែង​បាន​បិទទ្វារ ហើយ​នាំ​ប្រពន្ធ​ទៅ​សំរាលកូន​នៅ​មន្ទីរពេទ្យ ស្រាប់តែ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ បណ្តាល​ឲ្យ​​រង​ការ​ខូចខាត​សម្ភារៈ​ស្ទើរ​ទាំងស្រុង ដែល​សរុប​ជា​ថវិកា​ជាង​១​ម៉ឺន​ដុល្លារ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​នាំ​គ្នា​ជួយ​វាយ​ទំ​លុះ​ទ្វារ ដើម្បី​យក​ទឹក​បាញ់​ពន្លត់​កាលពី​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ផ្ទះ​លក់​អីវ៉ាន់​ចាប​ហ៊ួ​យ​មួយ​កន្លែង​បាន​បិទទ្វារ ហើយ​នាំ​ប្រពន្ធ​ទៅ​សំរាលកូន​នៅ​មន្ទីរពេទ្យ ស្រាប់តែ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ បណ្តាល​ឲ្យ​​រង​ការ​ខូចខាត​សម្ភារៈ​ស្ទើរ​ទាំងស្រុង ដែល​សរុប​ជា​ថវិកា​ជាង​១​ម៉ឺន​ដុល្លារ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​នាំ​គ្នា​ជួយ​វាយ​ទំ​លុះ​ទ្វារ ដើម្បី​យក​ទឹក​បាញ់​ពន្លត់​កាលពី​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ខាងលើ​ឈ្មោះ សំបូរ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​ចាប​ហ៊ួ​យ ស្នាក់​នៅផ្ទះ​កើតហេតុ មានស្រុក​កំណើត​នៅ​ភូមិ កោះ​ចិន ឃុំ​ពាម​ព​ភ្លោះ ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម​។

តាម​ប្រភព​ពី​ពលរដ្ឋ​ជិត​កន្លែង​កើតហេតុ បាន​ប្រាប់​ថា នៅ​មុន​កើតហេតុ ពួក​គាត់​កំពុង​តែ​ដេក​លង់លក់ ក៏​ស្រាប់តែ​មាន​ផ្សែងហុយ​ខ្លាំង បណ្តាល​ឲ្យ​ឈ្លក់​ក៏​នាំ​គ្នា​ផ្អើល​ឆោឡោ​មក​រក​មើល ស្រាប់តែ​ឃើញ​អណ្តាតភ្លើង​កំពុង​តែ​ឆេះ​ចេញ​ផ្ទះ​លក់​ចាបហួយ​ដែល​បាន​ចាក់សោ​ពី​ខាងក្រៅ​ជាប់ ។ ភ្លាម​ៗ​នោះ​ពួក​គាត់​ក៏​នាំ​គ្នា​វាយ​ទំ​លុះ​ទ្វារ ហើយ​អ្នកខ្លះ​ទាញ​ទុយោ​ទឹក​មក​បាញ់​ពន្លត់ អ្នកខ្លះ​ទៀត​យក​ធុង​ដងទឹក​ជះ និង​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ។

ពេល​ដឹង​ដំណឹង​ភ្លាម លោក ថេ​ង កុសល ដែល​ជា​មេ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​អន្តរាគមន៍​កន្លែង​កើតហេតុ​ភ្លាម​ៗ​ទាន់​ពេលវេលា បន្ទាប់​មក​ប្រជាពលរដ្ឋ​ដែល​ជួល​ផ្ទះ​នៅ​ជាន់​ខាងលើ​ផ្ទះ​ដែល​កំពុង​តែ​ឆេះ​នេះ បាន​ទាក់ទង​ទៅ​ហៅ​ម្ចាស់ផ្ទះ​ដែល​កំពុង​តែ​នាំ​ប្រពន្ធ​ប​ទៅ​សំរាលកូន​នៅ​មន្ទីរពេទ្យ​។

បើ​តាម​សម្ដី​ម្ចាស់ផ្ទះ​គាត់​បាន​បញ្ជាក់​ប្រាប់​ថា មុន​ពេល​កើតហេតុ គាត់​បាន​នាំ​ប្រពន្ធ​ទៅ សម្រាល​​កូន​នៅ​មន្ទីរពេទ្យ​ចំនួន​២​យប់​២​ថ្ងៃ​មក​ហើយ ដោយ​ចាក់សោ​ផ្ទះ​ទុក​ចោល​មិន​មាន​អ្នក​នៅផ្ទះ​ទេ ហើយ​ការ​សម្រាលកូន​លើក​នេះ​ជា​កូន​ទី​២ ហើយ​ចំពោះ​ការ​ឆេះ​នេះ បណ្តាល​ខូចខាត​សម្ភារៈ​ស្ទើរ​ទាំងស្រុង​ដែល​សរុប​ជា​ថវិកា​ជាង​១​ម៉ឺន​ដុល្លារ​ឯណោះ ។

គួរ​បញ្ជាក់​ថា អគ្គិភ័យ​ខាងលើ​នេះ ប្រជាពលរដ្ឋ​នាំ​គ្នា​បាញ់​ពន្លត់​អស់​រយៈពេល​ចំនួន​១​ម៉ោង​ទើប​រលត់​ទៅ​វិញ ដោយ​មិន​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​នោះ ទេ គឺ​មាន​តែ​ប្រជាពលរដ្ឋ​ជួយ​ពន្លត់ រួម​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​តែ​ប៉ុណ្ណោះ ។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ ត្រូវ​បាន​គេ​សង្ស័យ​ថា ប្រហែល​មក​ទុ​ស្សេ​ខ្សែភ្លើង​ហើយ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​បន្ត​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ