ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយខ្មែរចាញ់ប្រៀបលុយសាំងហ្គាពួរ និងថៃ តែស្មើគ្នាជាមួយវៀតណាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរនៅថ្ងៃនេះ គឺចាញ់ប្រៀបប្រាក់ដុល្លារ សាំងហ្គាពួរ និងប្រាក់បាតថៃ ប៉ុន្តែស្មើកម្លាំងគ្នាជាមួយប្រាក់ដុងវៀតណាម នេះបើធៀប នឹងថ្ងៃម្សិលមិញ ។…

រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរនៅថ្ងៃនេះ គឺចាញ់ប្រៀបប្រាក់ដុល្លារ សាំងហ្គាពួរ និងប្រាក់បាតថៃ ប៉ុន្តែស្មើកម្លាំងគ្នាជាមួយប្រាក់ដុងវៀតណាម នេះបើធៀប នឹងថ្ងៃម្សិលមិញ ។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១១ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេងប្រាក់ ដុល្លារសាំងហ្គាពួរមានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរ ដែល ១ដុល្លារសាំងហ្គាពួរ ទិញចូល រហូតដល់ ២៩៥៦ រៀល លក់ចេញ ២៩៨៥ រៀល ខណៈដែលកាលពីថ្ងៃម្សិលមិញទិញចូលតែ ២៩៤៩ រៀល និងលក់ចេញតែ ២៩៧៨ រៀលប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរសម្រាប់ហាងឆេងអត្រាប្តូរប្រាក់បាតថៃក៏មានប្រៀបជាងប្រាក់រៀលខ្មែរដែរ ដែលថ្ងៃនេះ ១បាតថៃ ទិញចូលរហូតដល់ ១៣២ រៀល និងលក់ចេញ ១៣៣ រៀល ដែលម្សិលមិញទិញចូលត្រឹមតែ ១៣១ រៀល ហើយលក់ចេញតែ ១៣២ រៀលប៉ុណ្ណោះ ។

ដោយឡែកចំពោះប្រាក់ដុងវៀតណាមវិញ គឺមានការប្រែប្រួលតិចតួចបំផុត សម្រាប់តែ ការលក់ចេញប៉ុណ្ណោះ ដែលថ្ងៃនេះ ១០០០ដុង ទិញចូល ១៧៧ រៀល លក់ចេញ ១៧៨ រៀល ហើយកាលពីថ្ងៃម្សិលមិញទិញចូល ១៧៧ រៀល និងលក់ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ