ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​លេប​ត្របាក់​បឹង​កា​ឡូ​យ៉ាង​​សន្ធោសន្ធៅ​ទាំង​ព្រឹក

3 ឆ្នាំ មុន
  • ព្រះសីហនុ

ក្រុងព្រះសីហនុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​បឹង​កា​ឡូ​ចំនួន​២​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​ព្រឹក​ព្រលឹម ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។…

ក្រុងព្រះសីហនុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​បឹង​កា​ឡូ​ចំនួន​២​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​ព្រឹក​ព្រលឹម ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។ ហើយ​ក្នុង​ហេតុការណ៍​នោះ​សមត្ថកិច្ច​ចម្រុះ​ផ្នែក​ពន្លត់អគ្គីភ័យ កំពុង​អន្តា​គម​ន៍​ពន្លត់​នៅ​ទីតាំង​កន្លែង​កើតហេតុ​ហើយ ។

សេចក្តីរាយការណ៍​បន្ត​ថា បឹង​កា​ឡូ​ចំនួន​២​ទីតាំង​ខាងលើ​នេះ មាន ទីតាំង​ទី​១-​ឈ្មោះ ហ្វូ​ត​ព្រី​ន មាន​ចំនួន​១៤​តូប និង​ភោជនីយដ្ឋាន​១ រួម​ទាំង​សម្ភារ​មួយ​ចំនួន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ។ ចំណែក​ទីតាំង​២-​ឈ្មោះ បា​ណា​ណា មាន​ចំនួន​១៣​តូប រួម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត ក៏​ត្រូវ​អគ្គិភ័យ​លេប​ប្រ​បាក់​ខ្ទេច​អស់ទាំង​ស្រុង​ផង​ដែរ ។

តាម​ប្រភព​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការ​រង​ទទួល​បន្ទុក​បង្ការ និង​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មានការ​ឆាបឆេះ​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ គ្រាន់តែ​គេ​សង្ស័យ​ថា អាច​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ប៉ុន្តែ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​លើ​រក​មូលហេតុ​នៃ​ករណី​អគ្គិភ័យ​ខាងលើ​នេះ​ឱ្យ​កាន់តែ​ច្បាស់​ហើយ​។

គួរ​បញ្ជាក់​ថា ហេតុការណ៍​អគ្គិភ័យ​ខាងលើ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៣​គ្រឿង និង​ប្រើប្រាស់​ទឹក​សរុប​៨​ឡាន​ផង​ដែរ ដើម្បី​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ លុះ​រហូត​ដល់​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ដដែល ទើប​ភ្លើង​បាន​រលត់​ទាំងស្រុង ហើយ​ករណី​នេះ មិន​បណ្តាល​ឱ្យ​មាន​អ្នក​នរណា​ម្នាក់​រង​របួស​ឡើយ​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ