ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច្នេះ សូមកុំចេះតែ៊ហ៊ានពិសារ​ស្រាថ្នាំ​គ្មាន​​ប្រភព​ ចៀសបាត់ជីវ​ិត​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ​៖ ព័ត៌មានបន្ត​លើ​ករណី​ពុល​ស្រា​ថ្នាំ​​ នាព្រឹកថ្ងៃទី១១ មិថុនា រដ្ឋបាល​ខេត្តបន្ទាយ​មានជ័យ បានសេចក្តីជូនដំណឹងដល់អាជីវករ​លក់ដូរទំនិញ ត្រូវផ្អាកលក់​ប្រភេទ​ស្រា​ដែល​មាន​ថ្នាំ​ឈ្មោះ​«ស្រាថ្នាំចិនសែ តាំងគួយ»នេះ ដែល​បង្កឱ្យបាត់បង់ជីវិតមនុស្ស ។…

ខេត្តបន្ទាយមានជ័យ​៖ ព័ត៌មានបន្ត​លើ​ករណី​ពុល​ស្រា​ថ្នាំ​​ នាព្រឹកថ្ងៃទី១១ មិថុនា រដ្ឋបាល​ខេត្តបន្ទាយ​មានជ័យ បានសេចក្តីជូនដំណឹងដល់អាជីវករ​លក់ដូរទំនិញ ត្រូវផ្អាកលក់​ប្រភេទ​ស្រា​ដែល​មាន​ថ្នាំ​ឈ្មោះ​«ស្រាថ្នាំចិនសែ តាំងគួយ»នេះ ដែល​បង្កឱ្យបាត់បង់ជីវិតមនុស្ស ។ ស្រាថ្នាំនេះ ត្រូវបាន​យកទៅ​​ធ្វើការ​ពិសោធន៍និងស្រាវ​ជ្រាវ​បន្ត ។

គួរបញ្ជាក់ថា មាន​ជន​រង​គ្រោះ​ដែល​ស្លាប់​នៅ​ស្រុក​ម៉ា​ឡៃ​៣​នាក់ និងនៅ​ក្រុង​ប៉ោយ​​ប៉ែ​ត​ម្នាក់​ ដែល​មាន​១-​ឈ្មោះ ឆ​ន ឈឿ​ន ហៅសឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ប្រជា​​ការពារ​នៅ​ភូមិ​អូរ​សំព័រ ឃុំ​អូរ​សំព័រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។ ២-​ឈ្មោះ ឃ្លាំង ចិ​ត្ត្រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ចំណោម​កើត ឃុំ​ចំណោម ស្រុក​មង្គលបុរី​(​ស្លាប់​)​នៅ​ភូមិ​អូរ​ស្អំ ស្រុក​ម៉ា​ឡៃ ។៣-​ឈ្មោះ ម៉ា​ន នេ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​រូង ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ ​ខេត្តបន្ទាយមាន​ជ័យ ។ និង៤-​ឈ្មោះ មាឌ គង់ អាយុ​៣៥​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​អូរ​អណ្តូង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បុរី ខេត្តបន្ទាយមានជ័យ មុខរបរ​កម្មករ​សំណង់ ពេល​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មង្គលបុរី ស្លាប់​តាម​ផ្លូវ (​ក្រុង​ប៉ោយ​ប៉ែ​ត​) ។

ដោយឡែក ជន​រង​គ្រោះ​កំពុង​ទទួល​ការ​សង្គ្រោះ​ទាំង​នៅ​ស្រុក​ម៉ា​ឡៃ និង​ក្រុង​ប៉ោយ​ប៉ែ​ត សរុប​៧​នាក់
១-​ឈ្មោះ ថា នៅ​ភូមិ​អូរ​ស្អំ (​ស្រាល​) ។ ២-​ឈ្មោះ ជា តួ នៅ​ភូមិ​ចំណោម​កើត (​ស្រាល​) ។៣-​ឈ្មោះ ហាក់ នៅ​ភូមិ​អូរ​ស្អំ (​ស្រាល​)​ទាំង​បី​នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ម៉ា​ឡែ ។៤-​ឈ្មោះ អុ​ិ​ន ប៊ុ​ន​ឆាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​អណ្តូង ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ មុខរបរ​កម្មក​សំណង់ នៅ​ប៉ោយ​ប៉ែ​ត (​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ប៉ោយ​ប៉ែ​ត​) ។៥-​ឈ្មោះ ស ចាម អាយុ​៤៩​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​អូរ​អណ្តូង ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ មុខរបរ​កម្មករ​សំណង់ (​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប៉ោយ​ប៉ែ​ត ។៦-​ឈ្មោះ ឡុ​ង អាយុ​២៨​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​អូរ​អណ្តូង ឃុំ​បន្ទាយ​នាង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ មុខរបរ​កម្មករ​សំណង់ (​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មង្គលបុរី ។ ៧-​ឈ្មោះ កន អាយុ​២៧​ឆ្មាំ ភេទ​ប្រុស រស់នៅ​ភូមិ​អូរ​អណ្តូង ឃុំ​បន្ទាយ​នាង​ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ មុខរបរ​កម្មករ​សំណង់ (​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មង្គលបុរី​) ។ ចំណែក​៤​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ។

សូមរំលឹកថា ករណី​ពុល​ស្រា​ថ្នាំ​ចិនសែ ដែល​មាន​យីហោ​«​តាំង​គួ​យ​» និង​១១​នាក់​ផ្សេង​ទៀត​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ បាន​កើតឡើងនៅ​វេលា​យប់​ថ្ងៃ​ទី​៨ និង​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ស្រុក​ម៉ា​ឡៃ និង​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ តាម​របាយការណ៍​របស់​សមត្ថកិច្ច និង​អាជ្ញាធរ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ពាក់កណ្តាល​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ស្រុក​ម៉ា​ឡៃ អ្នក​ស្លាប់មាន​ចំនួន​៣​នាក់ ក្នុង​នោះ​ម្នាក់​ស្លាប់​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា និង​២​នាក់​ទៀត​ស្លាប់​នៅ​យប់​ថ្ងៃ​ទី​៩ ខែមិថុនា និង​នាំ​ទៅ​សង្គ្រោះ​ចំនួន​៣​នាក់ ។ ចំណែក​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ស្លាប់​ម្នាក់ និង​នាំ​ទៅ​សង្គ្រោះ​ចំនួន​៤​នាក់ ។

ទាក់ទិន​នឹង​ករណី​ស្លាប់​ដោយសារ​ពុល​ស្រា​នោះ​ឯកឧត្តម អ៊ុំ រាត្រី មាន​ប្រសាសន៍​ថា ចំពោះ​មុខ​រដ្ឋបាល​ខេត្ត​បាន​បញ្ជូន​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទៅ​រំលែក​ទុក្ខ​គ្រួសារ​នៃ​សព ហើយ​ក៏​បន្ត​ឱ្យ​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ស្រាវ​ជ្រា​រក​មូលហេតុ​នៃ​ការ​ពុល​រហូត​ស្លាប់​មនុស្ស​នេះ ។

តាម​ការ​បំភ្លឺ​បឋម​ពី​ជន​រង​គ្រោះ​ដែល​នាំ​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ មិថុនា ២០២០ ពេល​ល្ងាច​ក្រោយ​ពី​សម្រាក​ពី​ការងារ​សាងសង់​សំណង់ ពួក​គាត់​មាន​គ្នា​ចំនួន​៥​នាក់ បាន​ទៅ​ទិញ​ស្រាថ្នាំ​តាំង​គួ​យ ចំនួន​១​យួរ​តំលៃ​១២,០០០​រៀល យក​មក​ផឹក​មាន​ម្ហូប​ក្លែម​ដូច​ជា​សាច់​ពិសេស​(​ឆ្កែ​) ផ្អកត្រីប្រៃ បុកល្ហុង​លាយ​ក្តាម ហើយ​នាំ​គ្នា​ផឹក​អស់​ស្រា​១​យួរ​នោះ ។ លុះដល់​ថ្ងៃ​ទី​៩ មិថុនា ២០២០ វេលា​ម៉ោង​១១​ថ្ងៃត្រង់ ក៏​មាន​អាកា​រៈ​មិន​ស្រួល​ក្នុង​ខ្លួន ដោយ​ងងុយដេក សង្ស័យ​ថា​ពុល ។ ជន​រង​គ្រោះ​រូប​នេះ​ថា ស្រា​នេះ​ពួក​គេ​ធ្លាប់​ហូប​កន្លង​មក​ដែរ ។

របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​រក​ឃើញ​អ្នក​ផឹកស្រា​ថ្នាំចិនសែ​តាំង​គួ​យ​នេះ ចំនួន​៤​ក្រុម ដោយ​មាន​អ្នកខ្លះ​ផឹក​តាំងពី​ថ្ងៃ​ទី​៧ ហើយ​ខ្លះ​ផឹក​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០ ។

សមត្ថកិច្ច​បាន​បន្ដ​ថា
ក្រុម​ទី​១-​នៅ​ស្រុក​ម៉ា​ឡៃ ផឹកស្រា​តាំង​គួ​យ នៅ​ថ្ងៃ​ទី​៧ ខែមិថុនា មាន​គ្នា​៤​នាក់ ។
ក្រុម​ទី​២-​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ផឹកស្រា​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា មាន​គ្នា​៥​នាក់ ។
ក្រុម​ទី​៣-​នៅ​ស្រុក​ម៉ា​ឡៃ ផឹក​ថ្ងៃ​ទី​៧ មិថុនា មាន​គ្នា​៥​នាក់ និង​ក្រុម​ទី​៤ នៅ​ស្រុក​ម៉ា​ឡៃ ផឹកស្រា​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា មាន​គ្នា​២​នាក់ ។ បើ​តាម​សមត្ថកិច្ច ករណី​នេះ​សរុប​ត្រឹម​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ​ផឹកស្រា​តាំង​គួ​យ ចំនួន​១៦​នាក់ (​ម្នាក់​មិន​ពុល​) ក្នុង​នោះ​៤​នាក់​ពុល​ស្លាប់ និង​១១​នាក់​ផ្សេង​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

របាយការណ៍​ដដែល​បានឱ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ពុល និង​ស្លាប់​ទាំងអស់​ខាងលើ​ផឹកស្រា​ចិន​សែ​យីហោ​តាំង​គួ​យ ហើយ​ក្រុម​អ្នក​ពុល​ស្រា​នៅ​ម៉ា​ឡៃ​គឺ​ទិញ​ពី​ឈ្មោះ ភា នៅ​ភូមិ​ដូង ស្រុក​ម៉ា​ឡៃ រីឯ​ក្រុម​ផឹក​នៅ​ប៉ោយ​ប៉ែ​ត គឺ​ទិញ​ពី​អ្នកលក់​នៅ​ផ្សារ​ត្រី (​មិន​ស្គាល់ឈ្មោះ​) ។ បច្ចុប្បន្ន​នេះ ជំនាញ​ខេត្ត​កំពុង​ចុះ​ទៅ​ពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​បំផុត ៕ ​

អត្ថបទសរសេរ ដោយ