ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​ទទួល​បាន​កញ្ចប់​ហិរញ្ញប្បទាន​យក​ទៅ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​លោក ថោ​ង ខុន នា​ឱកាស​ចូលរួម​កិច្ចប្រជុំ​ជាមួយ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ស្តី​ពី​កញ្ចប់​ជំនួយ​បច្ចេកទេស​សម្រាប់​ស្តា​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ក្រោយ​វិបត្តិ COVID-19…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​លោក ថោ​ង ខុន នា​ឱកាស​ចូលរួម​កិច្ចប្រជុំ​ជាមួយ​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) ស្តី​ពី​កញ្ចប់​ជំនួយ​បច្ចេកទេស​សម្រាប់​ស្តា​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ក្រោយ​វិបត្តិ COVID-19 តាម​រយ​:​ប្រព័ន្ធ Video Conference នា​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​រង​ផល​ប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​នឹង​អាច​ទទួល​បាន​កញ្ចប់​ហិរញ្ញប្បទាន​យក​ទៅ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ ។

កិច្ចប្រជុំ​នេះ លោក ថោ​ង ខុន បាន​ធ្វើ​បទ​អន្តរាគមន៍​ជាមួយ​រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ និង​វិធានការ​ស្តា​វិស័យ​ទេសចរណ៍​នៅ​ក្រោយ​វិបត្តិ COVID-19 ។ នៅ​ក្នុង​បទ​អន្តរាគមន៍​នោះ​លោក ថោ​ង ខុន បាន​ថ្លែង​ថា «​បញ្ហា​ការ​រីក​រាលដាល​នៃ​មេរោគ COVID-19 នៅ​កម្ពុជា​បច្ចុប្បន្ន គឺ​បាន​កំពុង​បង្ក​ការ​ប៉ះពាល់​ខ្លាំង​ដល់​វិស័យ​ទេសចរណ៍ ក្នុង​នោះ​រាជរដ្ឋាភិបាល​ដែល​មាន​ក្រសួងសុខាភិបាល​ជា​សេនាធិការ​បាន និង​កំពុង​ផ្តោត​ការ​រឹត​បន្តឹង​ខ្លាំង​ភ្ញៀវ​អន្តរជាតិ និង​កម្មករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​ឆ្លង​ដែន​មក​កម្ពុជា​វិញ ដោយ​តម្រូវ​ឲ្យ​គេ​ធ្វើ​ច​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​នៅ​ពេល​មក​ដល់​» ។

លោក​បាន​បញ្ជាក់​ថា កញ្ចប់​ជំនួយ​បច្ចេកទេស សម្រាប់​ការ​ស្តា​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឡើង​វិញ នៅ​ក្រោយ​វិបត្តិ COVID-19 នេះ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​នេះ គឺ​មាន​សារសំខាន់​សម្រាប់​ការ​រៀបចំ​ផែនការ​ស្តារ​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច និង​ទេសចរណ៍ នៅ​ក្រោយ​វិបត្តិ COVID-19 ខណៈ​អនាគត​ពិភពលោក​រំពឹង​ថា ទាំងអស់​គ្នា​នៅ​ក្នុង​រស់នៅ​ក្នុង​តំបន់​មួយ​តាម​បែប​ថ្មី​ៗ ដែល​មាន​វិស័យ​ទេសចរណ៍​មានការ​រីក​ចម្រើន​ខ្លាំង​។

លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏​បាន​បញ្ជាក់​ថា នៅ​ក្នុង​កញ្ចប់​ជំនួយ​បច្ចេកទេស សម្រាប់​ការ​ស្តារ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឡើង​វិញ នៅ​ក្រោយ​វិបត្តិ COVID-19 នេះ​របស់​អង្គការ​ទេសចរណ៍​ពិភពលោក​នេះ គឺ​មាន​ឯកសារ​ជា​យុទ្ធសាស្ត្រ និង​វិធីសាស្ត្រ​ជា​ច្រើន​ដែល​ជា​វិធាន និង​ជា​អនុ​សាស្ត្រ​ជា​ច្រើន សម្រាប់​ដាក់​ឲ្យ​បណ្តា​ប្រទេស​ជួប​ការ​ប៉ះពាល​លើ​វិស័យ​ទេសចរណ៍​ធ្វើការ​អនុវត្ត ដើម្បី​ស្តារ​ស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ទេសចរណ៍​ឡើង​វិញ នៅ​ក្រោយ​វិបត្តិ​ទេសចរណ៍​។

នៅ​ក្នុង​កិច្ចប្រជុំ Video Conference របស់​អង្គការ​ទេសចរណ៍​ពិភពលោក​នេះ តំណាង​អង្គការសហប្រជាជាតិ និង​តំណាង​ធនាគារពិភពលោក ក៏​បាន​ធ្វើ​បទ​បង្ហាញ​អំពី​កញ្ចប់​ជំនួយ​បច្ចេកទេស​សម្រាប់​ស្តារ​វិស័យ​ទេសចរណ៍ និង​ពន្យល់​អំពី​លក្ខណៈ​នានា ដើម្បី​ឲ្យ​បណ្តា​ប្រទេស​អាច​ទទួល​បាន​កញ្ចប់​ហិរញ្ញប្បទាន​យក​ទៅ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​ក្រោយ​វិបត្តិ COVID-19 នេះ​ដែរ​។

តាម​របាយការណ៍ អង្គការ​ទេសចរណ៍​ពិភពលោក បានអោយ​ដឹង​ថា នៅ​ក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ​២០២០​នេះ ផល​ប៉ះពាល់​ទេសចរណ៍​អន្តរជាតិ​មានការ​ធ្លាក់​ចុះ​ក្នុង​អត្រា​ប្រមាណ ២២% ខាតបង់​ប្រាក់​ចំណូល​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ ៨០ ពាន់​លាន​ដុល្លារ ស្មើនឹង​ការ​បាត់បង់​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៦៧ លាន​នាក់ ដោយសារ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ COVID-19 មានកា​រវិ​វត្ត​កាន់តែ​ធ្ងន់ធ្ងរ និង​បាន​បង្ខំ​ឱ្យ​ប្រទេស​ជា​គោលដៅ​ទេសចរណ៍​ចំនួន ៩៧ ប្រទេស (​ស្មើ​៤៥%) បាន​បិទ​ទាំងស្រុង ឬ​មួយ​ផ្នែក​នៃ​ច្រកព្រំដែន​របស់​ខ្លួន​។

អង្គប្រជុំ​បាន​ឲ្យ​ដឹង​ថា មាន​ប្រទេស​ចំនួន ៦៥ ប្រទេស (​ស្មើ​៣០%) បាន​ពន្យារ​ទាំងស្រុង ឬ​មួយ​ផ្នែក​នៃ​ជើងហោះហើរ​អន្តរជាតិ និង ៣៩ ប្រទេស​ផ្សេង​ទៀត (​ស្មើ​១៨%) បាន​ដាក់​ចេញ​វិធានការ​រឹតត្បិត​ការ​ចូល​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​មក​ពី​បណ្តា​ប្រទេស ឬ​តំបន់​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ