ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​​ជិះ​កង់​ហាត់ប្រាណ​តាម​ផ្លូវ​ត្រូវ​រថយន្ត​បុក

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បា​ន​​គេបញ្ជូន​ទៅ​​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ខណៈ​ជនរងគ្រោះ​ជិះ​កង់​ហាត់ប្រាណ​ ស្រាប់តែ​​មាន​រថយន្ត​​មួយគ្រឿង​ជ្រុលមក​បុក​ពីក្រោយ​យ៉ាង​ពេញ​ទំ​ហឹង ។ ហេតុការណ៍​ខាងលើនេះបានកើតឡើង​​កាល​ពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៩ ​មិថុនា​ ឆ្នាំ​២០២០​…

ខេត្តឧត្តរមានជ័យ ៖ បុរស​ម្នាក់​​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ត្រូវ​បា​ន​​គេបញ្ជូន​ទៅ​​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ខណៈ​ជនរងគ្រោះ​ជិះ​កង់​ហាត់ប្រាណ​ ស្រាប់តែ​​មាន​រថយន្ត​​មួយគ្រឿង​ជ្រុលមក​បុក​ពីក្រោយ​យ៉ាង​ពេញ​ទំ​ហឹង ។

ហេតុការណ៍​ខាងលើនេះបានកើតឡើង​​កាល​ពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​៩ ​មិថុនា​ ឆ្នាំ​២០២០​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៧​បេ​ ស្ថិត​នៅ​ក្នុងភូមិ​ទួល​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ឈ្មោះ​ភិ​ម សុខ​ ភេទ​ប្រុស​ អាយុ៤២​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង​ ។ ចំ​ណែ​ក​រថយន្ត​​មួយគ្រឿង​ខាងលើ​ម៉ាក​សាំ​យ៉ុ​ង​ ព​ណ៌​​លឿង ពាក់​ស្លាក​លេខ ​ភ្នំពេញ ២AT-៦១៧៨​ អ្នកបើកបរមិនស្គាល់អត្ត​សញ្ញាណ ​​បានរត់គេចខ្លួន​បាត់ស្រមោល ​។

​តាម​ប្រភពពី​ប៉ូ​លិ​ស​អធិការ​ផ្នែក​ចរាចរណ៍​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ជិះ​​កង់​ហាត់ប្រាណ​តាម​ប​ណ្តោ​យ​ផ្លូវជាតិ​លេខ​៦៧​បេ​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះមកដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​​រថយន្ត​សាំ​យ៉ុ​ង​មួយគ្រឿង​ដឹក​ផ្សិត​ប៉ក់​ ធ្វើ​ដំណើរ​ស្របទិស​គ្នា​ ត្រូវបាន​គេ​​សង្ស័យ​​ថា ​ទំនង​ជា​​អ្នកបើកបរ​ងងុយដេក​ ក៏​​ជ្រុលទៅ​បុក​កង់​​របស់ជនរងគ្រោះ​ពីក្រោយ​យ៉ាង​ពេញ​ទំ​ហឹង​ បណ្តា​ល​ឱ្យ​អ្នក​ជិះ​​កង់​រង​របួសធ្ងន់ ចំណែក​​អ្នកបើកបរថយន្ត​បាន​​រត់គេច​ខ្លួន​បាត់​។

ក្រោយពេលកើតហេតុ ​ជនរងគ្រោះ​ដែល​រង​របួសធ្ងន់​ត្រូវបានគេ​បញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យបង្អែក​ស្រុកអន្លង់វែង ចំណែក​​រថយន្ត​​ និង​កង់ត្រូវបាន​សមត្ថ​កិច្ច​យក​មក​រក្សា​ទុក និ​ង​​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក ​អ្នកបើកបរ​រថយន្ត​ ដើម្បី​ចាត់ការ​តាមច្បាប់​ ​៕ (កែសម្រួួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ