ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ល្អ​គួរ​សង្គ្រោះ​តែ​ត្រូវ​វៀរ​បាបមិត្ត

3 ឆ្នាំ មុន

នៅ​ក្នុង​មង្គលសូត្រ​មាន​និយាយ​អំពី​ការ​សង្គ្រោះ​ដោយ​ការ​ជួយ​ឧបត្ថម្ភ​ដល់​មិត្តសម្លាញ់​ឲ្យ​បាន​សុខ​ក៏​ជា​គុណ​បំណាច់​ធំធេង​ណាស់ តែ​យើង​ត្រូវ​រើស​យក​តែ​កល្យាណមិត្ត​ទៅ​បាន​ហើយ ឯ​បាបមិត្ត​គឺ​យើង​មិន​ត្រូវ​ចែកទ្រព្យ​ឲ្យ​ទេ ព្រោះ​កាលបើ​ទ្រព្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​ជនពាល​នឹង​បង្ក​អន្តរាយ​ដោយ​ប្រការ​ណាមួយ​មិន​ខាន​​​ ​។ ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​ជា​ម្ចាស់​នៃ​យើង​ទ្រង់​សម្ដែង​នៅ​ក្នុង​មង្គលសូត្រ​៣៨​ប្រការ​ក៏​ចាប់​យក​ការ​សេពគប់​នេះ​ជា​មុន​ដែរ​ដូច​សេចក្តី​ថា ការ​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។ ហេតុ​នោះ​បានជា​ព្រះ​អង្គ​ឲ្យ​សង្គ្រោះ​តែ​មិត្ត​ល្អ​ៗ ដែល​អាច​ពឹងពាក់…

នៅ​ក្នុង​មង្គលសូត្រ​មាន​និយាយ​អំពី​ការ​សង្គ្រោះ​ដោយ​ការ​ជួយ​ឧបត្ថម្ភ​ដល់​មិត្តសម្លាញ់​ឲ្យ​បាន​សុខ​ក៏​ជា​គុណ​បំណាច់​ធំធេង​ណាស់ តែ​យើង​ត្រូវ​រើស​យក​តែ​កល្យាណមិត្ត​ទៅ​បាន​ហើយ ឯ​បាបមិត្ត​គឺ​យើង​មិន​ត្រូវ​ចែកទ្រព្យ​ឲ្យ​ទេ ព្រោះ​កាលបើ​ទ្រព្យ​ធ្លាក់​ទៅ​ក្នុង​ដៃ​ជនពាល​នឹង​បង្ក​អន្តរាយ​ដោយ​ប្រការ​ណាមួយ​មិន​ខាន​​​ ​។

ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​ជា​ម្ចាស់​នៃ​យើង​ទ្រង់​សម្ដែង​នៅ​ក្នុង​មង្គលសូត្រ​៣៨​ប្រការ​ក៏​ចាប់​យក​ការ​សេពគប់​នេះ​ជា​មុន​ដែរ​ដូច​សេចក្តី​ថា ការ​មិន​សេពគប់​នូវ​បុគ្គល​ពាល​ទាំងឡាយ​ជា​មង្គល​ដ៏​ឧត្តម ។ ហេតុ​នោះ​បានជា​ព្រះ​អង្គ​ឲ្យ​សង្គ្រោះ​តែ​មិត្ត​ល្អ​ៗ ដែល​អាច​ពឹងពាក់ ឬ​ជួយ​ធុរៈ​យើង​វិញ​គ្រប់​គ្រា ។

តាម​ពិត​ទៅ​លក្ខណៈ​នៃ​ជនពាល​មិនមែន​យើង​អាច​នឹង​មើលឃើញ មើល​ដឹង​បាន​ងាយ​ៗ​នោះ​ទេ គឺ​ពិបាក​សម្រាប់​អ្នក​មិនសូវ​ចេះ​មើល​លក្ខណៈ​មនុស្ស មើល​មិន​ប្រាកដ​ឡើយ តែ​សម្រាប់​បណ្ឌិត​វិញ​គឺ​ងាយ​ណាស់ មិន​ពិបាក​ទេ ជនពាល​មាន​លក្ខណៈ​បែប​ណា មាន​អត្ត​ចរិត​យ៉ាងម៉េច មាន​ឥរិយាបថ​បែប​ណា​នោះ​គឺ បណ្ឌិត​មើល​ដឹង​ទាំងអស់ មិន​អាច​បិទ​បាំង​នូវ​ញាណ​ឈ្លាសវៃ​របស់​បណ្ឌិត​បាន​ឡើយ ។

ហេតុ​នោះ​បានជា​លោក​ឱ្យ​ប្រយ័ត្ន​សេពគប់ ចាយ​ទ្រព្យ​ប៉ះ​ចំ​បុគ្គល​ពាល គឺ​មិន​បាន​ផលប្រយោជន៍​អំពី​ទ្រព្យ​នោះ​វិញ​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ