ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមេម៉ាយ​លើដៃសុំអន្តរាគមន៍ជួយ ខណៈ​​គេប្តឹងពីបទសម្លា.ប់ប្តីខ្លួន​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​មេម៉ាយ​ម្នាក់បាននិយាយ​រៀបរាប់​ទាំង​បង្ហូរទឹកភ្នែក និង​លើកដៃ​សំពះ​សុំ​ការ​អន្តរាគមន៍ ពី​សំណាក់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល ខណ​:​មាន​ដីកាកោះហៅ​លេខ​៨៨ ចុះ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​មេម៉ាយ​ម្នាក់បាននិយាយ​រៀបរាប់​ទាំង​បង្ហូរទឹកភ្នែក និង​លើកដៃ​សំពះ​សុំ​ការ​អន្តរាគមន៍ ពី​សំណាក់​អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល ខណ​:​មាន​ដីកាកោះហៅ​លេខ​៨៨ ចុះ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០ ចេញ​ដោយ​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ពី​ដំណើររឿង ដែល​ឈ្មោះ លឹ​ម គា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ប្តឹង​ពី​បទ «​ឃាតកម្ម និងបង្ខាំង​» ដោយ​ឱ្យ​គាត់​ចូលខ្លួន​បំភ្លឺនៅ​វេលា​ម៉ោង​៣ និង​០០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលាដំបូង​ខេត្ត​ប៉ៃលិន ។

ហេតុនេះ​ហើយ ទើប​ធ្វើ​ឱ្យ​គាត់ មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង ដោយ​ស​ម្រា​ន្ត​មិន​លក់ បក់​ក៏​មិន​ល្ហើយ ខណ​:​ខ្លួន​ស្រឡាញ់​មើលថែ​ទាំ​ប្តី​ចំណាស់​ មុន​ពេល​ទទួលមរណភាព​ស្មើនឹង​ជីវិត បែរជា​មានរឿង​ដ៏​ហួសចិត្ត​បែប​នេះ​ទៅ​វិញ ។ បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​មេម៉ាយ​ម្នាក់ ឈ្មោះ អេ​ង សា​រឿ​ន អាយុ​៥៤​ឆ្នាំ (​ប្រពន្ធ​ទី​៨) រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មាន​ប្តី ឈ្មោះ ងិ​ន ម៉េ​ង ហៅ​ឡេ​ង អាយុ​៦៩​ឆ្នាំ (​ស្លាប់​) បាន​រៀបរាប់​ដោយ​ក្តី​ព្រួយបារម្ភ និង​ហួសចិត្ត ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា ចំពោះ​ការ​ប្តឹង​ចោទ​គាត់​ពី​បទ​ធ្វើឃាត​ប្តី និង​បង្ខាំង របស់​ស្ត្រី​ឈ្មោះ លឹ​ម គា ហៅ​ម៉ី (​ប្រពន្ធ​ទី​៧) គឺជា​ការ​ចោទប្រកាន់ ដោយ​គ្មាន​ការ​ពិត​នោះ​ឡើយ ព្រោះ​បន្ទាប់​ពី​បុរស​ខាងលើ និង​គាត់ បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ អស់​រយ​:​ពេល​៣​ឆ្នាំ គឺ​ស្រឡាញ់​គ្នា មិន​ដែល​ធ្លាប់​មាត់ធំ មាត់​តូច​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ ។

គាត់​បន្ត​ទៀត​ថា ចំពោះ​ការ​ចោទ​ថា គាត់​បង្ខាំង​ប្តី​របស់​ខ្លួន​នៅ​ក្នុងផ្ទះ​ខុសច្បាប់ (​មុន​ពេល​ស្លាប់​) គឺ​មិន​ពិត​នោះ​ទេ ដោយសារ​ប្តី​ខ្លួន​ស្រវឹងស្រា និង​វង្វេងវង្វាន់​ស្មារតី ដោយ​បាន​រៀបចំ​ម្ហូបអាហារ និង​ទឹក ទុកដាក់​ឱ្យ​គាត់​ពិសា​រដែរ មុន​នឹង​ចេញ​ទៅ​ផ្ទះ​អ្នក​ជិតខាង​១​ភ្លែត រួច​ក៏​ចាក់សោ​គាត់ ព្រោះ​ខ្លាចក្រែង​ចេញ​ទៅ​ក្រៅ​ផ្ទះ ធ្លាក់​ក្នុង​ប្រឡាយ​ទឹក ព្រោះ​កន្លង​មក​គាត់​ធ្លាប់ ធ្លាក់​ប្រឡាយ​ជា​ញឹកញាប់ ណាមួយ​ខ្លាច​គាត់​ដើរ​តាម​ផ្លូវត្រូវ​ម៉ូតូ និង​រថយន្ត​ប៉ះពារ ឬ​បុក បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់ ។

គាត់​បញ្ជាក់​ទៀត​ថា កាលពី​គាត់ នៅ​រស់ មិន​ដែល​មាន​ពាក្យ​សម្តី​តូច​ធំ​ដាក់​គ្នា​នោះ​ទេ ដោយ​គោរព ស្រឡាញ់​មើលថែ ដូច​ជា​ឪពុក​បង្កើត​របស់​ខ្លួន ។ ប៉ុន្តែ បន្ទាប់​ពី​ឃើញ​មាន​ពាក្យបណ្តឹង​ចោទប្រកាន់​ថា ធ្វើឃាត​ប្តី និង​បង្ខាំង​ប្តី​បែប​នេះ ពិតជា​មិន​អាច​ទទួលយក​បាន​នោះ​ឡើយ ។ គាត់​ក៏​សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្នុង​ខេត្ត​ប៉ៃលិន គ្រប់​លំដាប់ថ្នាក់ ក៏​ដូច​ជា​ប្រមុខ​រាជរដ្ឋាភិបាល ជួយ​អន្តរាគមន៍​ជូន​គាត់​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ឈ្មោះ ម៉េ​ង គឹ​ម​ឡា​ង អាយុ​៤៥​ឆ្នាំ (​កូនពៅ​ប្រពន្ធ​ទី​១ ក្នុង​ចំណោម​កូន​៣​នាក់​) របស់​សព បុរស​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ដែរ​ថា ម្តាយចុង​ទី​៨​ម្នាក់​នេះ មិន​អាច​សម្លាប់​ឪពុក​បង្កើត​របស់​ខ្លួន​នោះ​ឡើយ ព្រោះ​គាត់ បាន​ស្រឡាញ់​នាង​ដូច​ជា​កូនបង្កើត ដោយពេល​នាង​មក​លេង​ផ្ទះ​គាត់​ម្តង​ៗ គឺ​ទទួល​រាក់ទាក់ បាយ​ទឹក និង​ផ្តល់​ប្រាក់​កាស​ចាយវាយ​ស្ទើរ​គ្រប់ពេល ហើយ​ក៏​បាន​ផ្តល់​ភាព​កក់ក្តៅ​ដល់​គាត់ និង​ឪពុក​ខ្លួន​យ៉ាង​ខ្លាំង មិន​ដូច​ជា​ពាក​ចោទប្រកាន់​នោះ​ឡើយ ។

គាត់​បញ្ជាក់​ថា ចំណែក​ប្រពន្ធ​ផ្សេង​ៗទៀត គេ​មើលឃើញ​តែ​ទ្រព្យសម្បត្តិ​ឪពុក​ខ្លួនប៉ុណ្ណោះ មិន​ធ្លាប់​មើលថែ​ទាំ ដោយ​ពិតប្រាកដ​នោះ​ឡើយ ។ បើ​តាម​ប្រភព​ពី​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ ផា​ន់ ហឿ​ន អាយុ​៦៥​ឆ្នាំ និង​ស្ត្រី​ម្នាក់ ឈ្មោះ ហង់ រី អាយុ​៦២​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ពួក​គាត់​មិន​ធ្លាប់​ឃើញ​ស្ត្រី ដែល​គេ​ចោទប្រកាន់​នេះ ឈ្លោះ​ទាស់ទែង​ជាមួយនឹង​ប្តី​របស់​ខ្លួន​នោះ​ឡើយ ពោល​គឺ​មាន​តែ​មើលថែ​ទាំ ផ្តល់​ទឹក​ក្តៅ​ទឹក​ត្រ​ជាក់ ងូតទឹក លាប​ម្ស៉ៅ ពេល​គាត់​វង្វេងវង្វាន់ បត់ជើងធំ ដាក់​ក្នុងផ្ទះ ជា​ពិសេស​ពេល ដែល​បុរស​ជា​ប្តី​ត្រូវ​គេ​ដាក់​ថ្នាំ​បំពុល​សន្លប់​៧​យប់​៧​ថ្ងៃ យក​គ្រឿងអលង្ការ​ដូច​ជា ខ្សែ​ក​. ខែ​ដៃ ច​ញ្ចៀ​ន​ពេជ្រ​អស់ពី ខ្លួន តែ​ត្រូវ​បាន​ប្រពន្ធ​ក្រោយបង្អស់​នេះ យកចិត្តទុកដាក់​មើលថែ​យ៉ាង​យកចិត្តទុកដាក់​បំផុត ។ ពួក​គាត់ នឹង​តាម​ធ្វើ​ជាស​ក្សីគ្រប់ពេលវេលា ទោះបីជា​ទៅ​ដល់​កន្លែង​ណា ក៏​មិន​ខ្លាច​នោះ​ឡើយ ព្រោះ​ការ​ចោទប្រកាន់​នេះ ធ្វើ​ឡើង​ដោយ​អយុត្តិធម៌​បំផុត ។​

អត្ថបទសរសេរ ដោយ