ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះអស់​៣១​ខ្នង​នៅ​ស្រុក​ស្វាយ​ជ្រំ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​បាន​​រលំ​ដួល​រាប​ដល់​ដី​ រង​ការ​​ខូចខាត​ទាំងស្រុង​ ​និង​២៨​ខ្នង​ទៀត​រង​ផល​ប៉ះពាល់​របើក​ដំបូល បន្ទាប់​ពី​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង ​បណ្តាល​ឲ្យ​ដួល​រលំ​ផ្ទះ​និង​របើក​ដំបូល​សរុប​៣១​ខ្នង ​ប៉ុន្តែ​ពុំ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ ឬ​សត្វ​នោះ​ទេ គ្រាន់តែ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប៉ុណ្ណោះ…

ខេត្តស្វាយរៀង​ ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​បាន​​រលំ​ដួល​រាប​ដល់​ដី​ រង​ការ​​ខូចខាត​ទាំងស្រុង​ ​និង​២៨​ខ្នង​ទៀត​រង​ផល​ប៉ះពាល់​របើក​ដំបូល បន្ទាប់​ពី​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង ​បណ្តាល​ឲ្យ​ដួល​រលំ​ផ្ទះ​និង​របើក​ដំបូល​សរុប​៣១​ខ្នង ​ប៉ុន្តែ​ពុំ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ ឬ​សត្វ​នោះ​ទេ គ្រាន់តែ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប៉ុណ្ណោះ ភ្លាម​ៗ​នោះ​គេ​ឃើញ​វត្តមាន​លោក ភោ​ក វណ្ណ​ថន មេឃុំ​ក្រោលគោ​ក្រុម​ប្រិ​ក្សា​ឃុំ និង​កងកម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ផង​ដែរ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៩ ​ខែមិថុនា ឆ្នាំ​២០២០​ នៅ​ឃុំ​ក្រោលគោ​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង​។

បើ​តាម​លោក ភោ​ក វណ្ណ​ថន មេឃុំ​ក្រោល​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ភ្លៀង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​រលំ​ផ្ទះ និង​របើក​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ក្រោលគោ​រលំ​ខូចខាត​ទាំងស្រុង​៣​ខ្នង​និង​របើក​ដំបូល​ចំនួន​២៨​ខ្នង​។

លោក​មេឃុំ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ភ្លៀង​ធ្លាក់ និង​ខ្យល់​ខ្លាំង​ៗ​បាន​ស្ងប់​ទៅ​វិញ ​លោក និង​​ក្រុមការងារ​បាន​ចុះ​ទៅ​ពិនិត្យ​ ដើម្បី​រាយការណ៍​ជូន​លោក​អភិបាលស្រុក​ស្វាយ​ជ្រំ​ផង​ដែរ​។

លោក​ភោគ វណ្ណ​ថន បាន​បញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា នៅ​ក្នុង​ហេតុការណ៍​​ខាងលើ​នេះដែរ ​ពុំ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​បាន​រង​របួស​នោះ​ទេ គ្រាន់តែ​ខូចខាត​ប៉ះពាល់​ដល់​ផ្ទះសំបែង​តែ​ប៉ុណ្ណោះ​។

សូម​ជម្រាប​ថា ​លោក​​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​ធ្លាប់​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ពេល​ដែល​មាន​ភ្លៀង​ខ្យល់​រន្ទះ​ត្រូវ​រក​ទីទួល​សុវត្ថិភាព​កុំ​ចេញ​ទៅ​តាម​វាល ហើយ​ត្រូវ​បិទ​ទូរស័ព្ទ ទូរទស្សន៍ និង​វិទ្យុ ព្រោះ​វត្ថុ​​ទាំងនេះ​ងាយឆ្លងចរន្ត បណ្តាល​ឲ្យ​គ្រោះថ្នាក់​ខ្លាំង​ណាស់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ