ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខម្ហូប​ដែល​អ្នក​ខេត្តស្វាយរៀង ពេញ​និយម​បរិភោគ​ប្រចាំ​ថ្ងៃ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ សូម​ស្គាល់​មុខម្ហូប​ដែល​អ្នក​ខេត្តស្វាយរៀង​តែងតែ​ធ្វើ​ម្ហូប​សម្រាប់​បរិភោគ​ប្រចាំ​ថ្ងៃ និង​នៅ​ពេល​មាន​ពិធី​តូច​ធំ គឺ​មានមុខ​ម្ហូប​ជា​ច្រើន​ដែល​អ្នក​ស្វាយ​រៀង​ចូល​ចិត្ត​ធ្វើ​បរិភោគ ឬ​ទទួលភ្ញៀវ ហើយ​មហាជន​ដែល​មក​ពី​ខេត្ត​ផ្សេង​ៗ មក​លេង​សាច់ញាតិ​ត្រូវ​ដឹង​អំពី​មុខម្ហូប​ទាំង​អស់នេះ មិន​ថា​នៅ​ជនបទ ឬ​បណ្តា​ស្រុក…

ខេត្តស្វាយរៀង ៖ សូម​ស្គាល់​មុខម្ហូប​ដែល​អ្នក​ខេត្តស្វាយរៀង​តែងតែ​ធ្វើ​ម្ហូប​សម្រាប់​បរិភោគ​ប្រចាំ​ថ្ងៃ និង​នៅ​ពេល​មាន​ពិធី​តូច​ធំ គឺ​មានមុខ​ម្ហូប​ជា​ច្រើន​ដែល​អ្នក​ស្វាយ​រៀង​ចូល​ចិត្ត​ធ្វើ​បរិភោគ ឬ​ទទួលភ្ញៀវ ហើយ​មហាជន​ដែល​មក​ពី​ខេត្ត​ផ្សេង​ៗ មក​លេង​សាច់ញាតិ​ត្រូវ​ដឹង​អំពី​មុខម្ហូប​ទាំង​អស់នេះ មិន​ថា​នៅ​ជនបទ ឬ​បណ្តា​ស្រុក ក្រុង​នានា​ក្នុង​ខេត្តស្វាយរៀង​។ សូម​មក​ស្គាល់​មុខម្ហូប​ចំនួន​០៥​មុខ ដែល​បងប្អូន​អ្នក​នៅ​ខេត្តស្វាយរៀង​តែងតែ​ធ្វើ​ជា​ប្រចាំ​សម្រាប់​បរិភោគ និង​ទទួលភ្ញៀវ​ក្នុង​ពិធី​ផ្សេង​ៗ​។ យើងខ្ញុំ​សូម​បង្ហាញ​ជួន​ដូច​ខាងក្រោម ៖

ទី​១.​សម្លកកូរ​កណ្តៀង សម្លកកូរ​កណ្តៀង ជាទី​ពេញ​និយម សម្រាប់​មន្ត្រីរាជការ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្តស្វាយរៀង ហើយ​តាម​រយៈ មុខម្ហូប​មួយ​នេះ​(​សម្ល​កណ្តៀង​) គេ​នឹង​អាច​សម្គាល់​ដឹង​បាន​ថា ជា​ម្ហូប​អ្នក​ខេត្តស្វាយរៀង និង​មាន​លក់ នៅ​តាម​ហាង ឬ​ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្តស្វាយរៀង ព្រមទាំង​ពេញ​និយម​ផង​ដែរ ក្នុង​ការ​ធ្វើ​ម្ហូប​ប្រចាំ​ថ្ងៃ និង​ពេល​មាន​ពិធី​ផ្សេង​ៗ​។

សម្លកកូរ​កណ្តៀង គេ​ជ្រើសរើស ត្រី​រ៉ស់ ឬ​ត្រី​អណ្តែង ធំ​ៗ កាត់​ជា​កង់​ហើយ​អ្នកខ្លះ​ចិញ្ច្រាំ ឬ​ហាន់សាច់​ជ្រូក​បី​ជាន់​លាយ​។ អ្នកខ្លះ​គេ​ប្រើ​សាច់​មាន់ អ្នកខ្លះ​ទៀត ចូល​ចិត្ត​ស្ល​ជាមួយ​កូន​ត្រី​ជញ្ជាត់​។ ទី​២.​ផ្អកត្រីប្រៃ ឬ​ផ្អក​ត្រី​ក្រឹម ដោយ​ប្រើ​ខ្ញី​ហាន់​ដាក់​មួយ​ៗ​អ្នកខ្លះ ប្រើ​ម្ទេស អាច​សត្វ និង​មាន​អន្លក់​បន្លែ​ព​ពាយ ត្រប់ស្រួយ ត្រសក់​។ ហើយ​ផ្អកត្រីប្រៃ ឬ​ផ្អក​ក្រឹម នេះ​គេ​មាន​អាំងត្រី​រ៉ស់​ត្រី​អណ្តែងទន់​ផ្គាប់​ជាមួយ​ផង​ដែរ​។

ចំពោះ​ផ្អកត្រីប្រៃ ឬ​ផ្អក​ត្រី​ក្រឹម​អ្នក​ស្វាយ​រៀង ក៏​ជា​ម្ហូប​ប្រចាំ​សម្រាប់​ខេត្តស្វាយរៀង​គឺ​សម្បូរ​នៅ​រដូវវស្សា និង​ក្រោយ​រដូវវស្សា​ប៉ុណ្ណោះ​ក៏​ប៉ុន្តែ​មាន​គេ​ទុក រហូត​ដល់​ខួប​វិញ​ក៏​មាន​។ ទី​៣.​ជ្រក់ត្រាវ ចំពោះ​ជ្រក់ត្រាវ​នេះ​ក៏​គេ​មិន​ចោល​ផង​ដែរ ព្រោះ​ជ្រក់ត្រាវ​គេ តែងតែ​យក​ផ្គាប់​ជាមួយ​ត្រីអាំង​គ្រប់​ប្រភេទ​ដែល​បង្ហាញ​ឲ្យ​ដឹង​ថា មុខម្ហូប​អ្នក​ខេត្តស្វាយរៀង​។

ទី​៤. សាច់​ជ្រូក​លីង​ជាមួយ​ជ្រក់​សណ្តែក គឺ​និយម​មែនទែន សាច់​ជ្រូក​លីង​ជាមួយ​ជ្រក់​សណ្តែក​នេះ ដែរ​អ្នក​ខេត្តស្វាយរៀង​គេ​មិន​ដែល​ចោល​នោះ​ទេ​គេ​តែងតែ​យក​មក​ធ្វើ​ម្ហូប​នៅ​ក្នុង​កម្មវិធី​មង្គលការ និង​បុណ្យ​ទាន​ផ្សេង​ៗ ហើយ​សាច់​ជ្រូក​លីង​ជ្រក់​សណ្តែក​នេះ ក៏​គេ​អាច​សម្គាល់ថា ជា​អ្នក​ខេត្តស្វាយរៀង ផង​ដែរ​។

ទី​៥.​ខ​ខ្នុរ​ជើង​ជ្រូក គេ​ជ្រើសរើស​ផ្លែ​ខ្នុរ ចាស់​ឬ​ស្រគាល គេ​ចិត​សម្បក​បន្លា​ចេញ ហើយ​កាប់​ដុំ​ៗ​ប៉ុនកដៃ ជើង​ជ្រូក និង​សាច់​ជ្រូក គេ​កាប់​ប៉ុន​ៗ​កំភួនដៃ (​ខ​) ពិតជា​ឆ្ងាញ់​មែន​។ ហើយ​អាហា​ពេល​ព្រឹក​ពេញ​និយម​នោះ​គឺ នំ​បញ្ចុក​សម្ល​ខ្មែរ ពេល​មាន​ពិធីបុណ្យ​ទាន​គេ​មិន​ចោល នំ​បញ្ចុក​ទេ​។ ហើយ​បបរ​បាញ់​កាញ់ ជា​អាហារ​មួយ​ផង​ដែរ​សម្រាប់​អ្នក​ខេត្តស្វាយរៀង គេ​តែងតែ ឃើញ​យក​បបរ​បាញ់​កាញ់​យក​មក​ធ្វើ​នៅ​ក្នុង​កម្មវិធី​បុណ្យ​គ្រប់​ប្រភេទ និង​ទទួលភ្ញៀវ​ក្នុង​ពិធីហែជំនូន និង ពិធី​ឡើងផ្ទះ​ជាដើម​។ ហើយ​មានមុខ​ម្ហូប​ជា​ច្រើន​ទៀត​គួរតែ​ដឹង ដោយ​អ្នក​ស្វាយ​រៀង​មានមុខ​ម្ហូប​ជា​ច្រើន ដែល​ខេត្ត នានា​មិន​មាន យើងខ្ញុំ និង​លើកយក​មក​បង្ហាញ​នៅ​ពេល​ក្រោយ​ទៀត​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ