ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CDC អនុម័ត​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ​ថ្មី​មួយទៀត នៅ​ជាយក្រុង​ភ្នំពេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ២០២០​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​ការ​ចុះបញ្ជី​ជា​ផ្លូវការ​នូវ​គម្រោង​បង្កើត​រោងចក្រ ចំនួន​២​ទៀត​ហើយ ដោយ​មួយ​ជា​រោងចក្រ​ផលិត​កាបូប…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ២០២០​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​អនុម័ត​ការ​ចុះបញ្ជី​ជា​ផ្លូវការ​នូវ​គម្រោង​បង្កើត​រោងចក្រ ចំនួន​២​ទៀត​ហើយ ដោយ​មួយ​ជា​រោងចក្រ​ផលិត​កាបូប និង​រោងចក្រ​ផលិត​ស្រា​បៀរ​ថ្មី​មួយទៀត ក្នុង​ទុន​វិនិយោគ​ចំនួន ៨៧​លាន​ដុល្លារ​អា​មេ​រិ​ក ។

បើ​យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានអោយ​ដឹង​ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម ៖

១-“BRILLIANT DRAGON (CAMBODIA) ENTERPRISE CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​ញរ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៧០០​កន្លែង​។

២-“VATTANAC BREWERY CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្រា​បៀរ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ចំនួន ៨៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៨៩៩​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ