ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ជា​ភាសា​ជនជាតិ​ដើម ស្តី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដល់​ជនជាតិភាគតិច

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ប្រើ​ឧ​គ្ឃោ​សន​សព្ទ (​ម៉េ​ក្រូ​) ជា​ភាសា​ខ្មែរ និង​ភាសា​ជនជាតិ​ដើម​ភាគតិច ផ្សព្វផ្សាយ​ជូន​ដល់​បងប្អូន​ជនជាតិភាគតិច ឲ្យ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​តាម​ដងផ្លូវ…

ខេត្តមណ្ឌលគិរី ៖ អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី ប្រើ​ឧ​គ្ឃោ​សន​សព្ទ (​ម៉េ​ក្រូ​) ជា​ភាសា​ខ្មែរ និង​ភាសា​ជនជាតិ​ដើម​ភាគតិច ផ្សព្វផ្សាយ​ជូន​ដល់​បងប្អូន​ជនជាតិភាគតិច ឲ្យ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​តាម​ដងផ្លូវ ។

ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បាន​មាន​ប្រសាសន៍​ថា កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី​បាន​ប្រើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​ថ្មី ដោយ​មាន​ទាំង​ភាសា​ខ្មែរ និង​ភាសា​ជនជាតិ​ដើម​ភាគតិច ដោយ​ចាក់​សារ​ជា​សំឡេង និង​បិទ​បង្ហាញ​ខិតប័ណ្ណ​គ្រប់​រូបភាព រួម​និង​ចុះ​ពន្យល់​ណែនាំ​ចំពោះ​បងប្អូន​ជនជាតិ​ដើម​ភាគតិច ដល់​មូលដ្ឋាន​ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​បងប្អូន​ជនជាតិ​ដើម ដែល​មិនសូវ​ចេះ​ភាសា​ខ្មែរ ឲ្យ​បានដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ។

ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បន្ត​ថា ក្រោយ​ពី​ការ​ប្រើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​មក ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ទូ​ទាំង​ខេត្ត មានការ​យល់​ដឹង​ខ្ពស់​ពី​សុខ​សុ​វត្ថ​ភាព​ផ្ទាល់ខ្លួន និង​អ្នក​ដទៃ ចេះ​គោរព​ច្បាប់​ចរាចរណ៍ បាន​យ៉ាង​ប្រសើរ​តាម​ការ​ណែនាំ របស់​អគ្គស្នងការ​នគរបាល​ខេត្ត ។

សូម​បញ្ជាក់​ថា ក្រោយ​ពី​អនុវត្ត​ការ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​នេះ នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី សម្រាប់​ខែមិថុនា ឆ្នាំ​២០២០​នេះ គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​គួរ​ឲ្យ​កត់សំគាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ