ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហារជីវិត​អ្នកទោស​ជា​ចារបុរស​​ដែល​ជួយ​អា​មេ​រិ​កផ្តាច់​ជីវិត​​លោក​សូឡី​ម៉ា​នី

3 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉​ង់ ៖ យោង​តាម AFP ថា ប្រភពផ្លូវការ​មួយ​អះអាង​នា​ថ្ងៃ​ទី​៩ មិថុនា នៅ​ក្រុង​តេហេ​រ៉​ង់​ថា អ៊ី​រ៉​ង់​ត្រៀម​ប្រហារជីវិត​បុរស​អ៊ីរ៉​ង់​ម្នាក់ដែល​បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​សហរដ្ឋអាមេរិក​និង​អ៊ីស្រា​អែ​ល ស្ដី​ពី​ការ​ធ្វើ​ដំណើរ​របស់​ឧត្ដមសេនីយកា​សេ​ម​សូឡី​ម៉ា​នី…

ប្រទេស​អ៊ី​រ៉​ង់ ៖ យោង​តាម AFP ថា ប្រភពផ្លូវការ​មួយ​អះអាង​នា​ថ្ងៃ​ទី​៩ មិថុនា នៅ​ក្រុង​តេហេ​រ៉​ង់​ថា អ៊ី​រ៉​ង់​ត្រៀម​ប្រហារជីវិត​បុរស​អ៊ីរ៉​ង់​ម្នាក់ដែល​បាន​ផ្ដល់​ព័ត៌មាន​ឲ្យ​សហរដ្ឋអាមេរិក​និង​អ៊ីស្រា​អែ​ល ស្ដី​ពី​ការ​ធ្វើ​ដំណើរ​របស់​ឧត្ដមសេនីយកា​សេ​ម​សូឡី​ម៉ា​នី ដែល​អា​មេ​រិ​ក​សម្លាប់​កាលពីដើម​ខែមករា​នៅ​ក្រុង​បា​ដា​ដ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ផ្សាយ​តាម​ទូរ​ទស្សន៍ អ្នកនាំពាក្យ​របស់​តុលាការ​លោក​ហ្កោ​ឡា​ម​ហូ​សេន​អេ​ស្មៃ​លី​ថ្លែង​ថា បុរស​ឈ្មោះ​ម៉ា​មូ​ដ​មូស​សា​វី​ម៉ា​ជី​ដ មានទោស​ពី​បទ​ធ្វើ​ចារកម្ម​លើ​កង​កម្លាំងយោធា​អ៊ី​រ៉​ង់ ពិសេស​លើ​កងកម្លាំង​FORCE QODS ហើយ​ផ្ដល់​ឲ្យ​ភ្នាក់ងារ CIA និង
ភ្នាក់ងារ​ស៊ើ​ប​ការណ៍​អ៊ីស្រា​អែ​ល​MOSSAD បណ្ដា​ព័ត៌មាន​ស្ដី​ពី​ការ​ធ្វើ​ចលនា​និង​ទីតាំង​ដែល​មាន​វត្តមាន​នៃ​មេទ័ព​របស់​គេ​ឧត្ដមសេនីយ​កា​សេ​ម​សូឡី​ម៉ា​នី ។

ទោស​ប្រហារជីវិត​ជន​នោះ​ដែល​ជាប់ចោទ​ថា ទទួល​ប្រាក់​ដ៏​ច្រើន​ក្នុង​ការ​រួម​សហការ​ជាមួយ​ភ្នាក់ងារ​ស៊ើ​ប​ការណ៍​នៃ​ប្រទេស​ទាំង​២​នោះ​ជាស​ត្រូវ​អ៊ី​រ៉​ង់ ត្រូវ​បាន​អះអាង​ដោយ​តុលាការ​កំពូល​ហើយនឹង​អនុវត្ត​ក្នុង​ពេល​ដ៏​ឆាប់ ។

ជា​មនុស្ស​ពូកែ​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ​បង្កើន​ឥទ្ធិពល​អ៊ី​រ៉​ង់​ក្នុង​តំបន់ ពិសេស​នៅ​អ៊ី​រ៉ា​ក់​និង​ស៊ី​រី ឧត្ដមសេនីយ​សូឡី​ម៉ា​នី​ជា​មេបញ្ជាការ​របស់​កងកម្លាំង FORCE QODS ជា​កងឯកភាព​ពិសេស​ទទួល​បន្ទុក​ធ្វើ​ប្រតិបត្តិការ​នៅ​ក្រៅប្រទេស​របស់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​ត្រូវ​បាន​សម្លាប់​ក្នុង​ឱកាស​នៃ​ការ​វាយប្រហារ​តាម​អាកាស​មួយ​ដោយ​ដ្រូ​ន​អា​មេ​រិ​ក​នៅ​ក្រុង​បា​ដា​ដ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ