ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតាទេ! ​គ្រឿងញៀ.នជាង​៣​តោន​​លាក់​ក្នុង​កេស​ដាក់​ម្នាស់​ក្លាស្សេ

3 ឆ្នាំ មុន

ប្រទេស​ប៉ូ​ឡូញ ៖ យោង​តាម​រ៉​យ​ទ័​រ​អាជ្ញាធរប៉ូ​ឡូញ​ប្រកាស​នា​ថ្ងៃ​ទី​៩ មិថុនា ថា បាន​ចាប់​រឹបអូស​យក​បាន​គ្រឿងញៀន​កូ​កា​អ៊ី​ន​ដល់​ទៅ​ជាង​៣​តោន ដែល​លាក់​ក្នុង​បណ្ដា​កេស​ដាក់​ម្នាស់​ក្លា​ស្សេ ។ គ្រឿងញៀន​នោះ​មាន​តម្លៃ​ប្រមាណ​ជា​៣​ពាន់​លាន​ស្លូ​ទី ប្រមាណ​ជា​៦៧៥​លាន​អឹ​រ៉ូ​ដែល​ជា​គ្រឿងញៀន​ក្នុង​បរិមាណ​ដ៏​ច្រើន​បំផុត​ពុំ​ធ្លាប់​ចាប់​បាន​ក្នុង​ប្រទេស​នេះ…

ប្រទេស​ប៉ូ​ឡូញ ៖ យោង​តាម​រ៉​យ​ទ័​រ​អាជ្ញាធរប៉ូ​ឡូញ​ប្រកាស​នា​ថ្ងៃ​ទី​៩ មិថុនា ថា បាន​ចាប់​រឹប
អូស​យក​បាន​គ្រឿងញៀន​កូ​កា​អ៊ី​ន​ដល់​ទៅ​ជាង​៣​តោន ដែល​លាក់​ក្នុង​បណ្ដា​កេស​ដាក់​ម្នាស់​ក្លា​ស្សេ ។ គ្រឿងញៀន​នោះ​មាន​តម្លៃ​ប្រមាណ​ជា​៣​ពាន់​លាន​ស្លូ​ទី ប្រមាណ​ជា​៦៧៥​លាន​អឹ​រ៉ូ​ដែល​ជា​គ្រឿងញៀន​ក្នុង​បរិមាណ​ដ៏​ច្រើន​បំផុត​ពុំ​ធ្លាប់​ចាប់​បាន​ក្នុង​ប្រទេស​នេះ ។

គ្រឿងញៀន​ទាំងនោះ​នាំ​មក​ពី​ប្រទេស​អេក្វាទ័រ តាម​នាវា​ដែល​ឈប់​សំចត​នៅ​ក្រុង​ហាម​ប៊ួ​អា​ល្លឺ​ម៉​ង់ មុន​ពេល​នាំ​យក​មក​ស្តុក​នៅ​ក្នុង​ឃ្លាំង​មួយ​នៃ​ទីក្រុង​កំពង់​ផែ​ប៉ូ​ឡូញ GDYNIA ភាគ​ខាងជើង​ប្រទេស ជា​កន្លែង​ដែល​មានការ​ចាប់​រឹប​អូស ។

នាយក​រដ្ឋមន្ត្រី​ប៉ូ​ឡូ្ញ​ញ លោក MATEUSZ MORAWIECKI ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា តម្លៃ​នៃ​កូ​កា​អី​ុ​ន​ដែល​រក​ឃើញ​នោះ មាន​ដល់​ទៅ​៣​ពាន់​លាន​ស្លូ​ទី ។

កាលពី​ខែធ្នូ​កន្លង​ទៅ​ប៉ូ​ឡូញ​ក៏​ធ្លាប់​ចាប់​បានកូ​កា​អ៊ី​ន​២​តោន​ដែល​នាំ​មក​ពី​កូ​ឡំ​ប៊ី​មាន​តម្លៃ​ប្រមាណ​​ជា​២​ពាន់​លាន​ស្លូ​ទី ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ